សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Tuesday, March 20, 2012

វីធីបំបាត់ ក្លិនខ្លួន ងាយៗ

Photo by DAP-News
 ១-ជៀសវាងទទួលទានអាហារណា ដែលមានក្លិនឆួលៈ មើមខ្ទឹមស និងខ្ទឹមបារាំង សម្បូរទៅដោយជាតិស៊ុលហ្វីដ (Sulfide)។ ក្រោយពេលទទួលទានរួចហើយ ក៏ត្រូវពោះវៀនស្រូបយកអស់ ហើយឆ្លងតាមរយៈប្រព័ន្ធឈាម ក៏បញ្ជួនទៅដល់សួត ទើបបញ្ចេញមកក្រៅរាងកាយវិញ ក៏បង្កើតបានជាក្លិនមាត់ស្អុយ។ ម៉្យាងវិញទៀត ចំពោះចំណីអាហារ ដែលមានជាតិ ហិរ ដូចជា ម្ទេស ខ្ញី បារី និងសុរា ងាយនឹងបង្កើតការបញ្ចេញញើស ហើយក៏បង្កើនបាននូវក្លិនខ្លួនអាក្រក់។

២-គួរទទួលទាន បន្លែស្រស់ និងផ្លែឈើឲ្យបានច្រើនៈ ចំពោះចំណីអាហារ ដែលមានរសជាតិឆួល និងមានជាតិខ្លាញ់ច្រើន គឺបណ្តាលឲ្យប្រព័ន្ធ រំលាយអាហារ ដំណើរការមិនបានស្រួល ព្រមទាំងមានក្លិនមាត់មិនល្អទៀតផង។ ដូច្នេះ អ្នកគួរតែទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើន ព្រោះវាអាចជួយសម្រួល ការបត់ជើងធំ។ មួយវិញទៀត នៅក្នុងបន្លែ និងផ្លែឈើស្រស់ សម្បូរទៅដោយជីវជាតិ A និងC ដែលអាចការពារកុំឲ្យកើតមានជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិន ឲ្យមានក្លិនស្អុយមាត់ទៀតផង។ មនុស្សយើង កាលណាមានកង្វះខាតសារធាតុស័ង្កសី អាចជះផលអាក្រក់ដល់សមត្ថភាព នៃការបញ្ចេញជាតិពុលពីក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យ មានក្លិនអាក្រក់។ ដូច្នេះលោកអ្នកអាចទទួលទានសាច់គោ ឬពងមាន់ដើម្បីជួយប៉ូវបន្ថែម។
៣-ក្នុងមួយថ្ងៃ ទទួលទានទឹកឲ្យបាន ៨កែវៈ ទឹកមាត់ ឬកំហាកអាចនាំមេរោគចេញពីក្រអូមមាត់។ ការបន្ថយទម្ងន់ ការទទួលទានសុរា និងជំងឺផ្តាសាយ អាចបណ្តាល ឲ្យស្ងួតបំពង់ក និងមានក្លិនមាត់។ ដូច្នេះ អ្នកត្រូវទទួលទានទឹក ឲ្យបានច្រើន (មួយថ្ងៃ៨កែវ ឬទំពារស្ករកៅស៊ូ ដើម្បីធ្វើឲ្យទឹកមាត់រអិល និងក្រអូមមាត់មានក្លិនប្រសើរ ឡើង។

No comments:

Post a Comment