សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Wednesday, March 21, 2012

Photo by Lookingtoday
Photo by Lookingtoday
Photo by Lookingtoday
...​បើទោះបីជា​ឈាន​មក ដល់​សម័យកាល វិទ្យា​សាស្ដ្រា​យ៉ាង ​ទំនើប​ទៅហើយ​ក្ដី ក៏ប៉ុន្ដែ ជំនឿ​បែប​អ​រូបិយ រូប​សណ្ដា​ជន​អំបូរ​ភាគតិច ដែល​ស្ថិតនៅ​រ៉ា​យ​ប៉ាយ ​នៅលើ​ពិភពលោក នៅតែ​ប្រកាន់យក​ទម្លាប់ ​ចាស់​ពី​បុរាណ របស់​បុ​ឰ​បុរស​ ពួកគេ​នៅឡើយ ។  ប៉ុន្ដែ​នៅមាន​អំបូរ​ខ្លះ បាន​ប្រកាន់យក​ឱ្យ​ជំនឿ ​មួយបែប​ដែល​សង្គមជាតិ​មិន អាច​ទទួលយកបាន​ព្រោះ​វា​ជា រឿងសាហាវ​ព្រៃផ្សៃ​ពេក ​យក​ជិវិត​មនុស្ស​ទៅ បូជា​ថ្វាយ​ព្រះ ។​ ​អំបូរ គ័​រ​ម៉ាន់ ដែល​ស្ថិត នៅ​ក្នុងស្រុក កាល់​កាត់​តា​ នៅ​ភាគ​ខាងជើង​នៃ ​ប្រទេស​ឥណ្ឌា បាន​ប្រកាន់យក​នូវ ជំនឿ​មួយ​យ៉ាង ​សាហាវ​ព្រៃផ្សៃ ចាត់ទុក​ជីវិត​មនុស្ស ​ធ្វើជា​គ្រឿង​ដ​ង្វា​យ​ទៅ ដល់​ព្រះ​ដែល​ពួកគេ​ គោរពបូជា  ។
ភូមិ​មួយ​នេះ​ជា​ជនបទ​ ដាច់ស្រយាល ​ហ៊ុំព័ទ្ធ​ទៅដោយ​ព្រៃ ​ក្រាសឃ្មឹក​ស្ថិតនៅ​ចន្លោះ ​ព្រំដែន​រវាង​ប្រទេស ឥ​ណ្ទា និង បង់​ក្លា​ដេ​ស ។ពួក​ជនជាតិ គ័​រ​ម៉ាន់​ទ្រទ្រង់​ជីវិត ​ដោយ​ការធ្វើ​ស្រូវ និង​បន្លែ  ។ ពួក​ប្រុសៗ​ជា​អ្នក​ចេញទៅ​បរបាញ់ សត្វ​ធ្វើជា​អាហារ​។​ នៅក្នុង​នោះ​អំបូរ​មួយ​នេះ​គេ​មាន ជំនឿ​មួយ​ដែល​គេ​តែងតែ ​ប្រារឰឡើង​ក្នុង​១​ឆ្នាំ ម្ដងដើម្បី បូជា​ដល់ ព្រះ​សិវៈ សុំ​ពរ​ពី​វត្ថុ​ស​ក្ដ័​សិទ្ធ  អោយ​ពួកគេ​ទ​ទទួលបាន​ភាព​សុខ​សប្បាយ សំបូរហូរហៀរ​ក្នុង​ចំណីអាហា ព្រមទាំង​ជៀសផុត​ពីស​ត្វ​កំណាច សត្រូវ ព្រមទាំង​ជំងឺ​ផង ទាំងពួង។ ចំពោះ​វត្ថុ​ដែលជា​ដ​ង្វា​យ​នាំយកមក​សក្ការៈ បូជា​ចំពោះ អង្គ​ទេវ​អោយ​សព្វ​ ព្រះរាជ​ហ​ឬ​ទ័យ ​បំផុត​នោះ​គឺ​ក្បាល​កូនច្បង ​ប្រចាំ​គ្រួសារ​។

​ដូច្នេះ​នៅក្នុង​ភូមិ​ប្រសិន បើ​នរណា​បាន​រៀបការ ​ហើយ​បែក​ជា​គ្រួសារ​ថ្មី​ មានកូន​ដំបូង នោះ​ត្រូវតែ​រាយការណ៍ ​អោយ​ប្រធានភូមិ​បានដឹង​។ ប្រសិនបើ​កូនច្បង​ជា​ប្រុស​នឹង​នាំយក​ប្រារឰ ពិធី​ដូចដែល​បាន​ពោល  ប៉ុន្ដែ​បើ​ឆ្នាំ​ណា​មាន កូនច្បង​ប្រុស​កើតមក ​ច្រើនជាងគេ​នោះ​ពួកគេ​មានការ​ត្រេកអរ ខ្លាំង​បំផុត ព្រោះ​ចាត់ទុកថាឆ្នាំនោះ ​នឹង​ធ្វើឱ្យ​អង្គ​ព្រះ​សិវៈ​ ពេញ​ព្រះទ័យ​ខ្លាំង បំផុត​ដោយសារ​មាន ​នាំ​ក្បាល​ក្មេងប្រុស​មកបូជាយញ្ញ​ ច្រើន​នាក់ ។
​ពិធី​បូជាយញ្ញ​នេះ ​គេ​ប្រ​ព្រឹ​ត្ដ​ឡើង​នៅ ក្នុង​យប់​ពេញ​បូរ​មី ​១៥​កើត ​ក្នុង​ខែ​ណាមួយ នៃ​ឆ្នាំ​នោះ ដែល​គេ ហៅថា​ទិវា រាត្រី  ។ នៅក្នុង​ពិធី​នោះ​ពួក​អ្នកស្រុក​នឹង​ជួបជុំគ្នា ដោយមាន​មេភូមិ​ជា​ប្រធាន ។ ក្រោយពី​មានការ​រាំច្រៀង សរសើរ​ដល់​អង្គ​សិវៈ ​ចប់​ហើយ នោះ​ប្រធានភូមិ​បញ្ជា​អោយ​បុរស​ ជា​ឱ​ពុក​ ដែល​មានកូន​ដំបូង ​ជា​កូនប្រុស​នាំយក ក្មេង​នោះមក កាន់​ទីសក្ការៈ​ស្ថិត នៅ​ចំ​ពីមុខ​រូបចម្លាក់​អង្គ​សិវៈ ។ បន្ទាប់មក​បុរស​ ជា​ឱ​ពុក​ប្រើ​កាំបិត ក្រ​ង៉ុ​ក​ដូចជា កាំបិតផ្គាក់​មុត​បំផុត កាប់​ផ្ដាច់​ក កូន​ខ្លួនឯង​អោយដាច់​ក្បាល​រមៀល​ទៅលើ​ដី ។ រួចហើយ​គេ​នាំយក​ក្បាល​ក្មេង នោះ​ទៅ​ដាក់​ក្នុង​សង្រែក​ ដែល​បាន​ត្រៀម​ទុក​ យកទៅ​ចូលរួម ក្នុង​ពិធី​រាំរែក​ជា​បន្ដទៀត ។
​បន្ទាប់ពី​ពិធី​បូជាយញ្ញ​ បាន​បព្ចាប់​បុរស ​ជា​ឪពុក​ត្រូវ​នាំយក ក្បាល​កូន​ទៅ​ព្យួរទុក​នៅឯ​ផ្ទះ​របស់ខ្លួន​គឺ​ព្យួរ រហូតដល់​ក្បាល​នោះ​ស្អុយ​រលេះរលួយ​នៅសល់តែ​លលា​ដ៏ ។ នៅក្នុង​ទិវា​នៃ​ពិធី​បូជាយញ្ញ នៅ​ឆ្នាំក្រោយ​ទៀត​នោះ មេ​គ្រួសារ​ទាំងអស់​នឹង​ នាំយក​លលា​ដ៏​ក្បាល​កូន​ដំបូង​របស់​ពួកគេ​ ដែល​រក្សា​ទុក្ខ​នៅ​សង្រែក ​រហូតដល់ ក្រៀម​ក្រ​ញ៉​ង់ អស់​ទៅហើយ​មក​ចូលរួម​រាំរែក ច្រៀង​សរសើរ​ដល់​អង្គ​សិវៈ​ផងដែរ​ដើម្បី ឱ្យ​អង្គ សិវៈ​ទ្រង់​បាន​សព្វព្រះទ័យ ហើយ​និង ប្រទាន​ពរ​ដ៏​ស័​ក្ដ​សិទ្ធ​ដល់​គ្រួសារ​របស់ខ្លួន​ឱ្យ ទទួលបាន​សេចក្ដីសុខ​ពេញ​១​ឆ្នាំ ។
​ប្រពៃណី​ដែល​ជឿ​ទៅលើ​ផ្លូវខុស​ហើយ​ប្រ​ព្រឹ​ត្ដទៅ​ដោយ រូបភាព​សារ​ហាវ​ឃោ​ឃៅ​បែបនេះ គេ​មិនដឹង ថា វា​មាន​ប្រភពដើម​មកពី​អ្វី​នោះទេ ហើយ ដោយសារតែ​មូលហេតុ អ្វី​ទើប​ជន​អំបូរ​នោះ​នាំគ្នា ប្រតិ​ប​ត្ដិ​តៗ​គ្នា​មក ពី​ណា​មក​ដែរ ។ តែ​ជំនឿ​នេះ​អាច​សរុប​បាន​ថា​ជា​ពិធី​មួយ​ដ៏​កាច​សាហាវ យង់​ឃ្នង់​ជាទីបំផុត ៕

No comments:

Post a Comment