សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Saturday, March 17, 2012

កម្មករខ្មែរ៥០នាក់ ចាញ់បោកក្រុមហ៊ុន ធ្វើការនៅថៃ ធ្លាក់ខ្លួនជាកម្មករ អូសរទេះ

www.dap-news.com 
 ភ្នំពេញ៖ កម្មករខ្មែរ៥០នាក់ ដែលទៅតាមរយៈក្រុមហ៊ុន នាំពលករ PTSE កំពុងធ្លាក់ខ្លួនជាកម្មករអូសរទេះ នៅប្រទេសថៃ បាននាំគ្នាស្រែកអំពាវនាវ ឲ្យរាជរដ្ឋាភិបាលជួយ បន្ទាប់ពីពួកគេចាញ់បោក ក្រុមហ៊ុន ថាឱ្យធ្វើជាកម្មកររោងចក្រ តែមកធ្លាក់ ខ្លួនជាកម្មករអូសរទេះ មិនទទួលបានប្រាក់ខែ តាមការសន្យា របស់ក្រុមហ៊ុននោះទេ។
ស្រ្តីម្នាក់អាយុ ៥៦ឆ្នាំ រស់នៅខេត្តកោះកុង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរសព្ទ័ថា ក្នុងចំណោម កម្មករខ្មែរ៥០នាក់ ក្នុងនោះមានកូន លោកស្រីម្នាក់ ឈ្មោះ ភោគ សម្បត្តិ អាយុ២៩ឆ្នាំ បាននាំគ្នាចាកចេញទៅ ប្រទេសថៃ តាមក្រុមហ៊ុន PTSE រយៈពេលកន្លះខែមកហើយ។

លោកស្រីថា ដំបូងឡើយក្រុមហ៊ុន បានសន្យាថា ពួកគេនឹងបានធ្វើការជា កម្មកររោងចក្រទឹកក្រូច ដោយទទួល បានប្រាក់ ខែពី ១ម៉ឺនបាត (៣០០ដុល្លារ) ទៅ ២ម៉ឺនបាត (៤០០ដុល្លារ) តែផ្ទុយស្រឡះទាំងស្រុង គឺពួកគេមិនបានប្រាក់ខែនោះទេ។ អ្វីដែលនឹកស្មានមិនដល់នោះ កូនលោកស្រី ក៏ដូចជាកម្មករខ្មែរ៥០នាក់ផ្សេងទៀត ធ្លាក់ខ្លួន ជាកម្មករអូសរទេះ។
លោកស្រីនិយាយថា “ជួយកូនខ្ញុំផង និងខ្មែរផ្សេងទៀត ពិបាកណាស់ ធ្វើការជាអ្នកអូសរទេះទៅវិញ។ អូសរហូតតាំង ពី ម៉ោង៤ភ្លឺ ដល់ម៉ោង៩យប់ គ្មានបានប្រាក់ខែ អីទេ ហូបចុកក៏គ្មានដែរ ឥឡូវវាធ្លាក់ខ្លួនឈឺហើយ” ។
លោកស្រីបន្ថែមថា ការសន្យារបស់ក្រុមហ៊ុន ធ្វើឲ្យកូនលោកស្រី និងខ្មែរផ្សេងទៀត សប្បាយចិត្ត ព្រោះមានការងារធ្វើល្អ សមរម្យនៅក្រៅប្រទេស តែដល់ពេលទៅដល់ ទើបនាំគ្នាស្រឡាំងកាំង។
លោកស្រី ឡោ ភិរុណ ដែលត្រូវបានគេដឹងថា ជាបុគ្គលិកក្រុមហ៊ុន PTSE ចុះឈ្មោះពលករនោះ មិនអាចទំនាក់ ទំនង សុំ ការបំភ្លឺ បានទេនៅថ្ងៃនេះ។ ទាក់ទិនទៅនឹង បញ្ហាពលករខ្មែរ ដែលត្រូវរងទុក្ខវេទនា នៅក្រៅប្រទេសនេះ ត្រូវបាន លោក អ៊ំ សំអាត មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ ធ្លាប់មានប្រសាសន៍ថា ពលរដ្ឋត្រូវគិតគូរ ឲ្យបានច្បាស់ មុននឹងធ្វើការចាកចេញ ទៅរកការងារនៅក្រៅប្រទេស ដើម្បីជៀសវាងនូវការរំលោភបំពាន កម្លាំងពលកម្មជាដើម។
ករណីប្រជាពលរដ្ឋខ្មែរចាញ់បោក ក្រុមហ៊ុន ឬមេខ្យល់ ទៅធ្វើការនៅក្រៅប្រទេសនេះ គឺជារឿងចាស់ ប៉ុន្តែបញ្ហានៅ តែកើត ឡើងថ្មីរហូត គ្រាន់តែករណីខុសគ្នា ប៉ុណ្ណោះ ៕

No comments:

Post a Comment