សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Sunday, February 19, 2012

បុរសស្វ៊ីសម្នាក់​ជាប់ក្នុង​រថយន្តដែល​​កប់ក្នុង​ទឹកកក​២ខែ


បុរសម្នាក់បាន​ជាប់ក្នុងរថយន្ត​ដែលបក់ក្នុង​ទឹក​កកអស់រយៈ​ពេល២ខែ ត្រូវបានគេជួយ​​សង្គ្រោះ ក្នុងប្រទេស​ស្វ៊ីស។ ប៉ូលិសនិយាយ​ថា បុរសវ័យ៤៥ឆ្នាំ​រូបនេះ ត្រូវបាន​គេរក​ឃើញ និងជួយ​សង្គ្រោះ​ក្នុង​​តំបន់​ភាគខាង​ជើងទីក្រុង Umea ។ រថយន្តដែល​មានមនុស្សជាប់​ក្នុងទឹកកកនោះ ត្រូវបានរថ​យន្ត បោសសម្អាត​ទឹកកករក​ឃើញ​នៅក្នុង​​តំបន់​ព្រៃមួយចម្ងាយ​ប្រហែល២គីឡូ​ម៉ែត្រពីផ្លូវធំ។  បុរសម្នាក់ នោះ ត្រូវ​បានគេរកឃើញ​កំពុង​ដេកលើកៅអី​ខាងក្រោយក្នុង​រថយន្ត ដោយគ្មាន​​កម្លាំងកំហែង​និយាយ ស្តីទៀត​ផង ។
បន្ទាប់​ពីនាំខ្លួន​គាត់ទៅដល់​មន្ទីរពេទ្យ ក្រុម​គ្រូ​ពេទ្យ​​និយាយថា ស្ថានភាព​​សុខ​​ភាព​គាត់​​​នៅ​ល្អ​ទេ ។ បុរសម្នាក់នោះ​បាននិយាយប្រាប់​ប៉ូលិសថា គាត់បាន​ទទួលទាន​ទឹកកក ដើម្បីបំពេញ​ក្រពះ​ចាប់ តាំងពី​ពាក់កណ្តាល​ខែធ្នូ ដោយមិនបាន​ទទួល​​ទានអ្វីផ្សេង​ក្រៅ​ពី​នេះឡើយ ។ ព័ត៌មានបន្ថែម​នៅមិន ទាន់បាន​ដឹងច្បាស់នៅ​ឡើយទេ ហើយ​ក៏មិនដឹង​ពីមូលហេតុ​អ្វីបាន​ជា​គាត់​​ជាប់ក្នុងទឹក​កកបែបនេះដែរ ។ តំបន់ខាងជើង​ប្រទេសស្វ៊ីស​នៅក្បែរទ្វីបអង់​​តាកទិក មានសីតុណ្ហ​ភាពដក៣០​អង្សារ​​សេ​​ក្រោម​សូន្យ ៕

No comments:

Post a Comment