សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Sunday, February 19, 2012

ប្រជាពលរដ្ឋ នៅចំណុច អន្តូងកន្ទួតប្រមូល ផ្តុំគ្នា ដើម្បីការពារ ប្រជាពលរដ្ឋ ភ្ជួរដី ចំការ ពីសំណាក់ ទាហាន

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅភូមិ ឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១២ ប្រជាពលរដ្ឋ ប្រមាណជា ៦០​នាក់ បាននិង កំពុង ប្រមូលផ្តុំគ្នា នៅចំណុច អណ្តូងកន្ទួត ភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីការពារ ប្រជាពលរដ្ឋ ដែលកំពុងភ្ជួរ រាស់ ដីធ្វើចំការ ពីសំណាក់ ទាហាន​​ ភូមិភាគ៥ ខេត្តបាត់ដំបង ប្រមាណជា ៣០នាក់ របស់ លោក ទាត់ ធឿត ។

គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋបានធ្វើស្រែ ចំការ​លើដីនោះ អ្នកខ្លះតាំងពីឆ្នាំ១៩៩៦អ្នកខ្លះតាំងពីឆ្នាំ២០០៧​មក​ ប៉ុន្តែ​ក្នុង​កំឡុង​ឆ្នាំ២០១០ ស្រាប់តែមានទាហាន មកពីភូមិភាគ៥ ដឹកនាំដោយ លោកទាត់ ធឿត អតីត មេបញ្ជាការរង ភូមិភាគ៥ ហើយបច្ចុប្បន្នជា ​ជំនួយការ អគ្គមេបញ្ជាការ ក្រសួង ការពារជាតិ បានមក ចាប់យក ដីប្រមាណជា៥៧០ ហិកតា ពីប្រជាពលរដ្ឋ ដោយសំអាង ថារាជរដ្ឋាភិបាល ​​កម្ពុជា​​​បានផ្តល់ដី ឲ្យគាត់តាំង ពីអំឡុងពេល ធ្វើសមាហរណកម្ម ឆ្នាំ១៩៩៧​ ហើយបានដាក់ពាក្យ ​​បណ្តឹងប្តឹង ​ប្រជាពលរដ្ឋ ​ជាបន្តបន្ទាប់​ ទៅ​តុលាការ​​​ខេត្តបាត់ដំបង។


ព័ត៌មានបន្ថែមសូមទាក់ទង :

តំណាងប្រជាពលរដ្ឋនៅលើដីកំពុងមានទំនាស់
- លោកស្រី ស្រួច ហៀក ទូរស័ព្ទ ០៩២ ៥៣២ ៤៧៨
-លោក សេង សុម៉េត ទូរស័ព្ទ ០៩៧ ៥៦០​ ៣៣២៧

អាជ្ញាធរមូលដ្ឋាន 
-លោក ចិន សំអន មេឃុំដូនបា ទូរស័ព្ទ ០៩៧៥២២ ៨៣១៦
-លោក នុត ប៉ក់មេឃុំចែងមានជ័យ ទូរស័ព្ទ ០១២ ៨១៩ ២១៦
-លោក ស៊ីន ញ៉ា អភិបាលស្រុកគាស់ក្រឡទូរស័ព្ទ ០១២ ៦២៧ ១៨៥/០១២ ៦២៧ ១២៥
-លោក សៀន ស៊ូតថងអភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកដោះស្រាយវិវាទដីធ្លី 
ទូរស័ព្ទ ០១២ ៩៦០ ៨២៥

No comments:

Post a Comment