គុនម៉ីងៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ថា ចិន ជន្លៀស ពលរដ្ឋជាង២ពាន់នាក់ ចេញពីតំបន់ ភ្លើងឆេះព្រៃ នៅខេត្ដយូណាន ប្រទេសចិន ។
នៅព្រឹកថ្ងៃអង្គារនេះ គេឃើញក្រុមពន្លត់ អគ្គីភ័យជួយអន្ដរាគមន៍ ពន្លត់ភ្លើងកំពុងឆេះព្រៃ នៅក្នុងខេត្ដ យូណាន។
គួរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងប្រទេសចិន បានកើតឡើងតាំងពីល្ងាចថ្ងៃអាទិត្យមកម្ល៉េះ ដោយ សារតែអាជ្ញាធរនៅក្នុងតំបន់ខាងលើខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យភ្លើងឆេះរាលដាលយ៉ាងខ្លាំងរហូតដល់ថ្ងៃ អង្គារនេះ ។ អាជ្ញាធរបានបញ្ជាក់ថា ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ តែមិនបានប៉ះពាល់ដល់តំបន់ទីក្រុងឡើយ ។
គេបានដឹងថា ខេត្ដមួយនេះជាតំបន់ងាយរងគ្រោះ ដោយនេះជារដូវក្ដៅហួតហែង ហេតុដូច្នេះករណីភ្លើងឆេះព្រៃ ងាយនឹងកើតឡើង ។
គេបានដឹងថា ខេត្ដ យូណាន ជាខេត្ដមួយដែលគ្របដណ្ដប់ដោយព្រៃក្រាស់ច្រើន ពោលមានព្រៃឈើ ប្រមាណ៤៧ ភាគរយធៀបនឹងព្រៃឈើដែលមាននៅក្នុងប្រទេសចិន និងត្រូវបានគេចាត់ទុកថា ជាតំបន់សម្បូរព្រៃឈើលំដាប់ទី ២នៅក្នុងប្រទេសចិន ៕
No comments:
Post a Comment