ម៉ូស្គូៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ថា ពលរដ្ឋរុស្ស៊ី ប្រមាណ១០ពាន់នាក់ តវ៉ាចង់ឱ្យមានការបោះឆ្នោត សារឡើងវិញ សម្រាប់តំណែងប្រធានាធិបតី ។
នៅតាមដងផ្លូវនាទី ក្រុងម៉ូស្គូ ប្រទេស រុស្ស៊ី មានពលរដ្ឋរុស្ស៊ី ប្រមាណ១០ពាន់នាក់ បានប្រមូលផ្ដុំគ្នា ដោយស្រែកតវ៉ា ឱ្យមានការបោះឆ្នោតសារជាថ្មី ប្រឆាំងនឹងជ័យជំនះ របស់លោកអតីតនាយករដ្ឋមន្ដ្រី រុស្ស៊ី បា្លឌីមៀ ពូទីន ដែលបានឈ្នះឆ្នោត ជាប្រធានាធិបតី កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ កន្លងមកនេះ ។ ការស្រែកតវ៉ារបស់ពួកគេ គឺបានធ្វើឡើងកាលពីថ្ងៃសៅរ៍ និងបន្ដមកដល់ថ្ងៃអាទិត្យ នេះ ។
មេដឹកនាំប្រឆាំង បា្លឌីមៀ រីហ្សូកូវ “Vladimir Ryzhokov” បានប្រាប់ដល់បណ្ដាអ្នកស្រែកតវ៉ា ដែលបន្ដប្រឆាំង ហើយបានទាមទារឱ្យរៀបចំ ការបោះឆ្នោតជាថ្មីថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី គឺស្ថិតក្រោមច្បាប់ នៃការបោះឆ្នោតថ្មី ។
លោកបានបញ្ជាក់ថា លោកក៏បានស្នើដល់ រដ្ឋាភិបាល ដើម្បីបញ្ចប់នូវការផ្សព្វផ្សាយ ទៅលើការ រិះគន់ទាំងឡាយ និងការប្រកាសគោលនយោបាយ ពាក់ព័ន្ធនឹងអ្នកទោសទាំងឡាយ “យើងចង់កែទម្រង់នេះ នាពេលខាងមុខ” ៕
No comments:
Post a Comment