សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Monday, February 27, 2012

ប្លន់មន្ត្រី អ.ហ យកលុយ ១ពាន់ដុល្លារ និងទូរស័ព្ទ២គ្រឿង


Photo by DAP-NEWS

ភ្នំពេញៈ មន្រ្តីកងរាជអាវុធហត្ថម្នាក់ និងមាន មុខរបរជាអ្នកលក់រថយន្តផងនោះ ត្រូវចោរវាយឲ្យរង របួស និងភ្ជង់ ប្លន់យកលុយ អស់១ពាន់ដុល្លារ និងទូរស័ព្ទ២គ្រឿង នៅមុខផ្ទះលេខ ១២៣ ផ្លូវលេខ ២២ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាម៉ោង ៩យប់ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១២។ ដោយ ឡែកចោរក្រោយធ្វើសកម្មភាពហើយបានគេចខ្លួនដោយសុវត្ថិភាព។
យោងតាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ករណីប្លន់វាយ និងភ្ជង់ប្លន់ដ៏គឃ្លើនខាងលើនេះ បាន កើតឡើង ខណៈដែលជនរងគ្រោះ ឃុន លីឌីយ៉ុង អាយុ ៣៦ឆ្នាំ ជាមន្រ្តីអ.ហ និងជាអ្នក លក់ រថយន្ត រួមជាមួយនឹង ប្រពន្ធរបស់ខ្លួន បានត្រឡប់មកពីកន្លែងលក់រថយន្ត លុះដល់មុខផ្ទះ ស្រាប់ ជន សង្ស័យ បានជិះម៉ូតូមកដល់ ហើយដកកាំភ្លើងខ្លី មកភ្ជង់ និងវាយក្បាលឲ្យរងរបួសធ្ងន់ ហើយ គំរាមយកប្រាក់ ចំនួន ១ពាន់ដុល្លារ និងទូរស័ព្ទ២គ្រឿង។
ក្រោយពេលប្លន់បានហើយជនសង្ស័យបានជិះម៉ូតូចេញទៅ តែខណៈដែលជិះម៉ូតូចេញទៅនោះ ជន សង្ស័យរូបនេះ បានទាញកាំភ្លើងខ្លីមកបាញ់៣គ្រាប់ឌឺឲ្យជនរងគ្រោះថែមទៀតផង ។ ដោយឡែក ជន រងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុបានបន្តិច គេសង្កេតឃើញសមត្ថកិច្ច ព្រមទាំងលោកអភិបាល ខណ្ឌ គួច ចំរើន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរ និងត្រួតពិនិត្យផងដែរ តែទោះជាយ៉ាងណា មុខ សញ្ញាជន សង្ស័យ មិនទាន់អាចកំណត់បាននៅឡើយទេ។
គួរបញ្ជាក់គ្រាន់តែរយៈ២ខែដើមឆ្នាំ២០១២ នេះ នៅក្នុងខណ្ឌមានជ័យនេះ មាន៥ករណីហើយ បណ្តាល ឲ្យជនរងគ្រោះម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសផងដែរ ក្នុងនោះនៅ សង្កាត់បឹង ទំពុន មានរហូតដល់ទៅ៣ករណី។
បន្ទាប់ពីមានករណីប្លន់ផ្ទួនៗ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ បានបើកកិច្ចប្រជុំមួយដោយមានការចួលរួម ពីសំណាក់ អធិការនគរបាល ខណ្ឌ មានជ័យ លោក ហ៊ី ណារិន មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក សៀង ឆាយ ចៅសង្កាត់ នាយ នគរបាលប៉ុស្តិ៍ និងមន្រ្តីនគរបាល រួមទាំងមន្រ្តីពាក់ព័ន្ធ ប្រមាណ៥០នាក់ទៀត ដើម្បីរិះ រកវិធី ពង្រឹងសន្តិសុខក្នុងទឹកដីរបស់ខ្លួន។ តែបន្ទាប់ពីកិច្ចប្រជុំតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សកម្មភាពប្លន់ បាន កើត មានទៀត ជាក់ស្តែងគ្រាន់តែនៅរសៀលថ្ងៃទី២៧ នេះ មានករណីប្លន់រហូតដល់ទៅ២ដង ដោយមួយករណីនៅសង្កាត់ច្បារអំពៅទី១ និងមួយករណីទៀត គឺនៅសង្កាត់ស្ទឹងមានជ័យនេះតែម្តង ដូច្នេះគេសង្ឃឹមថា កម្លាំងសមត្ថកិច្ច នឹងបន្តរិះរកវិធានការបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខក្នុងទឹកដី របស់ខ្លួន ជាពិសេសគឺការពិនិត្យលើការប្រើប្រាស់អាវុធជាតិផ្ទុះនេះតែម្តង ព្រោះពួកជន ល្មើសមាន កាំភ្លើងប្រើប្រាស់ យ៉ាងអនាធិបតេយ្យ ៕


dap-news

No comments:

Post a Comment