សាលារាជធានីភ្នំពេញមានគម្រោងដាក់អោយដំណើរការមធ្យោបាយដឹកជញ្ជូនរួមនៅឆ្នាំ២០១២នេះ
ចរាចរណ៍ណែនណាន់តាន់តាប់ដោយគ្មានការគោរពច្បាប់ធ្វើឲ្យស្ទះផ្លូវនៅក្នុងរាជធានីភ្នំពេញ
RFI/Siv Channa
សាលារាជធានីភ្នំពេញ មានគម្រោងដាក់អោយដំណើរការមធ្យោបាយដឹកជញ្ជូនរួមនៅឆ្នាំ២០១២នេះ។ គម្រោងរបស់សាលារាជធានីភ្នំពេញ បានធ្វើឡើងចំពេលដែលចរាចរណ៍នៅទីក្រុងភ្នំពេញមានការកកស្ទះនិងបានធ្វើឡើងបន្ទាប់ពីមធ្យោ បាយ ដឹកជញ្ជូនរួមមួយត្រូវបានទទួលបរាជ័យកាលពីដើមទសវត្សរ៍ឆ្នាំ២០០០កន្លងមក ។
ទីក្រុងភ្នំពេញគ្រោងនឹងបង្កើតអោយមានមធ្យោបាយដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus នៅក្នុងឆ្នាំ២០១២នេះ។
នេះគឺជាការថ្លែងរបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញកាលពីដើមសប្តាហ៍នេះក្នុងជំនួបជាមួយក្រុមអ្នកជំនាញបារាំងដែលកំពុងសិក្សាលើគម្រោងមធ្យោបាយដឹកជញ្ជូនសាធារណៈសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត។
ក្រុមអ្នកជំនាញជនជាតិបារាំងមកពីក្រុមហ៊ុន Systra បានសិក្សាពីស្ថានភាពប្រជាសាស្រ្តនៅតំបន់ទីប្រជុំជន, ទម្រង់បែបបទប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទីប្រជុំជន និងជម្រើសនៃមធ្យោបាយដឹកជញ្ជូនសាធារណៈនាពេលអនាគត។
គោលបំណងរបស់សាលារាជធានីភ្នំពេញបានធ្វើឡើងចំពេលដែលចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញកាន់តែមមាញឹកឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ពេលខ្លះ ចរាចរណ៍កកស្ទះជាច្រើនម៉ោងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ។
អ្នកជំនាញបារាំងបានធ្វើសេចក្តីសន្និដ្ឋានជាបឋមថា រាជធានីភ្នំពេញស្ថិតនៅក្នុងចំណុចរបត់មួយដោយសារមានកំណើនប្រជាជន មានការបម្លាស់ទីច្រើននិងសេដ្ឋកិច្ចមានកំណើន។ កត្តាទាំងនេះនឹងជំរុញអោយចរាចរណ៍ក្នុងរាជធានីភ្នំពេញមានភាពស្មុគស្មាញហើយចាំបាច់ត្រូវតែមានប្រព័ន្ធដឹកជញ្ជូនរួមមួយសមស្របទៅតាមស្ថានភាពនាពេលបច្ចុប្បន្ននេះ។
តួលេខរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញថា ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញអាចកើនឡើងពីជាង២លាននាក់ នាពេលបច្ចុប្បន្ននេះដល់៣លាននាក់នៅក្នុងឆ្នាំ២០៣០ខាងមុខ។ ទាក់ទងទៅនឹងយាន្តជំនិះវិញ តួលេខមួយចំនួនបានបង្ហាញ ថា ទីក្រុងភ្នំពេញមានរថយន្តជាង ២សែនគ្រឿងនិងម៉ូតូជាង១លានគ្រឿង។ ការសិក្សារបស់ក្រុមអ្នកជំនាញបារាំងបានបង្ហាញយ៉ាងច្បាស់ថា រាជធានីភ្នំពេញពិតជាត្រូវការចាំបាច់នូវប្រព័ន្ធដឹកជញ្ជូនរួមមួយជាបន្ទាន់។
ថ្លែងនៅក្នុងគេហទំព័ររបស់សាលារាជធានីភ្នំពេញ លោក កែប ជុតិមា បានស្នើអោយស្ថាប័នពាក់ព័ន្ធបន្តធ្វើការសិក្សាលម្អិតបន្ថែមទៀតជាមួយអ្នកជំនាញជនជាតិបារាំងនៃក្រុមហ៊ុន Systra និងអ្នកជំនាញជនជាតិជប៉ុននៃទីភ្នាក់ងារ JICA ក្នុងគោលបំណងធ្វើយ៉ាងដូចម្ត៉េចដើម្បីដាក់អោយដំណើរការមធ្យោបាយដឹកជញ្ជូនសាធារណៈ CITY BUS នៅរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១២នេះ។
សូមរម្លឹកថា កាលពីដើមទសវត្សរ៍ឆ្នាំ២០០០កន្លងមក សាលារាជធានីបានសាកល្បងដាក់អោយដំណើរការរថយន្តក្រុងម្តងរួចមកហើយប៉ុន្តែគម្រោងនោះត្រូវទទួលបរាជ័យទៅវិញពីព្រោះប្រជាជនខ្មែរពេញនិយមតែជិះម៉ូតូឌុបនិងរ៉ឺម៉កកង់បីប៉ុណ្ណោះ៕
នេះគឺជាការថ្លែងរបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញកាលពីដើមសប្តាហ៍នេះក្នុងជំនួបជាមួយក្រុមអ្នកជំនាញបារាំងដែលកំពុងសិក្សាលើគម្រោងមធ្យោបាយដឹកជញ្ជូនសាធារណៈសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត។
ក្រុមអ្នកជំនាញជនជាតិបារាំងមកពីក្រុមហ៊ុន Systra បានសិក្សាពីស្ថានភាពប្រជាសាស្រ្តនៅតំបន់ទីប្រជុំជន, ទម្រង់បែបបទប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទីប្រជុំជន និងជម្រើសនៃមធ្យោបាយដឹកជញ្ជូនសាធារណៈនាពេលអនាគត។
No comments:
Post a Comment