សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Saturday, March 10, 2012

កូនប្រុសអភិបាល ខេត្តកណ្តាល ផឹកស៊ីស្រវឹង បាញ់៤គ្រាប់ នៅក្លឹបកំសាន្ត ៧ មករា ក្រុងតាខ្មៅ

Photo by DAP-NEWS
Photo by DAP-NEWS
 កណ្តាល៖ ស្នូរគ្រាប់កាំភ្លើង របស់កូនប្រុស អភិបាលខេត្តកណ្តាល ត្រូវបានផ្ទុះយ៉ាងគក្រើក ចំនួន ៤ គ្រាប់ ទាំង កណ្តាល យប់ ផ្អើលប្រជាពលរដ្ឋ បន្ទាប់ផឹកស៊ី នៅក្លឹបកំសាន្ត ៧មករា ក្រុងតាខ្មៅ វេលាម៉ោង ២៣៖១៥នាទីយប់ កាល ពី យប់ថ្ងៃទី ៩ មីនា ឆ្នាំ ២០១២ ។
តាមសមត្ថកិច្ចបានប្រាប់ថា ការបាញ់ ៤គ្រាប់យ៉ាងព្រហើន នេះ គឺបង្កឡើងដោយ កូនប្រុសលោក អភិបាល ខេត្ត កណ្តាល ឈ្មោះ ឈុន រស្មី ជាមន្រ្តីនគរបាល ប៉ុស្តិកំពង់សំណាញ់ ហើយក្នុងហេតុការណ៌នោះ ក៏មានអ្នករង របួស ឈ្មោះ ប៊ុន តើម ភេទប្រុស អ្នកជាចូលលេងរាំកំសាន្ត ចំណែកកាំភ្លើងរបស់ជនបង្ក គឺម៉ាកឡុក ករណីនោះកើត ឡើងនៅក្នុងក្លឹបកំសាន្ត ៧មករា តែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនបង្ក បានចូលទៅរាំលេងកំសាន្ត ក្នុងក្លឹបខាងលើនោះ បន្ទាប់ពីផឹកស៊ីស្រវឹង ក៏បានបាញ់ឡើងលើ ត្រូវនឹងពិដានបាក់ធ្លាក់ មកចំអ្នករាំកំសាន្ត រួចហើយក៏ចេញមកក្រៅឡើងរថយន្ត (មិនស្គាល់ម៉ាក) និងមានបក្ខពួក ៤នាក់ ផ្សេងទៀតជិះចេញទៅបាត់ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចណាម្នាក់ឡើយ ។
តាមមតិប្រជាពលរដ្ឋ រស់នៅក្រុងតាខ្មៅ បានសំណូមពរ ទៅដល់សមត្ថកិច្ច សូមតាមជួយចាប់ជនបង្ក នេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ បើទោះបីជាមានខ្នងក្រាស់ប៉ុណ្ណាក៏ដោយ វាជាគំរូដល់អ្នកក្រោយៗទៀត មិនមែនមានខ្នងធំ ត្រូវរួចខ្លួននោះទេ ។ សូមជំរាបថា ការផ្ទុះអាវុធដ៏គឃ្លើននេះ គឺធ្វើឡើង ខណះលោក ឧត្តមសេនីយ៌ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត កណ្តាល កំពុងជាប់បេសសកម្ម នៅក្រៅប្រទេស ៕

No comments:

Post a Comment