សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Saturday, March 17, 2012

គូស្នេហ៍១​គូ​ថ្មី​ទៀត​​ក្រុម​ចោរ​វាយ​នឹង​ដំបូង​ប្លន់​យក​ម៉ូតូ​​ពេល​កំពុង​អង្គុយ​​កៀក​កើយ​​គ្នា​

 
 

 រាជធានីភ្នំពេញ ៖ គូស្មេហ៍​វ័យ​ក្មេង​​មួយ​គូ​​​​ខាង​​ប្រុស​​ជា​និស្សិត​​ឆ្នាំ​ទី​៤​​ ឯ​ខាង​ស្រី​​​ជា​​​រដ្ឋ​បាល​​ក្រុម​ហ៊ុន​​​បាន​រង​របួស​​​យ៉ាង​ធ្ងន់​ធ្ងរ​​ទាំង​ពីរ​នាក់​​​ ដោយ​សារ​​ក្រុម​ចោរ​​ប្លន់​​ធ្វើ​សកម្ម​ភាព​​​វាយ​នឹង​​ដំបង​​​ឈើ​​ជ្រុង​​​ប្លន់​យក​ម៉ូ​តូ​​​១គ្រឿង​​​ ខណៈ​​​​ដែល​​ពួក​​គេ​​កំពុង​​​អង្គុយ​​​សា​សង​​ស្នេហាជា​មួយ​​គ្នា​នៅ​​ទី​ងងឹត​​​កន្លែង​​ស្ងាត់​​មួយ​កន្លែង​ ហើយ​ក្រុម​ចោរ​បាន​យក​ម៉ូ​តូ​​​ជិះ​គេ​ច​​ខ្លួន​​ទៅ​បាត់​​ដោយ​សុវ​​ត្ថិ​ភាព​​​ ឯ​នាង​រង​គ្រោះ​​​ដែល​​របួស​​ស្រាល​ជាង​​​យុវ​ជន​​ជា​សង្សា​​​​របាន​ខំប្រឹង​​​រត់​ទាំង​​ត្រដាប​ត្រដួស​​ចេញពី​​កន្លែង​​​កើត​ហេតុ​​​​ទៅ​​ឱ្យ​អ្នក​ភូមិ​នៅ​ជិត​​នោះ​ជួយ​​ ទើ​ប​មាន​ការ​​ភ្ញាក់​ផ្អើល។


ហេតុ​ការណ៍​​​នេះបាន​កើត​ឡើង​​​កាល​ពី​​​វេលា​ម៉ោង​​៧និង​​៣០​នាទី​​យប់​ថ្ងៃ​ទី​​១៧ មីនា ​​​នៅ​ចំណុច​​​​ដី​វាល​​​កន្លែង​​​ស្ងាត់​​ ស្ថិត​​នៅ​​ក្នុង​ភូមិ​​​សំរោង​​ទាវ សង្កាត់​​​ក្រាំង​​​ធ្នង់​​ ខណ្ឌ​​ពោ​ធិ៍​​​សែន​ជ័យ​​ ។ គូ​ស្នេហ៍ដែល​រង​របួស​ធ្ងន់​​​ធ្ងរ​​ដោយ​សារ​​​ក្រុម​ចោរ​​​​វាយ​និង​​​​ដំ​បង​​​ឈើ​ជ្រុង​​​​​នោះ​​ខាង​​យុវ​ជន​​ឈ្មោះ​​វង់​ ចំរើន ​អាយុ​​២៥ឆ្នាំ ​ជា​និស្សិត​​ឆ្នាំ​ទី​៤​​ មាន​ទី​លំ​នៅ​​​ភូមិ​គោក​​ឃ្លៀង​ សង្កាត់​​ភ្នំ​ពេញ​ថ្មី​ ខណ្ឌ​ពោ​ធិ៍សែន​ជ័យ​ ឯ​នារី​​ជា​សង្សា​​រ​​​​​ឈ្មោះ​​ឯក សុភា ​អាយុ​​២៤ឆ្នាំ ​ជា​​បុគ្គលិក​​​រដ្ឋ​បាល​ក្រុម​ហ៊ុន​​ ភី​អាយ​ស៊ី​ មាន​ទី​លំ​នៅ​​​ក្នុង​ភូមិ​​​តា​ងួន​​ សង្កាត់​​កាកាប​ ខណ្ឌ​ពោ​ធិ៍សែន​ជ័យ​ ហើយ​ម៉ូតូ​​​ដែល​បាត់​​បង់​​​ម៉ាក​​ស៊ុយ​​​ហ៊្សុយ​សូគី​វី​វ៉ា​​ ​។ ចំណែក​​​ឯ​ក្រុម​ចោរ​​មាគ្នា​​ពីរ​នាក់​​​ បើតាម​​​ការ​អះ​អាង​​​​ពី​កន្លែង​កើត​ហេតុ​​​​ថា ក្រុម​​​ចោរ​នោះ​មាន​​ប្រើ​ប្រាស់​​​ខ្នោះ​ដៃ​​ វិទ្យុ​​​ទាក់​ទង​​ និង​ជិះ​ម៉ូតូ​​ម៉ា​​​ស៊ុយ​ហ៊្សុគី​​​ស្មាស់​​​ ពណ៌​​ខ្មៅ និ​ង​ប្រដាប់​​ដោយ​​​ដំបង​​​ឈើ​ជ្រុង​​ ប៉ុន្តែ​​​ពុំ​​ដឹង​​ថា​​ពួក​ចោរ​​មាន​កាំ​ភ្លើង​​​ខ្លី​​​ដែរ ឬ​អត់​​នោះ​ទេ ហើយ​​តា​ម​សមត្ថ​កិច្ច​​​សន្និ​ដ្ឋាន​​ថា គឺ​ជា​​​មុខ​សញ្ញា​​ដែល​​វាយ​សម្លាប់​​គូសង្សារ​ប្លន់​យក​​​គ្រឿង​អលង្កា​រ​​​​កាល​ពី​​​ជា​ងកន្លះ​​​​ខែ​មុន​នេះ។
សមត្ថ​កិច្ច​​បាន​​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​​​គូ​សង្សា​​រ​មួយ​គូ​នោះ​បាន​​ជិះ​ម៉ូតូ​​​ឌុប​គ្នា​​ទៅ​កាន់​​​ចំណុច​​កើត​ហេតុ​​​ដែល​ជា​កន្លែង​​​ស្ងាត់​​ និង​ងងឹត​​អត់​​មាន​​មនុស្ស​​ចូល​​ទៅ​ដល់​​​ ដើម្បី​អង្គុយ​​​កៀក​​កើយ​​​សា​សង​គ្នា ។ នៅ​ពេល​កំពុង​​​​សាង​ស្នេហ៍​​ដ៏​​ផ្អែម​ល្ហែម​​​ភ្លេច​ខ្លួន​​​ស្រាប់​តែ​​​ក្រុម​ចោ​រ​​ដៃ​​​ឆៅ​​​ខាង​លើ​​ជិះ​ម៉ូតូ​​​ទៅ​​ដល់​ឈប់​​​ជិត​ រួច​​ប្រើ​ដំបង​​ឈើ​ជ្រុង​​​គំ​រាម​​ឱ្យ​គូ​សង្សា​​រ​នោះ​អង្គុយ​​លុត​​ជង្គង់​​​ទាំង​ពីរ​នាក់​​ រួច​ពួក​វា​​ក៏​បាន​​​ធ្វើ​សកម្ម​ភាព​​​វាយ​ដោយ​​​មិន​​ញញើត​​​​ដៃ​ បណ្តាល​​ឱ្យ​ពួក​គេ​​រង​របួស​​​​ដេក​​​ដួល​នៅ​​នឹងកន្លែង បន្ទាប់​មក​​​​ពួក​វា​​បាន​យក​ម៉ូ​តូ​ជិះ​​​គេ​ច​ខ្លួន​​ទៅ​បាត់​​ដោយ​​​សុវត្ថិ​ភាព​៕

No comments:

Post a Comment