សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Sunday, February 19, 2012

ព្រះមហាក្សត្រ​តែង​តាំង​សមា​ជិក​ព្រឹទ្ធ​​សភា​ចំនួន​ពីររូប​សម្រាប់​អាណ​ត្តិ​ទី៣


រាជធានីភ្នំពេញ ៖ យោងតាមមន្រ្តីអគ្គ​លេខា​ធិ​ការដ្ឋាននៃព្រឹទ្ធសភាកាលពីថ្ងៃទី១៩ កុម្ភៈ ២០១២ បានថ្លែងថា ព្រះមហាក្សត្រព្រះ​ករុណា ​ព្រះនរោត្តម សីហមុនី កាលពីពេលថ្មីៗនេះ​បានតែងតាំង​សមាជិក​ព្រឹទ្ធសភាចំនួនពីររូប​គឺលោក​អ៊ុំ ម៉ាន្លូរីន​ និងលោក​អៀវ ប៉ុណ្ណាកា។ ប៉ុន្តែអគ្គលេខាធិការ​ព្រឹទ្ធ​សភានៅមិនទាន់បាន​ទទួលសមាជិកព្រឹទ្ធសភាដែលនឹងត្រូវបោះឆ្នោត​តែងតាំងដោយ​រដ្ឋសភានៅ​ឡើយ​ទេ។
មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្ត​ថា សមាជិកព្រឹទ្ធសភាទាំងពីររូបនេះជាសមា​ជិក​ព្រឹទ្ធ​សភាចាស់ដែលត្រូវបានតែងតាំងដោយព្រះ​មហាក្សត្រឡើងវិញសម្រាប់អាណត្តិទី៣ ។ ព្រឹទ្ធ​សភា​កម្ពុជាមានអាសនៈសរុប៦១ ក្នុងនោះ​៥៧អាសនៈត្រូវបានបោះឆ្នោតជ្រើសតាំងពីគណ​បក្សនយោ​បាយ​ដែលបានឈរឈ្មោះបោះ​ឆ្នោត។ ២អាសនៈតែងតាំង ដោយព្រះមហា​ក្សត្រ និង២អាសនៈទៀត នឹងត្រូវបោះឆ្នោត​តែង​តាំងដោយរដ្ឋសភា ។
តាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភានឹងត្រូវ​ចូល​កាន់តំណែងនៅក្រោយពេលប្រកាសលទ្ធ​ផលរយៈពេល៦០ថ្ងៃយ៉ាងយូរ ហើយក្នុងរយៈ​ពេលនោះ​ដែរសមាជិក សមាជិកានៃព្រឹទ្ធសភា​ដែលទើបជាប់ឆ្នោតនឹងត្រូវកោះប្រជុំក្រោម​ព្រះ​រាជាធិបតីនៃ​ព្រះមហាក្សត្រមុនពេលចូលកាន់​តំណែង ៕

No comments:

Post a Comment