សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Wednesday, April 4, 2012

ព្រាប សុវត្ថិ ត្រូវ​ប៉ាន់​ជិត​កន្លះ​លាន​ប្តូរ​ជិះ Range Rover



ភ្នំពេញៈ គ្រាន់​តែ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១២​នេះ តាម​រយៈ​ការ​ធ្វើ​ការ​វាយ​តម្លៃ​យ៉ាង​លម្អិត​របស់ ភ្នំពេញ ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ខ្ញី​ចាស់​កាន់​តែ​ហឹរ គ្រង​តំណែង​កំពូល​ជា​ង​មួយ​ទសវត្សរ៍​លោក ព្រាប សុវត្ថិ អាច​រក​ចំណូល​បាន​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​ពី​អាជីព​ចម្រៀង​របស់​ ខ្លួន។
ការ​ទទួល​បាន​ចំណូល​យ៉ាង​ក្រាស់​ក្រែល​ ខណៈ​ដែល​ខ្លួន​មាន​វ័យ​កាន់​តែ​ចាស់​ជាង​មុន​របស់​កំពូល​តារា​ចម្រៀង​ស្រុក​ ខ្មែរ​នា​សម័យ​បច្ចុប្បន្ន​លោក ព្រាប សុវត្ថិ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ចំណូល​ដ៏​ខ្ពស់​របស់​លោក ក្នុង​អំឡុង​ពេល​ដែល​កេរ្តិ៍​ឈ្មោះ​មិន​សូវ​ផ្ទុះ​ខ្លាំង​ដូច​កាល​ពី​ ប៉ុន្មាន​ឆ្នាំ​មុន​នេះ ទទួល​បាន​តាម​រយៈ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំ​បី និង​តូច​ល្មម​មួយ​ចំនួន រួម​ជាមួយ​នឹង​ការ​ចេញ​ច្រៀង​ក្នុង​កម្មវិធី​​ប្រគំ​តន្ត្រី​នានា​ទាំង​នៅ​ ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។
ជាមួយ​នឹង​ចំណូល​ដ៏​ខ្ពស់​មិន​មាន​តារា​ចម្រៀង​ណា​ម្នាក់​អាច​ប្រៀប​ផ្ទឹម ​បាន​នៅ​ពេល​នេះ ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល​ព័ត៌មាន​ពី​បណ្តា​ស្ថាប័ន​អ្នក​រៀបចំ​កម្មវិធី​នានា​ថា ​តារា​រូប​នេះ មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ ទោះ​បី​ជា​រូប​លោក​មាន​វ័យ​កាន់​តែ​ដើរ​ផុត​ពី​ចង្កោម​យុវវ័យ​បន្តិច​ក្តី ​។​ តាម​រយៈ​អ្នក​រៀបចំ​កម្មវិធី​ម្នាក់​នៅ​ទូរទស្សន៍​បាយ័ន​បាន​ឲ្យ​ដឹង​ថា លោក​ ព្រាប សុវត្ថិ មាន​តម្លៃ​ខ្ពស់​ណាស់ ពិសេស​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​តែ​ម្តង​។
អ្នក​រៀបចំ​កម្មវិធី​រូប​នោះ បាន​បន្ត​ថា តម្លៃ​ខ្លួន​របស់​លោក​ ព្រាប សុវត្តិ ពេល​ច្រៀង​មួយ​កម្មវិធី​មាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​៣០០០​ទៅ​៤០០០​ដុល្លារ​ ពោល​គឺ​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​ទីតាំង​ជិត​ឆ្ងាយ ខេត្ត ឬ​ក៏​ក្រុង​។ អ្នក​រៀប​កម្មវិធី​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពេល​លោក​ ព្រាប សុវត្ថិ​ ច្រៀង​នៅ​ភ្នំពេញ​ តម្លៃ​ខ្លួន​គឺ​៣០០០​ដុល្លារ ឬ​ក៏​ច្រើន​ជាង​នេះ​។ រីឯ​តម្លៃ​ខ្លួន​របស់​លោក​ទៅ​ច្រៀង​នៅ​តាម​បណ្តា​ខេត្ត​វិញ គឺ​ចន្លោះ​ពី​៣៥០០​ទៅ​៤០០០​ដុល្លារ​ ដែល​តម្លៃ​ខ្លួន​នេះ​មាន​ការ​កើន​ឡើង​ខ្ពស់ ខណៈ​ដែល​តារា​ចម្រៀង​មួយ​ចំនួន​បាន​ធ្លាក់​តម្លៃ​ខ្លួន​នោះ​។
ទាក់​ទិន​នឹង​តម្លៃ​ខ្លួន​នេះ កំពូល​តារា​ចម្រៀង ព្រាប សុវត្តិ ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រាប់​ស្តី​ពី​ព័ត៌មាន​ពិស្តារ​ ដោយ​លោក​បាន​លើក​ហេតុផល​ថា៖«បាទ សុំ​ទោស រឿង​នេះ ខ្ញុំ​មិន​អាច​ប្រាប់​ដោយ​បើក​ចំហ​បាន​ទេ ខ្ញុំ​សុំ​ទុក​រឿង​នេះ​ជា​រឿង​ secret (​ការ​សម្ងាត់) តែ​ត្រង់​គេ​ថា ៣០០០ ឬ​៤០០០​ដុល្លារ​ហ្នឹង វា​ជា​រឿង​របស់​គេ​»។
ស្រប​ពេល​ដែល​ចំណូល​កើន​ឡើង​ដូច​ចាក់​គរ​នេះ គឺជា​ភាព​ងាយ​ស្រួល​មួយ​សម្រាប់​លោក ព្រាប សុវត្ថិ នៅ​ក្នុង​ការ​សម្តែង​ភាព​ហ៊ឺហា​ប្តូរ​មក​ជិះ​រថយន្ត​ Range Rover (Autoliography Sport) ស៊េរី​ឆ្នាំ​២០១១ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១២​ម៉ឺន​ដុល្លារ ក្រោយ​ពេល​ដែល​លោក​ហាក់​ដូច​ជា​សុំា​ទៅ​នឹង​ការ​បើក​រថយន្ត​ឡិច​ស៊ីស ៣០០ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ​។ ឈាន​ចូល​ដើម​ឆ្នាំ​២០១២​នេះ លោក ព្រាប សុវត្ថិ​ បាន​សម្រេច​ចិត្ត​១៨០​ដឺក្រេ​ប្តូរ​មក​ជិះ​រថយន្ត​ Range Rover ថ្មី​សន្លាង​ ក្រោយ​ពេល​លោក​ត្រូវ​ប៉ាន់​នឹង​ប្រាក់​ចំណូល​ជិត​កន្លះ​លាន​ដុល្លារ​នោះ​។
ទោះ​ទើប​ទិញ​រថយន្ត​ស៊េរី​ថ្មី​ជិះ​ឲ្យ​សម​នឹង​កាលីប​តារា​ល្បី​ក្តី តែ​តារា​រូប​នេះ​នៅ​តែ​ដាក់​ខ្លួន ហើយ​និយាយ​ថា៖​«​សុំ​កុំ​បាច់​និយាយ​អីបង​រឿង​តម្លៃ​ហ្នឹង ខ្មាស​គេ​»។
តាម​ការ​រាយការណ៍​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​យ៉ាង​សន្ធឹក​សន្ធាប់​របស់​លោក ព្រាប សុវត្ថិ ទាំង​នោះ​ទទួល​បាន​ពី​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​បណ្តាញ​ ទូរស័ព្ទ​​អឹមហ្វូន ( M Fone) ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​១០​ម៉ឺន​ដុល្លារ ហើយ​ថ្មី​ៗ​នេះ លោក​ទើប​តែ​ថត​បញ្ចប់​ស្ប៉ត​ពាណិជ្ជកម្ម​ឆ្នោត​ថ្នាក់​ជាតិ​ឲ្យ​សណ្ឋាគារ លំដាប់​ផ្កាយ​៥ ណាហ្គាវើល​(​Naga World) ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ និង​​មួយ​ទៀត​ គឺ​លោក​បាន​ថត​ស្ប៉ត​ឲ្យ​ធនាគារ​ក្នុង​ស្រុក​មួយ​។ ក្រៅ​ពី​ស្ប៉ត​ធំ​ទាំង​បី គេ​ក៏​សង្កេត​ឃើញ​តារា​រូប​នេះ​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​បណ្តា​ក្រុម​ ហ៊ុន​ផលិត​ផល​មួយ​ចំនួន​ទៀត​ផង​ដែរ ដែល​គិត​ជា​ទឹក​ប្រាក់​តារា​រូប​នេះ​ទទួល​បាន​មិន​តិច​ម៉ឺន​ដុល្លារ​នោះ​ ឡើយ​។
នៅ​ពេល​ចោទ​សួរ​ពាក់​ព័ន្ធ​នឹង​ប្រាក់​ចំណូល​ច្រើន​ក្តាំង​ពី​តម្លៃ​ខ្លួន​ ក្នុង​ស្ប៉ត​នីមួយ​ៗ លោក ព្រាប សុវត្ថិ ហាក់​សម្តែង​ភាព​ភ្ញាក់​ផ្អើល ហើយ​និយាយ​ថា៖​«​ខ្ញុំ​ដូច​ជា​មិន​ហ៊ាន​និយាយ​ទេ​បង​រឿង​ហ្នឹង វា​ជា​រឿង​ការងារ គ្រាន់​តែ​ខ្ញុំ​ទទួល​បាន​ការងារ​ច្រើន​ទាំង​ថត​ស្ប៉ត និង​ផ្សេង​ទៀត​នៅ​មួយ​រយៈ​ហ្នឹង​»។
ក្រៅ​ពី​ការ​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ លោក ព្រាប សុវត្ថិ ក៏​រវល់​វិល​មុខ​ខ្ញាល់​នឹង​ការ​បែង​ចែក​ពេល​វេលា​ចេញ​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​​នា​ រដូវ​ក្តៅ​នេះ​។ គេ​អាច​គិត​ដោយ​ខ្លី ប្រសិន​លោក​ ព្រាប សុវត្ថិ ចេញ​ច្រៀង​តាម​ខេត្ត ឬ នៅ​ភ្នំពេញ តែ​ម្តង​ក្នុង​មួយ​សប្តាហ៍ ក៏​ទទួល​បាន​ចំណូល​មិន​តិច​ជាង​ម៉ឺន​ដែរ​ក្នុង​មួយ​ខែ ចុះ​បើ​សប្តាហ៍​ខ្លះ លោក​ទទួល​២ ឬ​៣​កម្មវិធី​នោះ តើ​ប្រាក់​កម្រៃ​របស់​តារា​រូប​នេះ​នឹង​មាន​កំណើន​ប៉ុនណា?
ម្យ៉ាង​វិញ​ទៀត​ ប្រាក់​កម្រៃ​ដែល​លោក​ទទួល​បាន​ពី​ការងារ​ច្រៀង​នៅ​រស្មី​ហង្ស​មាស ក៏​មិន​តិច​តួច​ដែរ ក្នុង​នាម​ជា​តារា​ល្បី​ជាង​គេ​ដែល​បាន​បម្រើ​ការងារ​នៅ​ទីនោះ​ជាង​១០​ឆ្នាំ ​នោះ​។
ដូច្នេះ​តាម​រយៈ​ការ​វាយ​តម្លៃ​ទៅ​លើ​ការងារ​ធំ​ៗ​មួយ​ចំនួន​ដោយ​ត្រួស​ៗ គេ​បាន​ដឹង​ស្ទើរ​តែ​១០០​ភាគ​រយ​ថា ប្រាក់​ចំណូល​របស់​តារា​រូប​នេះ មាន​ចំនួន​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​ដោយ​ប្រើ​ពេល​តែ​ប៉ុន្មាន​ខែ​ចុង​ ក្រោយ​ប៉ុណ្ណោះ។ ការ​ប្តូរ​មក​ជិះ​រថយន្ត​ម៉ាក Rang Rover ដែល​ភាគ​ច្រើន​គេ​សង្កេត​ឃើញ​តែ​មន្ត្រី​រដ្ឋាភិបាល​ធំ​ៗ និង​អ្នក​មាន​ស៊េរី​ឧកញ៉ា​ជិះ​នោះ មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​សម្រាប់​តារា​ចម្រៀង​ ព្រាប សុវត្ថិ ឡើយ បើ​ប្រៀប​ធៀប​ជាមួយ​គម្រោង​មួយ​ផ្សេង​ទៀត​ដែល​លោក ព្រាប សុវត្ថិ កំពុង​ធ្វើ​ និង​ត្រូវ​ចំណាយ​ប្រាក់​អស់​រាប់​សិប​ម៉ឺន​ដុល្លារ​ តែ​លោក​មិន​ទាន់​បញ្ចេញ​នោះ​។
លោក ព្រាប សុវត្ថិ បាន​បញ្ជាក់​ថា៖​«​បាទ​បង គម្រោង​ហ្នឹង​ខ្ញុំ​គិត​ថា ចាំ​ប្រាប់​នៅ​ពេល​ក្រោយ​ចុះ​»៕

No comments:

Post a Comment