សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Tuesday, February 21, 2012

ជម្រើស​ល្អ​មួយ​របស់​លោក​នាយក​រដ្ឋមន្រ្តី - A good alternative for Hun Xen

អង្គារ 21 កុម្ភៈ 2012
ដោយ សរ សោភ័ណ| សារពត៍មានសេរី

ទីបំផុត​ទៅ ដោយ​មិនអាច​ទប់ទល់​ចំពោះ​គំនាប​អន្តរជាតិ និង​ការតស៊ូ​អហឹ​ង្សា​ពី​ប្រជាពលរដ្ឋ​បាន របប​យោធា​ផ្តាច់ ការ​ របស់​ភូមា បាន​យល់ព្រម​បិទ​បញ្ចប់​សករាជ​របស់ខ្លួន ដោយ​ប្រគល់​អំណាច​ទៅអោយ រដ្ឋាភិបាល​ស៊ីវិល ។​ រដ្ឋាភិបាល​ថ្មី​ដែល​គាំទ្រ​ពីក្រោយ​ដោយ​ក្រុម​ទាហាន​ដដែល បានធ្វើ​កំណែ​ទំរង់​គួរអោយ ភ្ញាក់ផ្អើល ដោយ​មេដឹកនាំ​គណបក្សប្រឆាំង​លោកស្រី Aung San SuuKyi ត្រូវបាន​ដោះលែង​និង​អនុញ្ញាត អោយ​គណបក្ស NLD ចូលរួម​ក្នុង ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែមេសា​ខាងមុខ ។ អ្នកទោស នយោបាយ​ជាង​ពាក់កណ្តាល​ត្រូវបាន​រដ្ឋា ភិ បាល​ដោះលែង ។ ក្រុម​មេដឹកនាំ​ព្រលយ​រួចជាស្រេច ហើយ​ថា លោកស្រី Suu Kyi អាច​នឹង​ផ្តល់​តួនាទី​ក្នុង​រដ្ឋា ភិ បាល នាពេលខាងមុខ បើសិនជា​លោកស្រី​ជាប់ឆ្នោត​។ តំណែង​រដ្ឋមន្ត្រីក្រសួង​ការបរទេស ត្រូវគេ​ផ្គូរ​ផ្គង​រួច​ជា មុន​សំរាប់​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ ដែលមាន​ទំនាក់ទំនង​ល្អ​និង​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ។​


​ដោយ​រស់នៅ​ឯកោ​ពី​ពិភពលោក​ច្រើន​ទសវត្ស របប​យោធា​ដែល​មិន​ពឹង​ផ្អែកលើ​ជំនួយ​បរទេស ហើយ​ទទួល​បន្ថែម​នូវ​ទណ្ឌកម្ម​ពី​អន្តរជាតិ សំរេច​បោះបង់ចោល​បែបបទ​ដឹកនាំ​ផ្តាច់ការ​របស់ខ្លួន ហើយ ធ្វើ​កំណែ​ទំរង់​នយោបាយ ។ ទ្វារ​ដែល​ធ្លាប់តែ​ខ្ទប់​បិទ ឥឡូវនេះ​ចាប់ផ្តើម​បើកទទួល​ប្រេសិត​ជាន់ខ្ពស់​ប​ស្ចឹ​ម ប្រទេស ។ ជាល​ទ្ឋ​ផល​បឋម អាមេ រិក​សំរេច​ដក​ទណ្ឌកម្ម​មួយ​ចេញ​ដោយ​អនុញ្ញាត​អោយ​មាន​ជំនួយ​ចូល ទៅកាន់​ប្រទេស​នេះ ហើយ​អឺរ៉ុប​ក៏​ចាប់ផ្តើម​ជួយ​ហិរញ្ញវត្ថុ ។ ក្រុម​ប្រទេស​សេរី កោតសរសើរ​និង​លើក ទឹកចិត្ត​អោយ​រដ្ឋាភិបាល​ភូមា ដើរ​លើ​គន្លង​ប្រជាធិប តេ យ្យ ហើយ​រួមគ្នា​ធ្វើការ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាពលរដ្ឋ​ក្រីក្រ ។ មិនយូរ​មិនឆាប់ ប្រទេស​មាន​សេដ្ឋ កិច្ច​ដុនដាប​មួយ​នេះ នឹង​កែប្រែ​មុខមាត់​របស់ ខ្លួន បើសិន​មេដឹកនាំ​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ក្នុង​ការកែ​ទំរង់ ។​

ខណៈពេលដែល​ភូមា កំពុង​ងាក​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ នៅ​កម្ពុជា​បែរជា​ជ្រើស​រើសយក​ចរន្ត បញ្ច្រាស់​ទៅវិញ ។ បញ្ច្រាស់​ត្រង់​ថា លោកនាយក​រដ្ឋមន្ត្រី​គំរាម​ជាច្រើនលើក​ច្រើនសារ​បិទ​ការិយាល័យ សិទ្ឋិ​មនុស្ស​អង្គការសហ ប្រជាជាតិ គាំទ្រ​ដល់​ការបណ្តេញ​ពលរដ្ឋ​ដើម្បី​រឹប​យក​ដីធ្លី ដក​អភ័យ​ឯក​សិទ្ឋិ​សភា ពី​មន្ត្រី​បក្សប្រឆាំង ហើយ​កាន់ តែ​អាក្រក់​ទៅទៀត​គឺ​ប្រើ​តុលាការ​ដើម្បី​ផ្តន្ទាទោស​លោក​សមរង្ស៊ី ។ ទាំង អស់នេះ បង្ហាញ​ច្បាស់​ពី​ជំហាន​កាន់តែ​ឆ្ងាយ​របស់លោក​នាយករដ្ឋមន្ត្រី លើ​គន្លង​ផ្លូវ​ប្រជាធិបតេយ្យ ។ វា ជា​ជំរើស​ខុសឆ្គង​មួយ​ដែល​លោក​ហ៊ុនសែន ជ្រើសរើស ក្នុងន័យ​បំផ្លាញ​ជីវិត​នយោបាយរ​បស់​លោក​សមរង្ស៊ី និង​រំលាយ​គណបក្សប្រឆាំង ។ ខុស​ត្រង់​ថា អ្វី ដែល​លោក​គិត​ថា​នឹង​អាច​ទទួលជោគជ័យ វា​កំពុង​ក្លាយជា ចំណង​មួយ ដែល​កំពុង​ប្រទាក់​ជើង​លោក ។​


​គណបក្ស​សមរង្ស៊ី ដែល​ត្រូវ​លោកនាយក​រដ្ឋមន្ត្រី​ «ផ្តាច់​ក្បាល» មិនបាន​ស្លាប់ ឬ​រលាយ​ដូចជា គណបក្ស​ផ្សេង​ឡើយ ផ្ទុយទៅវិញ​គណបក្ស​នេះ​នៅតែ​រឹងមាំ ហើយ​ដំណើរការ​ដោយ​រលូន​ជា​ប្រក្រតី ។ ល​ទ្ឋ​ផល​បោះឆ្នោត​ព្រឹ​ទ្ឋ​សភា​បង្ហាញ​ជា​ភស្តុតាង​ឥត​ប្រកែក​បាន ដោយ​គណបក្ស​នេះ​កើន​សម្លេង​រហូតដល់ ទៅ​ដណ្តើម​បាន​១១​អាសនៈ ។លោក​សមរង្ស៊ី ថ្វីត្បិតតែ​មិនអាច​បង្ហាញ​វត្តមាន​លើទឹក​ដី​កំណើត​បាន តែ លោក​នៅតែ​អាច​ចាត់ចែង​កិច្ចការ​យ៉ាង​ល្អ​ពី​ក្រៅប្រទេស ពោលគឺ ​«ក្បាលម៉ាស៊ីនដឹកនាំ»របស់ គណបក្សប្រឆាំង​នៅតែ​រស់​រវើក និង​ខ្លាំងក្លាដដែល ។ ទាំង​នៅក្នុង​ស្រុក ទាំង​នៅក្រៅ​ស្រុក មេដឹកនាំ​គណបក្សប្រឆាំង នៅតែ​ទទួលបាន​នូវ​ការ គោរព​ស្រឡាញ់ និង​គាំទ្រ ។ ផ្ទុយទៅវិញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជា​កំពុង​ទទួលរង​នូវ ការរិះគន់​ទាំង​មជ្ឈដ្ឋាន​ក្នុង​និង​ក្រៅប្រទេស ។​

​តើ​វា​ជា​នយោបាយ​ឈ្នះ​ឈ្នះ​ឬ ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​គ្រាន់តែ​ជួយ​ការពារ​រាស្ត្រ បែរជា​ត្រូវ កាត់ទោស​ដាក់​ព​ន្ឋ​នាគារ​?​តើ​ជា​ការ​បង្រួបបង្រួម​ជាតិ​ឬ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​រដ្ឋាភិបាល​រករឿង មិន​ចេះ​ចប់​មិន​ចេះ​ហើយ ព្រមទាំង​បង្ខំ​អោយ​ចាក​ចេញពី​ប្រទេស ? តើ​មេដឹកនាំ​រដ្ឋាភិបាល មិន​អាច​សំរុះសំរួល​ហើយ​ធ្វើការ​ជាមួយ​បក្ស ប្រឆាំង​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ជាតិ​ទេ ? តើ​វប្បធម៌​ជជែក​គ្នា​ជា​សាស​ន៏​តែ មួយ​មិនអាច​កើតមាន​ទេ ?

​ក្រុមមន្ត្រី​បក្សប្រឆាំង​ព្យាយាម​គ្រប់​វិធី​ដើម្បី​ចរចា​ជាមួយ​មន្ត្រី​កាន់អំណាច សំរាប់​បើកផ្លូវ​អោយ មេដឹកនាំ​របស់ខ្លួន​វិលត្រឡប់​ចូល​ប្រទេស​វិញ ប៉ុន្តែ​គណបក្ស​កាន់អំណាច​ទាត់ចោល​ម្តង​ហើយ​ម្តងទៀត​។ គណបក្សប្រឆាំង​មាន​ជំរើស​តិចតួច​ណាស់ ខណៈ​ពេល​រដ្ឋាភិបាល​ហាក់​ដូចជា​បិទទ្វារ​ក្នុង​រឿង​នេះ​តែម្តង ។ ជំរើស​ដែល​សេសសល់ ហើយ​បង្ខំចិត្ត​ត្រូវធ្វើ​គឹ​លោក​សមរង្ស៊ី​ត្រូវ​គាស់​សំណុំរឿង​ចាស់​នៅ​តុលាការ​បរទេស មកវិញ ។ នោះ​គឺ​រឿង​ឧក្រិដ្ឋ​ដែល​កើតឡើង​កាលពី​ជាង​១០​ឆ្នាំមុន ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ត្រូវគេ​សង្ស័យ​ថា មាន​ជាប់​ទាក់ទិន និង​ជា​អ្នកទទួលខុសត្រូវ​លើ​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ ក្រុម​បាតុករ​មុខ​អាគារ​សភាជាតិ ។ សំណុំរឿង​ចាស់​នៅ​តុលាការ​ក្រុង New York និង​សំណុំរឿង​ថ្មី​នៅ តុលាការ​ក្រុង Paris ជា​អាវុធ​ដែល​លោក​សមរង្ស៊ី​ប្រើ​វាយបក ។ បន្ថែម​ពីលើ​នេះ​លោក​សមរង្ស៊ី ត្រូវ​បង្ខំចិត្ត អំពាវនាវ​អោយ​សហគម​ន៏​អន្តរជាតិ​ជួយ​រូបលោក តាមរយៈ​វិធី​កៀបសង្កត់​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដែល រស់រានមានជីវិត​ដោយ​ពឹងពាក់​លើ​ជំនួយ​បរទេស​ជាង​ពាក់កណ្តាល ។​

​ចង់​មិន​ចង់ មុខមាត់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ខ្មែរលើ​ឆាក​អន្តរជាតិ ពិតជា​មិនល្អ​ទាល់តែសោះ ពោលគឺ​លោក​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ចង់​រាប់​លោក ។ ក្នុង​ក្រសែភ្នែក​របស់​បណ្តា​មេដឹកនាំ​ប្រទេស ប្រជាធិបតេយ្យ​នៅលើ​ពិភពលោក លោក​ហ៊ុន សែន អាច​ជា​ជន​គួរ​អោយ​ខ្លាច និង​ខ្វះ​សេចក្តី​គោរព​។ ​លើស ពីនេះ ផ្លូវ​ដើរ​របស់គាត់​អាច​នឹង​កាន់តែ​ចង្អៀត បើសិនជា​តុលាការក្រុង New York និង Paris កោះហៅ អោយទៅ​បំភ្លឺ ឬ​ចេញ​ដីការ​ចាប់ខ្លួន​នោះ ។ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ពិតជា​មិន​ចង់ឃើញ​មេដឹកនាំ​របស់ ខ្លួន​ត្រូវ​តុលា​ការបរទេស​ចាប់ខ្លួន​នោះឡើយ ព្រោះ​វា​ជា​សេចក្តី​អៀនខ្មាស់​សំរាប់​ប្រទេសជាតិ​ទាំងមូល​។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ​ចង់​រស់នៅក្នុង​សុខសន្តិភាព មាន​ជីវភាព​សម្បូរ​សប្បាយ សេរីភាព​ពេញ លេញ ដែល​ទាំងអស់នេះ​តំរូវអោយ​អ្នកនយោបាយ​ទាំងអស់ ត្រូវ​គិតដល់​ផល​ប្រ​យោ​ជ​ន៏​ជាតិ ដោយ​មិន ចង់ឃើញ​មេដឹកនាំ និង​បក្សប្រឆាំង​ពាក់មុខយក្ស​ដាក់គ្នា ដែល​បង្ក​នូវ​ក្តីកង្វល់​គ្រប់ពេល​មិន​ត្រឹមតែ​ពលរដ្ឋ ខ្លួនឯង​នោះទេ ថែមទាំង​បង្ក​ភាពស្មុគស្មាញ​ដល់​សហគម​ន៏​អន្តរជាតិ​ទៀតផង ។​

​សំណួរ​ចោទ​សួរថា តើ​អ្វី​ទៅជា​ផលចំណេញ​ពី «ល្បែង​នយោបាយ​កំចាយ​មេបក្ស​ប្រឆាំង» អោយ​ខ្ទាត ចេញ ពី​ប្រទេស ? មកទល់​ថ្ងៃនេះ ឃើញច្បាស់​គ្រប់គ្នា​ហើយ គឹ​ថា​គណបក្ស​កាន់​អំណាច​មិន​ត្រឹមតែ​មិន អាច​បំបែក​គណបក្ស​សមរង្ស៊ី អោយ​ខ្ទេច​ដូច​គណបក្ស​លោកតា​សឺ​ន​សាន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ​ទេ ផ្ទុយទៅវិញ​គណបក្សប្រឆាំង​មួយ​នេះ ឡើង​អាសនៈ​នៅ​ព្រឹ​ទ្ឋ​សភា ហើយ​នឹងត្រូវកើន​សម្លេង​នា​ឱកាស បោះឆ្នោត​ឃុំ​-​សង្កាត់ និង​បោះឆ្នោត​រើស​តំណាងរាស្ត្រ​នាពេល​ខាង​មុខ​ទៀត ។ រីឯ​ផល​ប៉ះពាល់​វិញ គឺ រដ្ឋាភិបាល​ត្រូវ​រង​នូវ​ការរិះគន់​ពី​គ្រប់​ច្រកល្ហក ហើយ​លោកនាយក​រដ្ឋមន្ត្រី​ខ្លួនឯង ត្រូវរ​ស់ទាំង​ភិតភ័យ ដោយ​បារម្ភ​ពី​បណ្តឹង​របស់លោក​សមរ​ង្ស៊ី នៅក្រៅ​ប្រទេស ។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ជា​មនុស្ស​ឆ្លាត​ម្នាក់ ដែល​ចេះ​គ្រប់គ្រង​អំណាច​បាន​យ៉ាង​ល្អ ។ លោក រឹតតែ​ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​និង​សហគម​ន៏​អន្តរជាតិ​គាំទ្រ និង​គោរព​ស្រឡាញ់​កាន់តែខ្លាំង បើសិនជា​លោក ចេះ​ប្រើ​ភាព​ឆ្លាត​បន្ថែម​លើ​នេះ ។ ភាព​ឆ្លាត​នោះ​គឺ​អោយ​លោក​សមរង្ស៊ី ចូល​ស្រុក​វិញ​ដើម្បី​ចូលរួម​ប្រកួត ប្រជែង​បោះឆ្នោត​ដោយ​សេរី ត្រូវ​រួម​ពិភាក្សា​លើ​បញ្ហា​ធំៗ​ដែលជា​អាយុជីវិត​ជាតិ ព្រមទាំង​ផ្តល់​តួនាទី និង សិទ្ឋិ​អំណាច​អោយ​បក្ស​ប្រឆាំង​កាន់តែ​ខ្លាំង​ក្នុងការ​ឃ្លាំមើល​សកម្មភាព​រដ្ឋាភិបាល ។ ចាស់​បុរាណ​លោក ប្រៀនប្រដៅ​ថា «ថោកអី​នឹង​ដៃ ថ្លៃ​អី​នឹង​មាត់» តើ​វា​ធ្ងន់​ណាស់​ទៅ​ឬ​សំរាប់​លោកនាយក​រដ្ឋមន្ត្រី ? ការ​បង្រួបបង្រួម​ជាតិ​សំខាន់​ណាស់ ជាពិសេស​ទំនុក​ចិត្ត​ពី​ម្ចាស់​ជំនួយ​ឡើងវិញ ។ សំរាប់​លោក​សមរង្ស៊ី វិញ ធ្លាប់​ប្រកាស​រួចទៅហើយ​ថា អ្វី​ក៏ដោយ​អោយ​តែ​ជា​ផល​ប្រ​យោ​ជ​ន៏​ជាតិ លោក​សុខចិត្ត​ធ្វើ​គ្រប់យ៉ាង ហេតុ នេះ​វា​ប្រាកដ​ណាស់​ដែល​លោក​នឹង​ដក​ពាក្យ​បណ្តឹង​ពី​តុលា​ការបរទេស ហើយ​ចូលរួម​ជជែក​ជាមួយ​រដ្ឋា​ភិ បាល ។ ធ្វើ​យ៉ាង​នេះ គ្រប់គ្នា​នឹង​ទទួល​បាន​ផល​ប្រ​យោ​ជ​ន៏ ។ បើសិនជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ជ្រើស​រើសយក​ផ្លូវ​នេះ វា​ជា​ជំរើស​ដ៏​ល្អ​ប្រពៃ​មួយ ពោរពេញ​ដោយ​ភាព​ឆ្លាត​វៃ​។​

​ឥឡូវនេះ​សំណួរ​នៅ​ត្រង់​ថា តើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន នឹង​ប្រើ​ភាព​ឆ្លាត ជ្រើស​រើស​យក ជំរើស​ល្អ ដើម្បី​ក្លាយ​ជា​មេដឹកនាំ​ដែល​ទទួល​នូវ​ការ​គោរព​ស្រឡាញ់​ឬមួយ​ក៏​អត់​តែប៉ុណ្ណោះ ៕

No comments:

Post a Comment