សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Wednesday, April 4, 2012

មហាសេដ្ឋី​ចិន​ត្រូវបាន​ឃាត់ខ្លួន​ចំពេល​កំពុងមាន​រឿងអាស្រូវ​នយោបាយ​


Xu-ming-170807_copy1

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា មហាសេដ្ឋី​ជំនួញ​ចិន​ម្នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​គណបក្ស​កុំម្មុយនីស្ត លោក បូ ស៊ី​ឡៃ នោះ ត្រូវបាន​គេ​ឃាត់ខ្លួន ក្នុងការ​វិត្ត​ន៍​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​មួយ​បន្ថែម​ពីលើ​រឿងអាស្រូវ​នយោបាយ ។​

​ទស្សនា​វ​ដ្តី​ប្រចាំ​សប្តាហ៍ ENN Weekly ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ បាន​និយាយ​នៅក្នុង​របាយការណ៍​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណេ​ត​ថា លោក ស៊ូ មីង (Xu Ming) ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ដែលមាន​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​គេ​ដាក់​ក្នុង​មន្ទីរឃុំឃាំង​កាលពី​ថ្ងៃទី ១៥ មិនា ។​

​ទស្សនា​វ​ដ្តី​នេះ​បាន​និយាយ​ក្នុង​របាយការណ៍​ចុះ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​ស៊ូ មីង ដែល​ក្រុមហ៊ុន Shide Group របស់លោក ឧ​ប​ត្ត​ម្ភ​ដល់​ក្លឹប​បាល់ទាត់​ចិន​មួយ​នោះ ត្រូវបាន​ឃុំខ្លួន​ដោយ​ស្ថាន​ប័ន​ដ៏​មានអំណាច ដែល​បាន​ស៊ើបអង្កេត​ករណី​ពុករលួយ​នៅក្នុង​ជួរ​មន្ត្រីជាន់ខ្ពស់​ក្នុង​គណបក្ស​កុំម្មុយនីស្ត​កាន់អំណាច ។​

​របាយការណ៍​ដែល​មិនអាច​ត្រូវបាន​បញ្ជា​ក់ដោយ​ឯករាជ្យ​បាន​នេះ មិនបាន​ផ្តល់នូវ​ព័ត៌មាន​លំអិត​អំពី​ការចោទប្រកាន់​ប្រឆាំង​លោក​ស៊ូ ឬ ទំនាក់ទំនង​លោក​ជាមួយនឹង​លោកបូ ស៊ី​ឡៃ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​មេដឹកនាំ​បក្ស​ក្រុង​ចុង​គីង​កាលពី​ថ្ងៃ​១៥ មិនា​នោះទេ ។​

​លោក​ស៊ូ​ធ្លាប់​រស់នៅ​ទីក្រុង​ដា​លៀន​ភាគ​ឦសាន​ប្រទេស​ចិន​ជាទី​ដែល​លោក បូ ស៊ី​ឡៃ ធ្លាប់​ធ្វើជា​អភិបាលក្រុង និង ជា​ប្រធាន​បក្ស​កុំម្មុយនីស្ត​អស់​មួយ​ទសវត្សរ៍ មុនពេល​បាន​ឡើង​តំណែង​ជា​បន្តបន្ទាប់ ។​

​កាសែត​ហុងកុង​បាន​រាយការណ៍​ថា អ្នក​ទាំងពីរ​ធ្លាប់ជា​មិត្តភក្តិ​នឹង​គ្នា ដូច្នេះហើយ​ទើប​លោក​ស៊ូ មីង ជួយផ្តល់​ប្រាក់​ថ្លៃ​សិ​ក្ស​ឲ្យ​កូនប្រុស​របស់​លោកបូ ស៊ី​ឡៃ ឈ្មោះ បូ ហ្គា​ហ្គា ដែល​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​អុក​ស្វត និង សាលារៀន​ល្បី​របស់​អង់គ្លេស Harrow ។​

​កាសែត Shanghai Daily បាន​និយាយថា លោក ស៊ូ មីង ដែលមាន​ទ្រព្យសម្បត្តិ ៤,៤ ពាន់​លាន​យ័ន (៧០០ លាន​ដុល្លារ​អាមេរិក​) បើ​ផ្អែក​តាម​ទស្សនា​វ​ដ្តី Forbes នោះ បាន​បាត់បង់​ការទាក់ទង​ជាមួយ​ក្រុមហ៊ុន Shide Group របស់លោក ដែល​រកចំណូលបាន ១២ ពាន់​លាន​យ័ន​ក្នុង​មួយឆ្នាំ បន្ទាប់ពី​លោកបូ ស៊ី​ឡៃ​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង ៕ 

No comments:

Post a Comment