សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Tuesday, March 6, 2012

កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ​គឺ​សម្រាប់​តំណែង​កូន-ក្មួយ​មន្ត្រី​ឬ? - Nepotism under the disguise of administration reform?


Nepotism on display for the Vietcong's entertainment
Monday, 05 March 2012
តុង សុប្រាជ្ញ 
The Phnom Penh Post 

Nepotism in the Banana Kingdoom: Everybody knows that 2 of Hun Xen’s children are high-ranking officials who are promoted very quickly at the National Defense ministry. One of Hor 5 Hong’s sons is a high-ranking official at the ministry of Foreign Affairs, whereas his 2 other sons are ambassadors stationed in Superpower countries. As for Cham Prasith’s children, both his children from his first wife and those of his second wife, as well as his son-in-laws, are all gathered at the ministry of Commerce and at the Cam-Control department. Kep Chuktema is also trying to install one of his daughters to administer the city hall in order to keep the [family] wealth intact. In addition, there are siblings, children, nephews and nieces who are not as famous as the ones above, for e.g.: Tea Vinh, the Navy commander, is the younger sibling of Tea Banh, the minister of Defense. Chao Phirun, the deputy director for technical equipment of the army is the eldest son of Chao Phearith, the director of this same department, and he was promoted to a 2-golden-star general even though he is very young. Sar Sokha is the son of Sar Kheng, the minister of Interior, who was recently promoted to the rank of general and is the current deputy police commissioner for the city of Phnom Penh.Chea Bora, the son-in-law of Thong Khon, the minister of Tourism, is the administrative and finance director who was transferred from the ministry of Land Management. Keo Ratanak, the director of Electricity du Cambodge (EDC), is the nephew of Suy Sem, the minister of Industry.Chea Serey, the deputy director of the national bank, is the daughter of Chea Chanto, the governor of the national bank. The above are just some of the examples of nepotism taking place. In fact, at some ministries, it is not just sons and nephews who are involved, the wives of the ministers themselves have their handful in them. It so much so that Hun Xen himself had to issue a warning before the case quieted down somewhat.
មាន​ទ្រឹស្តី​ជា​ច្រើន​ខុសៗ​គ្នា​ អំពី​និយមន័យ «រដ្ឋ»​ ដែល​អ្នក​ប្រាជ្ញ បាន​បង្កើត​ឡើង​ក្នុង​នោះ​ មាន​ទ្រឹស្តី​មួយ​របស់​លោក​អេលីត​(Elite)​ នៅ​សតវត្សរ៍​ទី ​១៦-១៩​ ដែល​ថា​៖«​រដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម គឺ​រដ្ឋ​បាន​ធ្វើ​សកម្មភាព គ្រប់​យ៉ាង​ ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ក្រុម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ ហើយ​ច្បាប់​ ត្រូវ​ជាន់​ឈ្លី​ដោយ​រដ្ឋ​»។ ​តើ​សម្មតិកម្ម​របស់​ទ្រឹស្តី​អេលីត​នេះ​ ឆ្លើយ​តប​ទៅ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ នេះ​ដែរ​ឬ​ទេ​?​

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឃើញ​ថា​ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ម្នាក់ៗ​ ហាក់​ដូច​ជា​គិត​គូរ​ ពី​រឿង​ការ​ស្នង​តំណែង​កូន​-ក្មួយ​ សែ​ស្រឡាយ​របស់​ខ្លួន​ ជាជាង​គិត​ពី​ប្រទេស​ជាតិ​ និង​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ហើយ​សកម្ម​ភាព​នេះ​ ទៅ​ជា​ទី​ពេញ​និយម ក្នុង​ការ​ស្នើ​សុំ​តែង​តាំង​តួនាទី​ធំៗ​ឲ្យ​កូន ក្មួយ​ កូន​ប្រសា​ បង​ប្អូន​បង្កើត​ ឲ្យ​មក​ធ្វើ​ការ​នៅ​ស្ថាប័ន​ដែល​ខ្លួន​គ្រប់គ្រង គឺ​នៅ​ជា​ទីប្រជុំ​ទម្ងន់​ ឬ​ក៏​ចំណុច​ប្រសព្វ​នោះ​ ដែល​និយាយ​ភាសា​សាមញ្ញ​ថា​«កន្លែង​ខ្លាញ់​ »។​ ​រូបភាព​នេះ​នាំ​ឲ្យ​មាន​សំណួរ​ថា តើ​ការ​តែង​តាំង​កូន​ ក្មួយ​មក​នៅ​ស្ថាប័ន​ជាមួយ​គ្នា ក្នុង​តំណែង​ធំៗ​នេះ ​ប៉ះពាល់​នឹង​ទំនាស់​ផល​ប្រយោជន៍ ឬ​ជា​អំពើ​ពុក​រលួយ​ដែរ​ឬ​ទេ​?​

ឧទាហរណ៍​៖ នរណាៗ​ក៏​ដឹង​ដែរ​ថា ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ២ នាក់​ មាន​តំណែង​ជា​មន្រ្តី​ជាន់​ខ្ពស់ ឡើង​យ៉ាង​លឿន ​ដូច​ឡើង​ជណ្តើរ​យន្ត នៅ​ក្រសួង​ការពារ​ជាតិ​​អ៊ីចឹង​។​ កូន​ប្រុស​របស់​លោក​ ហោ ​ណាំហុង​ ម្នាក់ មាន​តំណែង​ជា​មន្រ្តី​ជាន់​ខ្ពស់​ នៅ​ក្នុង​ក្រសួង​ការ​បរទេស​ និង ២ នាក់​ទៀត ជា​ឯកអគ្គ​រាជ​ទូត​ប្រចាំ​ប្រទេស​មហា​អំណាច​ទៀត​ផង​។ ចំណែក​ឯ​កូន​​របស់​លោក ​ចម​ ប្រសិទ្ធ​ទាំង​កូន​ប្រពន្ធ​មុន ​ទាំង​កូន​ប្រពន្ធ​ក្រោយ​ ទាំង​កូន​ប្រសា ​នៅ​មូលគ្នា​ នៅ​ក្រសួង​ពាណិជ្ជកម្ម និង​នៅ​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​។ បើ​គេ​ទៅ​អស់​ហើយ ​លោក​ កែប​ ជុតិមា ​ក៏​សាក​ល្បង​ដាក់​កូន​ស្រី​ម្នាក់​ នឹង​គេ​ដែរ​មើល​ នៅ​កន្លែង​កាន់​បញ្ជី​មួយ​រយ​ នៅ​សាលា​រាជធានី ដើម្បី​កុំ​ឲ្យ​បែក​ទ្រព្យ​។ ក្រៅ​ពី​នោះ​ ក៏​មាន​ប្អូន​ កូន ​ក្មួយ​ របស់​ថ្នាក់​ដឹក​នាំ ​ដែល​មិន​សូវ​ល្បី​ឈ្មោះ​ជាច្រើន​ទៀត​ផង​ដែរ ​ដូចជា​៖ ​លោក​ ទា​ វិញ​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ ជា​ប្អូន​បង្កើត​របស់​លោក​ ទា ​បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។ លោក​ ចៅ ​ភិរុណ ​អគ្គ​នាយក​សម្ភារ​បច្ចេកទេស​កង​ទ័ព​ មាន​កូន​ប្រុស​ច្បង​ លោក​ ចៅ ភារិទ្ធ​ ជា​ប្រធាន​នាយក​ដ្ឋាន​ស្ថាប័ន​នេះ​ផ្កាយ ២ ​ទាំង​វ័យ​ក្មេង​។​ លោក ស សុខា ជា​កូន​ប្រុស​របស់​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ទើប​តែ​ឡើង​ផ្កាយ​មួយ​ក្តៅ​ៗ​នេះ មាន​តួនាទី​ជា​ស្នងការ​រង ​រាជធានី​ភ្នំពេញ​។​ កូន​ប្រសា​លោក ថោង ខុន​ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ ​គឺ​លោក​ ជា បូរ៉ា អគ្គ​នាយក​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ ដែល​បាន​ផ្ទេរ​មក​ពី​ក្រសួង​រៀបចំ​ដែនដី​។ លោក​ កែវ​ រតនៈ ​ប្រធាន​អគ្គិសនី​កម្ពុជា ​(EDC​) ត្រូវ​ជា​ក្មួយ​របស់​លោក​ ស៊ុយ ​សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម។​ ឯ​លោក​ ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​មាន​កូន​ស្រី​ ធ្វើ​ជា​អគ្គ​នាយក​រង នៅ​បង់​ក្រហម​នេះ​ដែរ​គឺ​លោក​ស្រី ជា សេរី​។ នេះ​គ្រាន់​ជា​ការ​បង្ហាញ​ត្រួសៗ ពី​សែ​ស្រឡាយ​អ្នក​ធំៗ​ តែ​នៅ​មាន​មួយ​ចំនួន​ធំ​ទៀត​។​ ខ្លះ​មិន​ត្រឹម​តែ​ដាក់​កូន ក្មួយ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជំទាវៗ​ ដែល​ជា​ភរិយា​របស់​រដ្ឋ​មន្ត្រី​មួយ​ចំនួន​ បាន​លូក​ដៃ​​យ៉ាង​ជ្រៅ​ ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង របស់​ក្រសួង​ ស្ថាប័ន​ទាំង​នោះ​ថែម​ទៀត​ផង​ ​រហូត​ទាល់​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ ព្រមាន​​ម្តង បាន​រៀង​ស្ងាត់​បន្តិច


ឥឡូវ​នេះ​រដ្ឋាភិបាល​មាន​ឆន្ទៈ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​ និង​អនុវត្ត​ទៅ​តាម​នីតិវិធី​។​ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​កែទម្រង់​នេះ​?​ កាល​ពី​ ២​ សប្តាហ៍​មុន​មាន​ការ​កោះ​អញ្ជើញ​ ចាប់​ពី​ថ្នាក់​ការិយាល័យ​ឡើង​ទៅ ​នៃ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ដើម្បី​ទៅ​ប្រជុំ​ នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ស្តី​ពី​ការ​ប្រកាស​តែង​តាំង​មន្ត្រី​ជាន់​ខ្ពស់​ថ្មី​មួយ​រូប​ មក​ពី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ មក​កាន់​តំណែង ទើប​តែ​នឹង​បង្កើត​ថ្មី​ដែរ​នៅ​ទី​នោះ គឺ​អគ្គ​នាយក​រដ្ឋបាល និង​កិច្ចការ​ទូទៅ​គឺ​ លោក សេង សត្តា ដែល​មាន​អាយុ​ប្រមាណ​ជាង​ ៣០ ឆ្នាំ​តែ​ប៉ុណ្ណោះ

គ្រាន់​តែ​អាន​ព្រះ​រាជ​ក្រឹត្យ និង​អនុក្រឹត្យ ស្តី​ពី​ការ​តែង​តាំង​នេះ​ភ្លាម មន្រ្តីៗ​នៅ​ទីនោះ​មើល​មុខ​គ្នា​ស្រឡាំង​កាំង​ ខ្លះ​លួច​សួរ​គ្នា​ខ្សិបខ្សៀវ​ដាក់​គ្នា​ថា ហេតុ​អ្វី​បាន​ជា​មិន​យក​មន្ត្រី​ដែល​មាន​ស្រាប់​ នៅ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល មក​កាន់​តំណែង​នេះ​?​ ចាំបាច់​អី​យក​មន្ត្រី​មក​ពី​ទីស្តី​ការ​បាន​ធ្វើ​ការ​កើត​? មន្រ្តី​ខ្លះ​ថា​ ព្រោះ​លោក​ សេង សត្តា ត្រូវ​ជា​ក្មួយ ឬ​ជា​សែស្រឡាយ របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ សុខ​ អាន​? មន្ត្រី​ខ្លះ​ទៀត​នៅ​ស្ងៀម ហាក់​ដូច​អស់​កម្លាំង​ នឹង​ធ្វើ​ការងារ​ ដោយ​យល់​ឃើញ​ថា​ ខិតខំ​ធ្វើ​ការ​កន្លែង​នេះ ២០-៣០ ឆ្នាំ​ ហើយ​ មិន​បាន​ធ្វើ​ធំ​កន្លែង​ហ្នឹង​ទេ​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​ថែម​ទាំង​ជួយ​ជ្រោមជ្រែង​បក្ស​ទាំង​កម្លាំង​កាយ​ចិត្ត ទាំង​ថវិកា និង​ចុះ​ពង្រឹង​មូលដ្ឋាន ដោយ​សង្ឃឹម​ថា ថ្ងៃ​ណាមួយ ​បាន​កាន់​តំណែង​ដូច​នេះ ​តែ​ទី​បំផុត​ ជួយ​បក្ស​បាន​ត្រឹម​តែ​ជួយ ​តែ​តំណែង​ធំៗ​នៅ​តែ​ជា​របស់​កូន-ក្មួយ​របស់​គេ​ដដែរ​។ តើ​មន្រ្តី​ដែល​ចូល​រួម​ទាំង​នោះ​ គួរ​​តែ​ដង្ហែ​តាម​បក្ស​ទៀត​ដែរ​ឬ​ទេ? ​មន្រ្តី​មួយ​ចំនួន ​ដែល​ខ្ញុំ​បាន​សួរ​ គ្រាន់​តែ​ឈ្មោះ​របស់​លោក សេង សត្តា មិន​ហ៊ាន​ប្រាប់​ខ្ញុំ​ផង​ បើ​ទោះ​បី​ជា​ខ្ញុំ​ដឹង​ហើយ​ក៏​ដោយ​។ នេះ​ហើយ​គឺជាជំងឺ​បាក់ស្បាត របស់​មន្រ្តី​រាជការ​មួយ​ចំនួន​ដែល​តែង​តែ​ខ្លាច​តាំង​ពី​ជំនាន់ ប៉ុល ពត មក។​

តើ​ការ​កែ​ទម្រង់​រដ្ឋបាល​សារធារណៈ​បែប​នេះ ​គឺ​គ្រាន់​តែ​ជា​ការ​កែ​ទម្រង់​ ដើម្បី​ដាក់​តំណែង​កូន​ ឬ​ក្មួយ​អ្នក​ធំៗ​ឬ​?

សកម្មភាព​នេះ ​គឺជា​ការ​រើស​អើង​កូន​ប្រជា​ពលរដ្ឋ​សាមញ្ញ ​ដែល​រៀន​បាន​ខ្ពង់ខ្ពស់ និង​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ និង​ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​មន្រ្តី​ដែល​សកម្ម​ការងារ​នៅ​ ក្នុង​ស្ថាប័ន​នោះ​ ហើយ​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​របប​គ្រួសារ​និយម​ បក្ខ​ពួក​និយម​ដែល​កំពុង​តែ​ចាក់​ឫសយ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​ខ្មែរ​

No comments:

Post a Comment