សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Tuesday, February 21, 2012

សហជីពកម្មករ ថ្កោលទោសចំពោះអំពើហិង្សា បាញ់ប្រហារលើកម្មកររោងចក្រ កៅវេ នៅបាវិត


ភ្នំពេញ៖ សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១២ បានចេញ​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​យ៉ាង​ដាច់អហង្ការចំពោះ​អំពើ​ដ៏​សាហាវឃោរឃៅ​របស់​កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ ប្រើ​អំពើហិង្សា​បាញ់ប្រហារ​ទៅលើ​កម្មករ ​កម្មការិនី បម្រើ​ការងារ​នៅ​រោង ចក្រ​ផលិត​ស្បែកជើង កៅ​វេ ( Kao Way ) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ទីក្រុង​បាវិត ខេត្តស្វាយ រៀង​។​
​សេចក្ដីថ្លែងការណ៍ បាន​លើកឡើងថា កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២  កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ បាន​ប្រើ​អំពើហិង្សា​យ៉ាង​សាហាវ​ទៅលើ​កម្មករ កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង កៅ​វេ មាន​ទីតាំង​ឋិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ថេ​ន ក្រុង​បាវិត ខេត្តស្វាយរៀង ខណៈដែល​កម្មករ កម្មការិនី​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​(​និយោជក​) រោងចក្រ​គោរ ព​ច្បាប់​ស្ដីពី​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​រោងចក្រ​មាន​លក្ខខណ្ឌ​ការងារ​ល្អ ប្រសើរ​ ។​

​សេចក្ដីថ្លែងការណ៍​បន្ត​ថា ក្នុងឱកាស​ដែល​កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ បាន​ប្រើ​អំពើហិង្សា​បាញ់ ប្រហារ​ទៅលើ​កម្មករ កម្មការិនី បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​កៅ​វេ​នោះ បណ្ដាល​ឲ្យ​កម្មករ កម្មការិនី​រងរបួស​ធ្ងន់​ឋិត​ក្នុងស្ថានភាព​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ចំនួន ៣​នាក់ និង​រងរបួស​ស្រាល​ចំនួន​ប្រមាណ ៤​នាក់ ទៅ ៥​នាក់​ផ្សេងទៀត​។​
​សេចក្ដីថ្លែងការណ៍​បន្ត​ទៀតថា សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) សូម​សម្ដែង​នូវ​ការសោកស្ដាយ និង​សូម​ធ្វើការ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការចំពោះ​អំពើ​ដ៏​សាហាវឃោរឃៅ​របស់​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ ដែល​បាន​ប្រព្រឹត្ត​ទៅលើ​កម្មករ កម្មការិ នី​បម្រើ​ការងារ​នៅ​រោច​ក្រ​ផលិត​ស្បែកជើង​កៅ​វេ បណ្ដាល​ឲ្យ​កម្មករ កម្មការិនី​រងរបួស​ធ្ងន់ និង​ស្រាល​ ជាច្រើន​នាក់ កាលពី​ព្រឹក​ម្សិលមិញ​នេះ ពោលគឺ​អំពើហិង្សា​របស់​កម្លាំង​សមត្ថកិច្ច​ជាការ​រំលោភបំពាន​សិទ្ធិមនុស្ស និង​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ។​
​សហជីព​សេរី​កម្មករ សូម​ធ្វើការ​អំពាវនាវ​ដល់ក​ម្លាំ​ង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បញ្ឈប់​ការប្រើ ប្រាស់​អំពើហិង្សា​ទៅលើ​កម្មករ កម្មការិនី​តទៅទៀត ព្រោះ​អំពើហិង្សា​បែបនេះ ប្រដូច​បាន​ទៅនឹង​ការធ្វើ​បាប កាប់សម្លាប់ បាញ់ប្រហារ​មនុស្ស​ក្នុង​របប​ប៉ុលពត ជា​របប​វាលពិឃាត​ពី​អតីតកាល​។ លើសពីនេះ សហជីព​សេរី​កម្មករ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់ ដែល​បាន​បាញ់ប្រហារ​ទៅលើ​កម្មករ កម្មការិនី យ៉ាង​ព្រៃផ្សៃ​ យកមក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន ដើម្បី​ពង្រឹង​ប្រព័ន្ធយុត្តិធម៌ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។​
​ចំណែក​សម្ព័ន្ធ​សហជីព​កម្ពុជា របស់​អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ចាត់ទុក​ទង្វើ​ហិង្សា​បាញ់ប្រហារ​លើក​ម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុង​បាវិត គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ព្រៃផ្សៃ​បំផុត ហើយ​ថ្នាក់ ដឹកនាំ​រដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់ មិនត្រូវ​បន្ត​ឱ្យ​កើតមាន​មកលើ​ប្រជារាស្ត្រ និង កម្មករទៀត​ទេ​។ បញ្ហា​បាញ់បោះ​មកលើ​ប្រជារាស្ត្រ និង​កម្មករ​នេះ មិនមែន​លើកទីមួយ​ទេ គឺ​កើត​ឡើងជា​បន្ត​បន្ទាប់មក​លើ​ប្រជារាស្ត្រ និង​កម្មករ ។ ទង្វើ​អមនុស្សធម៌​នេះ បង្ហាញ​អំពី​អ្នកដឹកនាំ​ប្រទេស អសមត្ថ ភាព​ក្នុង​ការផ្ដល់​សុវត្ថិភាព​ជូន​កម្មករ និង​ប្រជារាស្ត្រ​មិនបាន​ល្អ​។​
​    ​
​សម្ព័ន្ធ​សហជីព​កម្ពុជា សូម​ធ្វើការ​ថ្កោលទោសចំពោះ​ការបាញ់សម្លាប់​កម្មករ​ឱ្យរងរបួស  និង​ស្លាប់​។ សូម​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​បញ្ជា​ចាប់​អ្នកដៃដល់ និងអ្នកពាក់ព័ន្ធ ក្នុង​ការបាញ់​កម្មករ​ឱ្យ​រងរបួស និង​ស្លាប់​នេះយកមក​ផ្ដន្ទាទោស​តាមច្បាប់​។​
​បុគ្គលិក​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសទីក្រុង​បាវិត ដែលមាន​ជាង ១០ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង បាន​ឲ្យ​ដឹងថា កម្មការិនី​ដែល​របួសដោយសារ​សន្តិសុខ ឬ​អង្គរក្ស របស់​ថៅកែ​រោងចក្រ Kao Way បាញ់ ខណៈដែល​ថៅកែ​នោះឈប់​ឡាន នៅមុខ​រោងចក្រ ហើយ​ក្រុមកម្មករ បានមក​ចោមរោមព័ទ្ធ​ឡាន​ថៅកែ​រោងចក្រ​។ 
​ស្ត្រី​កម្មករ​រងគ្រោះ​ឈ្មោះ ប៊ុន ចិន្តា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ត្រូវរបួស​មួយគ្រា​ប់​ចំ​គល់​ដោះ​ខាងឆ្វេង ធ្លាយ​មកក្រោម​ក្លៀក​ខាងឆ្វេង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ ទី​២-​ឈ្មោះ​កែវ នា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត មាន​របួស​ដើមដៃ​ស្តាំ​។ ទី​៣-​ឈ្មោះ​នុត ស​ផន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ត្រូវរបួស​ឆ្អឹងខ្នង​ធ្លាយ​គ្រាប់​បៀម​នៅ​ដើមដៃ​ខាងស្តាំ និង​កម្មការិនី​ម្នាក់ទៀត​ឈ្មោះ សក កក្កដា អាយុ​២៣​ឆ្នាំ បាន​សន្លប់​មុនពេល​ធ្វើបាតុកម្ម មុន​ហេតុការណ៍​បាញ់ប្រហារ​កើតឡើង​។​
​ក្រោយពី​កើតហេតុ ស្ត្រី​កម្មករ​ទាំងបី​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ហើយ​នៅ​ល្ងាច​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ​ ៕

No comments:

Post a Comment