ភ្នំពេញ ៖ សាកលវិទ្យាធិការ នៃសាកល វិទ្យាល័យការពារជាតិ ដែលមានទីតាំងស្ថិត នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បាន ទទួលរងការជេរ ប្រមាថកាត ទានពីសំណាក់កូនសិស្ស របស់ខ្លួនជាមន្ដ្រី យោធា ពាក់ស័ក្ដិ៤កន្លះ គ្រាន់តែលោក នាយកបានទៅ ប្រដែប្រដៅកូនសិស្សទំនើង រូបនេះ កុំឱ្យបើករថយន្ដជ្រែតទៅទៀតនៅ ក្នុងបរិវេណសាលា ។
យោងតាមប្រភពព័ត៌មានពីនិស្សិតយោធា ផ្សេងទៀត ដែលរៀននៅក្នុងសាកលវិទ្យា ល័យខាងលើនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើម អម្ពិលឱ្យដឹងថា កាលពីវេលាម៉ោង ៨និង២០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ មាននិស្សិត ឈ្មោះសៅ សិរី ពាក់ស័ក្ដិ៤កន្លះ ដែលគេស្គាល់ថា ជាកូនលោក ផ្កាយបីនៅក្រសួងការពារជាតិឈ្មោះសៅ សារឿន បានបើក រថយន្ដរបស់ខ្លួន ម៉ាកលុច្សស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ខ.ម ២-៩៦៩៦ ទាំងអាការៈស្រវឹង ជោក ជ្រែនៅក្នុងបរិវេណសាកលវិទ្យាល័យ ដោយមិនខ្លាចនាយកសាលា ឬក៏មិនខ្លាចការរំខាន ដល់និស្សិតណាមួយនោះឡើយ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា បន្ទាប់ ពីឃើញសកម្មភាពទំនើងរបស់ និស្សិតរូបនេះ លោកគ្រូនាយកមកប្រាប់ថា កុំឱ្យបើករថយន្ដជ្រែនៅ ក្នុងបរិវេណសាលាតទៅទៀត ពីព្រោះវារំខានដល់និស្សិតដទៃ ហើយគួរគោរពវិន័យសាលាផង ក្នុងនាមជានាយទាហាន ។ គ្រាន់តែ ប្រដែ ប្រដៅក្នុងនាមជាគ្រូ បែរជាកូនសិស្ស រូបនេះ បានចាប់ផ្ដើមជេរប្រមាថកាតទាន យ៉ាងខ្លាំងទៅលើលោកគ្រូនាយក ហើយ និយាយថា ហេតុអ្វីបានជាមិនស្គាល់រូបគេ ជានរណា គ្រាន់តែបើករថយន្ដប៉ុណ្ណឹងក៏មក ស្ដីឱ្យដែរ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា កូន សិស្សរូបនេះ ថែមទាំងប្រើពាក្យអសុរសជា ច្រើនទៅលើលោកគ្រូនាយក ដោយមិនខ្លាច អ្វីឡើយ ។ ដោយសារតែមិនចង់តមាត់ត ពាក្យសំដីជាមួយកូនសិស្សទំនើងបែបនេះ លោកគ្រូលោកនាយកក៏បានដើរចៀស វាងកុំឱ្យមានរឿងជាមួយសិស្សទំនើងដែលអាងអំណាចឪពុករបស់ខ្លួននោះ ៕
No comments:
Post a Comment