...បើទោះបីជាឈានមក ដល់សម័យកាល វិទ្យាសាស្ដ្រាយ៉ាង ទំនើបទៅហើយក្ដី ក៏ប៉ុន្ដែ ជំនឿបែបអរូបិយ រូបសណ្ដាជនអំបូរភាគតិច ដែលស្ថិតនៅរ៉ាយប៉ាយ នៅលើពិភពលោក នៅតែប្រកាន់យកទម្លាប់ ចាស់ពីបុរាណ របស់បុឰបុរស ពួកគេនៅឡើយ ។ ប៉ុន្ដែនៅមានអំបូរខ្លះ បានប្រកាន់យកឱ្យជំនឿ មួយបែបដែលសង្គមជាតិមិន អាចទទួលយកបានព្រោះវាជា រឿងសាហាវព្រៃផ្សៃពេក យកជិវិតមនុស្សទៅ បូជាថ្វាយព្រះ ។ អំបូរ គ័រម៉ាន់ ដែលស្ថិត នៅក្នុងស្រុក កាល់កាត់តា នៅភាគខាងជើងនៃ ប្រទេសឥណ្ឌា បានប្រកាន់យកនូវ ជំនឿមួយយ៉ាង សាហាវព្រៃផ្សៃ ចាត់ទុកជីវិតមនុស្ស ធ្វើជាគ្រឿងដង្វាយទៅ ដល់ព្រះដែលពួកគេ គោរពបូជា ។
ភូមិមួយនេះជាជនបទ ដាច់ស្រយាល ហ៊ុំព័ទ្ធទៅដោយព្រៃ ក្រាសឃ្មឹកស្ថិតនៅចន្លោះ ព្រំដែនរវាងប្រទេស ឥណ្ទា និង បង់ក្លាដេស ។ពួកជនជាតិ គ័រម៉ាន់ទ្រទ្រង់ជីវិត ដោយការធ្វើស្រូវ និងបន្លែ ។ ពួកប្រុសៗជាអ្នកចេញទៅបរបាញ់ សត្វធ្វើជាអាហារ។ នៅក្នុងនោះអំបូរមួយនេះគេមាន ជំនឿមួយដែលគេតែងតែ ប្រារឰឡើងក្នុង១ឆ្នាំ ម្ដងដើម្បី បូជាដល់ ព្រះសិវៈ សុំពរពីវត្ថុសក្ដ័សិទ្ធ អោយពួកគេទទទួលបានភាពសុខសប្បាយ សំបូរហូរហៀរក្នុងចំណីអាហា ព្រមទាំងជៀសផុតពីសត្វកំណាច សត្រូវ ព្រមទាំងជំងឺផង ទាំងពួង។ ចំពោះវត្ថុដែលជាដង្វាយនាំយកមកសក្ការៈ បូជាចំពោះ អង្គទេវអោយសព្វ ព្រះរាជហឬទ័យ បំផុតនោះគឺក្បាលកូនច្បង ប្រចាំគ្រួសារ។
ដូច្នេះនៅក្នុងភូមិប្រសិន បើនរណាបានរៀបការ ហើយបែកជាគ្រួសារថ្មី មានកូនដំបូង នោះត្រូវតែរាយការណ៍ អោយប្រធានភូមិបានដឹង។ ប្រសិនបើកូនច្បងជាប្រុសនឹងនាំយកប្រារឰ ពិធីដូចដែលបានពោល ប៉ុន្ដែបើឆ្នាំណាមាន កូនច្បងប្រុសកើតមក ច្រើនជាងគេនោះពួកគេមានការត្រេកអរ ខ្លាំងបំផុត ព្រោះចាត់ទុកថាឆ្នាំនោះ នឹងធ្វើឱ្យអង្គព្រះសិវៈ ពេញព្រះទ័យខ្លាំង បំផុតដោយសារមាន នាំក្បាលក្មេងប្រុសមកបូជាយញ្ញ ច្រើននាក់ ។
ពិធីបូជាយញ្ញនេះ គេប្រព្រឹត្ដឡើងនៅ ក្នុងយប់ពេញបូរមី ១៥កើត ក្នុងខែណាមួយ នៃឆ្នាំនោះ ដែលគេ ហៅថាទិវា រាត្រី ។ នៅក្នុងពិធីនោះពួកអ្នកស្រុកនឹងជួបជុំគ្នា ដោយមានមេភូមិជាប្រធាន ។ ក្រោយពីមានការរាំច្រៀង សរសើរដល់អង្គសិវៈ ចប់ហើយ នោះប្រធានភូមិបញ្ជាអោយបុរស ជាឱពុក ដែលមានកូនដំបូង ជាកូនប្រុសនាំយក ក្មេងនោះមក កាន់ទីសក្ការៈស្ថិត នៅចំពីមុខរូបចម្លាក់អង្គសិវៈ ។ បន្ទាប់មកបុរស ជាឱពុកប្រើកាំបិត ក្រង៉ុកដូចជា កាំបិតផ្គាក់មុតបំផុត កាប់ផ្ដាច់ក កូនខ្លួនឯងអោយដាច់ក្បាលរមៀលទៅលើដី ។ រួចហើយគេនាំយកក្បាលក្មេង នោះទៅដាក់ក្នុងសង្រែក ដែលបានត្រៀមទុក យកទៅចូលរួម ក្នុងពិធីរាំរែកជាបន្ដទៀត ។
បន្ទាប់ពីពិធីបូជាយញ្ញ បានបព្ចាប់បុរស ជាឪពុកត្រូវនាំយក ក្បាលកូនទៅព្យួរទុកនៅឯផ្ទះរបស់ខ្លួនគឺព្យួរ រហូតដល់ក្បាលនោះស្អុយរលេះរលួយនៅសល់តែលលាដ៏ ។ នៅក្នុងទិវានៃពិធីបូជាយញ្ញ នៅឆ្នាំក្រោយទៀតនោះ មេគ្រួសារទាំងអស់នឹង នាំយកលលាដ៏ក្បាលកូនដំបូងរបស់ពួកគេ ដែលរក្សាទុក្ខនៅសង្រែក រហូតដល់ ក្រៀមក្រញ៉ង់ អស់ទៅហើយមកចូលរួមរាំរែក ច្រៀងសរសើរដល់អង្គសិវៈផងដែរដើម្បី ឱ្យអង្គ សិវៈទ្រង់បានសព្វព្រះទ័យ ហើយនិង ប្រទានពរដ៏ស័ក្ដសិទ្ធដល់គ្រួសាររបស់ខ្លួនឱ្យ ទទួលបានសេចក្ដីសុខពេញ១ឆ្នាំ ។
ប្រពៃណីដែលជឿទៅលើផ្លូវខុសហើយប្រព្រឹត្ដទៅដោយ រូបភាពសារហាវឃោឃៅបែបនេះ គេមិនដឹង ថា វាមានប្រភពដើមមកពីអ្វីនោះទេ ហើយ ដោយសារតែមូលហេតុ អ្វីទើបជនអំបូរនោះនាំគ្នា ប្រតិបត្ដិតៗគ្នាមក ពីណាមកដែរ ។ តែជំនឿនេះអាចសរុបបានថាជាពិធីមួយដ៏កាចសាហាវ យង់ឃ្នង់ជាទីបំផុត ៕
No comments:
Post a Comment