ថ្មីៗនេះកំពូលអ្នកចេះវេទមន្ដ ដែលល្បីស្គាល់ថា មេធ្មប់ឈ្មោះ Oberon Zell Ravenheart បានសម្រេច បង្កើតវិទ្យាល័យបង្រៀន វេទមន្ដងងឹតដែលមេរៀននេះ គឺមនុស្សទូទាំងពិភព លោកត្រូវការយល់ដឹងថា តើការប្រើ វេទមន្ដនេះជារឿងពិត ឬក៏ជាការបន្លំភ្នែករបស់កំពូល អ្នកលេងសៀក ក៏ព្រោះតែចង់ឱ្យពិភពលោក យល់ដឹងថា មេរៀន និងការប្រើវេទមន្ដងងឹត នេះវាគឺជារឿងពិត មិនមែនជាការលេង សៀកបន្លំភ្នែកគេទេ ។ ហេតុដូច្នេះហើយ ទើបលោក Oberon បានសម្រេចចិត្ដបង្កើត វិទ្យាល័យវេទមន្ដអាគម មួយនេះដោយដាក់ ឈ្មោះថា Grey School of Wizardry ដែលវាគឺជាវិទ្យាល័យ ដំបូងគេបង្អស់នៅ លើពិភពលោក ដែលនឹងបង្រៀន ពីវេទមន្ដអាគមងងឹតនោះ ដែលធម្មតាមេរៀននេះ គេទុកបង្រៀនតែសែ លោហិតខ្លួនឯងប៉ុណ្ណោះ ។
យោងតាម សារព័ត៌មានបានផ្សាយឱ្យដឹងថា លោក “Oberon” វ័យ៦៨ឆ្នាំរូបនេះពីដើមឡើងលោកគឺជាអតីតសាស្ដ្រាចារ្យ ដែលមកពីក្រុង កាតូរី រដ្ឋ កាលីហ្វ័រនី ញ៉ា ។ លោកបានបូជាជីវិតរបស់លោកនៅក្នុងការសិក្សាពីវេទមន្ដងងឹតដែល ទាក់ទងទៅនឹងអ្វីដែលមនុស្សមើលមិនឃើញ និងមិនអាចធ្វើបាន ហើយលោកក៏បាន សច្ចាចំពោះខ្លួនឯងផងដែរថា លោកនឹងបង្កើតវិទ្យាល័យនៅកន្លែងណាមួយដែលលោកមានសមត្ថភាពអាចចែករំលែកចំណេះដឹងដែលលោកមាន ឱ្យទៅបុគ្គលណាដែលមានឆន្ទៈនៅក្នុងការសិក្សាមេរៀនវេទមន្ដនេះ ដោយមានការបង់ថ្លៃខ្លះសម្រាប់សាលារៀន ផងដែរ។ដោយគ្រាន់តែដឹងថា កំពូលមេធ្មប់ និងជាគ្រូវេទមន្ដល្បីឈ្មោះបង្កើតសាលារៀននោះគេឃើញមានមនុស្ស ជាច្រើនបានចាប់អារម្មណ៍ ។
នៅក្នុងសាលារៀនគឺមានវិជ្ជាវេទមន្ដងងឹតទាំងអស់១៦យ៉ាង ដែលត្រូវបានបង្រៀន ហើយនិស្សិតដែលលោកជ្រើសរើសឱ្យចូលសិក្សានេះគឺតម្រូវឱ្យចូលទៅសិក្សា ដោយមានល័ក្ខខណ្ឌខ្លះ ហើយជា ពិសេសនោះគឺតម្រូវឱ្យស្នាក់នៅក្នុងគេហដ្ឋានបុរាណបួនកន្លែង ដែលជាកន្លែងស្ងប់ស្ងាត់ តែពោរពេញទៅដោយ អាថ៌កំបាំង ហើយនៅក្នុងនោះគឺមានលោក ហារី ផតធើរ ដែលជាមនុស្សកំពូលមនុស្ស និងមិត្ដភ័ក្ដិរបស់គេជា ច្រើននាក់ទៀតគឺតម្រូវពួកគេឱ្យចេះពីវិជ្ជាចេះការពារខ្លួនឯង និងមិត្ដរួមក្រុមដើម្បីប្រឆាំងនឹងវេទមន្ដអាក្រក់ដែល ខ្លួនត្រូវជួបនៅក្នុងពេលសិក្សានោះ ។
សព្វថ្ងៃនេះសាលារៀន របស់លោកបានទទួលសិស្សឱ្យចូលសិក្សាបានរហូត ដល់ទៅ៧៣៥នាក់ដោយនៅក្នុងនោះគឺមានប្រហែលជា១០០នាក់ដែលមានអាយុក្រោម១៨ឆ្នាំ ហើយក្នុងមួយឆ្នាំ គេត្រូវបង់៣០ដុល្លារ ហើយពួកគេអាចបញ្ចប់ការសិក្សាគឺរយៈពេល៧ឆ្នាំ ដោយគេអាចចេញធ្វើការបានដោយខ្លួន ឯង ។
នៅក្នុងពេលផ្ដល់បទសម្ភាសន៍នេះ លោក “ Oberon ” បានប្រាប់ឱ្យដឹងដែរថា លោកសូមនិយាយដោយ ស្មោះទៅចុះមានមនុស្សជាច្រើនដែលបានហៅលោកថា Dumbledored កំពូលមនុស្សងងឹត ហើយលោកស្រលាញ់ ហារីផតធើរ ណាស់ ពីព្រោះគេគឺជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងការរៀនមេរៀនវេទមន្ដនេះ ។ តាមការពិតលោកបាន អនុវត្ដសិក្សាពីវេទមន្ដងងឹតនេះ គឺតាំងពីយូរ ណាស់មកហើយដែរ នៅឯ“J.K.” តែក្រោយ មកលោកក៏បានគេទទួលស្គាល់ពីសមត្ថភាពរបស់លោកបន្ទាប់ពីលោកបានសរសេររឿងប្រលោមលោកទាក់ទិន នឹង រឿងវេទមន្ដនេះ ។ លោកបានចាប់ផ្ដើមបង្ហាញសមត្ថភាពឱ្យមនុស្សបានដឹងគឺនៅក្នុងអំឡុងឆ្នាំ១៩៨០ដោយ លោក បានបង្ហាញឱ្យគេឯងបានឃើញដោយផ្ទាល់ភ្នែកដោយលោកបានធ្វើឱ្យផ្កាកូឡាបមួយដើមត្រូវងាប់ភ្លាមៗ ក្នុងមួយ ពព្រិតភ្នែក ។ លោកបានអះអាងឱ្យបានដឹងថា លោកនិងប្រពន្ធរបស់លោកគឺទាំងពីនាក់គឺសុទ្ធតែជាមេធ្មប់ដែល មានឈ្មោះថា Morning Glory ដែលជាមេធ្មប់ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល នាពេលកន្លងមកនេះ ៕
No comments:
Post a Comment