សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Saturday, March 17, 2012

តម្លៃប្រេងសាំង អាចនឹងមាន ស្ថានភាព កាន់តែធ្ងន់ធ្ងរ បន្ថែមទៀត

www.dap-news.com 
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សម្តែងនូវក្តីព្រួយបារម្ភ របស់ខ្លួនទៅនឹងការកើនឡើង នៃតម្លៃប្រេងសាំង ដែលលោកថា តម្លៃប្រេងសាំង អាចនឹងមានសភាព កាន់តែធ្ងន់ធ្ងរជាងបច្ចុប្បន្ន បើប្រទេសនៅមជ្ឈិមបូព៌ា នៅតែជួបបញ្ហាតានតឹងនោះ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់សុន្ទរកថា បើកវេទិកាសេដ្ឋកិច្ចអាស៊ី លើកទី៨ ដែលរៀបចំនៅសណ្ឋាគារ សូហ្វី តែល ភូគីត្រា ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក គាត ឈន់ បាន ប្រាប់ពីមូលហេតុ ដែលបណ្តាលឲ្យប្រេងសាំងឡើងថ្លៃថា ដោយសារតែបាតុភូត ជាសកល ដោយប្រទេសផលិតប្រេង នៅ លើពិភពលោក ពិសេសប្រទេសមជ្ឈិមបូព៌ា បានជួយបញ្ហានយោបាយ។ ការកើននៃតម្លៃប្រេងនេះ មិនមែនប៉ះពាល់ត្រឹមតែ កម្ពុជានោះទេ ប្រទេសមហាអំណោច សេដ្ឋកិច្ចធំក៏ប៉ះពាល់ខ្លាំងផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានប៉ាន់ស្មានថា តម្លៃប្រេងសាំងអាចនឹងកើនឡើង បន្តទៀត «ប្រហែលជាព្រឹត្តិការណ៍ (បញ្ហាថ្លៃប្រេងសាំង) អាចនឹងអាក្រក់ទៅ ថែមទៀតផង បើសិនជាជម្លោះនៅម្តុំជិតមជ្ឈិមបូព៌ាកាន់តែខ្លាំង»។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ជាថ្មីម្តងទៀតបានអំពាវនាវ ដល់ប្រជាជនកម្ពុជា ធ្វើការប្រើប្រាស់ប្រេងសាំង ប្រកប ដោយភាពសន្សំសំចៃខ្ពស់ ដោយប្រើប្រាស់ ខាងផលិតកម្មធ្វើឲ្យមានផលិតភាពខ្ពស់ ។
សម្រាប់ការកើនឡើង នៃតម្លៃប្រេង រាជរដ្ឋាភិបាល បានធ្វើការឧបត្ថម្ភធន យ៉ាងស្ងាត់ស្ងៀម ដោយក្នុង១ឆ្នាំ អស់រាប់ រយ លានដុល្លារ។ កាលពីឆ្នាំ២០១១ រាជរដ្ឋាភិបាល បានឧបត្ថម្ភធន ប្រមាណពី២០០ ទៅ៣០០លានដុល្លារ ដើម្បីជួយ សម្រួល តម្លៃប្រេងសាំង។
តម្លៃប្រេងសាំងបាន បន្តកើនឡើងគួរឲ្យគត់សម្គាល់ គិតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ តម្លៃសាំងនៅតាម ស្ថានីយ៍ មួយ ចំនួននៅរាជធានីភ្នំពេញ បានកើនដល់ ៥៩៥០រៀលក្នុងមួយ លីត្រ សម្រាប់សាំងស៊ុបពែរ និងសាំងធម្មតា ៥៦៥០ រៀល ក្នុងមួយលីត្រ ។
តាមលោកឧបនាយក រដ្ឋមន្ត្រី គាត ឈន់ ការកើននៃតម្លៃប្រេង ក៏បានទាញអត្រាអតិផរណា កើនឡើងផងដែរ។ ការកើន ឡើង នេះ វាប៉ះពាល់ជីវភាពរស់នៅ របស់ប្រពលរដ្ឋប្រចាំថ្ងៃ។
ប្រទេសកម្ពុជា ជាប្រទេសដែលពឹងផ្អែកទាំងស្រុង នៅលើការនាំចូលប្រេងសាំង ពីបរទេស កាលពីឆ្នាំ២០១១ កម្ពុជានាំចូល ប្រេងឥន្ធនៈ ចំនួន ១.៤៦៦.៨៤៤ តោន ដែលស្មើនឹងទំហំទឹកប្រាក់ ១.៣៨២.២៣៩.២៧២ ដុល្លារអាមេរិក ៕

No comments:

Post a Comment