សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Saturday, March 17, 2012

ប៊ីនឡាដេនគ្រោង​សម្លាប់លោកអូបាម៉ាមុន​ពេលស្លាប់

 

 កាសែត​វ៉ា​ស៊ីនតោនប៉ុស្តិ៍​​​រាយការណ៍​​​កាល​ពី​​ថ្ងៃ​ទី​១៦ មីនា កន្លងមកនេះថា អតីត​​ប្រមុខ​​បណ្តាញ​ភេរវកម្ម​អាល់កៃដា ​អូសាម៉ា ប៊ីនឡា​​ដេន បានចេញ​បញ្ជាតាំងពីមុន​ពេល​គេស្លាប់ឱ្យ​បណ្តា​មនុស្ស​របស់គេ​រៀបចំ​សាខា​​ពិសេស​នានា​​នៅ​អាហ្វហ្គានីស្ថាន ​និងនៅប៉ាគីស្ថាន​​ ដើម្បី​វាយ​ប្រហារ​​យន្តហោះ​របស់​​ប្រធានាធិបតី​អាេមរិក ​លោកអូបាម៉ា និង​ឧត្តម​សេនីយ៍​ DAVID PETRAEUS  អតីត​​​មេ​បញ្ជា ការ​​កង​ទ័ព​​​អាមេ​​រិក​​​នៅអាហ្វហ្គានីស្ថាន ។

ផែនការ​​នេះ​ត្រូវបាន​រកឃើញ​ក្នុង​​ឯកសារ​ទាំង​ឡាយ​​ ដែល​រឹបអូស​យក​បាន​​​ក្នុងផ្ទះ ដែល​អតីត​​​ប្រមុខអាល់​កៃដា​​នោះ​ ត្រូវ​​សម្លាប់​ក្នុង​ការ​​វាយឆ្មក់​​មួយរបស់​អាមេរិក​កាលពី​ថ្ងៃទី​២ ឧសភា ​​ឆ្នាំ​២០១១ នៅប៉ាគីស្ថាន ។ កាសែត​នេះ​បាន​ដក​ស្រង់​​សម្តី​របស់​មន្ត្រីអាមេ​រិក​ទាំង​ឡាយ​ថា ​មនុស្ស​ដែល​ប៊ីនឡាដេនជ្រើសរើស​​សម្រាប់​​ធ្វើ​ការ​​វាយប្រហារ​​ប្រឆាំង​​ប្រធានាធិបតី​​អាមេរិក ​​និងឧត្តមសេនីយ៍​​ PETRAEUS គឺ​បុរស​ប៉ាគី​ស្ថាន ​​ឈ្មោះ​អ៊ី​លយ៉ាស់ ​កាស្មី​រី ។ ​​​​

១​ខែ​ក្រោយ​​ការ​​ស្លាប់​របស់ប៊ីឡាដេន ​ជន​ឈ្មោះ​កាស្មីរី ​ត្រូវ​បាន​​​​សម្លាប់​​ក្នុង​ការ​វាយប្រហារ​មួយ​របស់​​​អាមេ​រិ​កនៅប៉ាគីស្ថាន កាលពីខែ​មិថុនា ឆ្នាំ​២០១១ ។ ​ក៏ប៉ុន្តែ​​​​វ៉ាស៊ីតោន​​​ប៉ុស្តិ៍​​​គូសបញ្ជាក់​​ថា ផែន​ការ​​នេះ​របស់ប៊ីនឡាដេន​​​ គ្រាន់តែ​​​​ជា​ការ​ គ្រោង​​មួយ​ប៉ុណ្ណោះ ​ពីព្រោះ​​​ពិត​ណាស់ ​អាល់កៃ​ដា ពុំ​មាន​អាវុធ​ដែល​អាច​បាញ់ទម្លាក់​បណ្តា​យន្ត​ហោះ​អាមេ​រិកឡើយ ៕

No comments:

Post a Comment