សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Saturday, March 17, 2012

កម្ពុជាត្រៀមទប់ទល់ ផលវិបាកមក​ពី វិបត្តិសេដ្ឋកិច្ចក្រិច

www.dap-news.com
www.dap-news.com
 ភ្នំពេញ៖ បើទោះបីជាកម្ពុជា មិនទទួលរងផលប៉ះពាល់ ខ្លាំងពីវិបត្តិសេដ្ឋកិច្ចអឺរ៉ុប ឬក្រិច ដូចជាវិបត្តិសេដ្ឋកិច្ច ពិភពលោកឆ្នាំ២០០៩ ដោយផ្តើមចេញ ពីក្បាល ម៉ាស៊ីនសហរដ្ឋអាមេរិកក៏ដោយ តែកម្ពុជានៅតែត្រៀមវិធានការមួយ ចំនួនដើម្បីទប់ទប់បញ្ហានេះ ព្រោះកម្ពុជាអាចនឹងប៉ះពាល់តគ្នា តាមចង្វាក់ប្រព័ន្ធសេដ្ឋកិច្ច បើសិនជា មិនមានវិធានការច្បាស់លាស់ ណាមួយនោះទេ។
លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការចូលរួម ជាអធីបតីភាពបើកវេទិកា សេដ្ឋកិច្ចអាស៊ីលើកទី៨ នៅសណ្ឋាគារស៊ូហ្វីតែល ភូគីត្រា ថ្ងៃទី១៧ ខែមីនានេះថា កម្ពុជានៅមិនទាន់ទទួលរងផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ចក្រិចនោះទេ បើប្រៀបធៀបនឹងវិបត្តិសេដ្ចកិច្ច ពិភពលោក កាលពីឆ្នាំ២០០៩ ព្រោះកម្ពុជាបាននាំចេញអង្ករ និងសំលៀកបំពាក់ ទៅអឺរ៉ុបធម្មតា។ តែទោះជាយ៉ាងណា កម្ពុជាអាចនឹងប៉ះពាល់ ជាលក្ខណៈសេដ្ឋកិច្ចតគ្នា របស់ប្រទេសស្ថិតនៅក្នុងតំបន់។

លោកថា “កម្ពុជានៅមិនទាន់អីនោះទេ ប្រទេសដែលយើងនាំចេញគឺមិនប៉ះនោះទេ តែខ្លាចប៉ះតគ្នា តាមចង្វាក់កន្លែងណាមួយធ្លាក់ មកដល់កម្ពុជា កន្លែងហ្នឹងដែលយើងត្រូវ ប្រយ័ត្ន ដែលយើងគិតគូររកវិធានការទប់ទល់” ។
សូមបញ្ជាក់ថា កម្ពុជានាំចេញសំលៀកបំពាក់ខ្លាំង ជាងគេគឺទៅអឺរ៉ុប។ ដូច្នេះហើយវិធានការទប់ទល់នោះ ត្រូវបានលោក គាត ឈន់ ពន្យល់ថា ត្រូវគោរពស្តង់ដារ តំលៃឲ្យបានត្រឹមត្រូវ ក្នុងការនាំចេញ។ ជាពិសេសបញ្ហាសំខាន់ គឺជំលោះរវាងរោងចក្រ សហជីព និងកម្មករ ដែលវាធ្វើឲ្យប៉ះពាល់ដល់ វិស័យកាត់ដេរពី ប្រទេសវិនិយោគ ។ លោកថា រាជរដ្ឋាភិបាល ភាគីរោងចក្រ សហជីព និងកម្មករត្រូវអង្គុយរួមគ្នា ដើម្បីដោះស្រាយរាល់វិវាទទាំងឡាយ ដើម្បីកុំឲ្យប៉ះពាល់ដល់ សតិអារម្មណ៍អ្នកបញ្ជាទិញ ។
ស្របពេលដែលបណ្តា ប្រទេសប៉ែកអឺរ៉ុប និងក្រិច កំពុងជ្រួលច្របល់នូវផលវិបាក មកពីវិបត្តិសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា មិនទាន់ទទួលឥទ្ធិពលពីវិបត្តិ សេដ្ឋកិច្ចមួយនេះនៅឡើយទេ ពោលគឺកម្ពុជានៅរក្សាបាន ក្នុងកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រចាំឆ្នាំ ។ សម្រាប់ឆ្នាំ ២០១១ កម្ពុជារក្សា កំណើនសេដ្ឋកិច្ច បានក្នុងរង្វង់៧% រីឯសម្រាប់ឆ្នាំ២០១២ នេះ កម្ពុជារំពឹងទុកថា នឹងមិនក្រោម ៧%នោះទេ ៕

No comments:

Post a Comment