សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Wednesday, March 21, 2012

Photo by DAP-News
ម៉ិកស៊ីកូៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ថា រញ្ជួយដីនៅ ភាគពាយព្យ ម៉ិកស៊ីកូ នៅថ្ងៃអង្គារ ម្សិលមិញនេះ បណ្ដាលឱ្យផ្ទះ ជាង១៦០០ខ្នង រងការបំផ្លិចបំផ្លាញ ។
ប្រភពព័ត៌មាននៅ កន្លែងកើតហេតុ បានឱ្យដឹងថា កម្រិតរញ្ជួយដី ក្នុងប្រទេស ម៉ិកស៊ីកូ ៧,៤រ៉ិចទ័រ ផ្ទះរាប់រយខ្នង ត្រូវបំផ្លាញ តាមដងវិថី និងទីក្រុងត្រូវរងការ ខូចខាតផងដែរ ។
ប្រភពបានបន្ដថា ករណីរញ្ជួយដីនេះបានកើតឡើង នៅភាគខាងត្បូងមហា សមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅតំបន់ រម្មនីយដ្ឋាន អាកាប៉ុលកូ ចន្លោះរដ្ឋហ្គេរ៉េរ៉ូ និង អូសាកា ។ ផ្អែកតាមការប៉ាន់ ប្រមាណកម្រិតរញ្ជួយ ពីក្រុមអ្នកស្ទង់ ទិន្នន័យភូមិសាស្ដ្រ សហរដ្ឋអាមេរិក ប្រមាណ៧,៩រ៉ិចទ័រ ។

អភិបាលក្រុង ហ្គេរ៉េរ៉ូ លោក អ៊ែនហ្គែល អាហ្គី បានប្រាប់ដល់បណ្ដា អ្នកសារព័ត៌មានថា យ៉ាងហោចណាស់ មានផ្ទះប្រមាណ ជាង១៦០០ខ្នង ត្រូវបំផ្លាញ នៅក្នុងក្រុងចំនួន៤ នៃតំបន់ឆ្នេរ កូស្ដា ស៊ីកា ត្រូវរងការបំផ្លិចបំផ្លាញ ។
លោកបានបញ្ជាក់ថា អាជ្ញាធរនៅកន្លែងរងគ្រោះកំពុងត្រួតពិនិត្យមើល ទៅលើសាលារៀន និងអគារសាធារណៈ នៅបរិវេណ អូម៉េតេពិក ។
ប្រភពព័ត៌មានពីសេតវិមានបានឱ្យដឹងថា កូនស្រីវ័យ១៣ឆ្នាំ របស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូ បាម៉ា ដែលបានធ្វើដំណើរ កម្សាន្ដនៅវិសមកាលនៅ ម៉ិកស៊ីកូ មានសុវត្ថិភាព បើទោះបីករណីរញ្ជួយ កើតឡើងក្នុង ប្រទេសនេះ ក្នុងកម្រិតធ្ងន់ក៏ដោយ ៕


No comments:

Post a Comment