
ភ្នំពេញ៖ អ្នកភូមិបូរីកីឡាប្រមាណ ១០០នាក់ បិទផ្លូវលេខ ២១១ ក្នុងសង្កាត់វាលវង់ខណ្ឌ ៧ មករា នៅព្រឹកថ្ងៃច័ន្ទ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១២ ដើម្បីទាមទារ អោយ ក្រុម ហ៊ុន ផានអ៊ីម៉ិច (Phanimex) សង់អាគារអោយគ្រប់ចំនួនទៅតាមកិច្
ជាថ្មីម្តងទៀតអ្នកភូមិបូរីកីឡា ដែលនៅសេសសល់បានជួបប្រជុំគ្នានៅខាងមុខអាគារទី៨ ក្នុងប្លុកបូរីកីឡា សង្កាត់វាលវង់ខណ្ឌ ៧ មករា។ ពួកគេមានកាន់បដា និងព្រះឆាយាលក្ខណ៍ ព្រះមហាក្សត្រ ព្រះមហាវីរៈក្សត្រ និងអគ្គមហេសី និង រូបថត លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដោយទទូចអោយក្រុមហ៊ុនត្រូវផ្តល់ផ្ទះទះអោយពួកគេទៅតាមកិច្ចសន្យា នៃការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។
ពួកគេបានលើកគ្នាទៅតវ៉ានៅលើ ផ្លូវលេខ ២១១ ជាប់ខាងលិចប្លុកបូរីកីឡា អស់រយៈពេលជាង១ម៉ោង។
ពួកគេបានលើកបង្ហាញឯកសារសំគាល់កាការអះអាងរបស់អ្នកភូមិបូរីកីឡាជា
ចំណែកអ្នកភូមិផ្សេងទៀតគឺពុំមានឯ កសារត្រឹមត្រូវ អ្នកទាំងនោះជា អ្នកខិលខូចយកផ្ទះពីរដ្ឋទៅលក់ រួចចាប់ផ្ទះថ្មី ឬបំបែកគ្រួសារ និងលក់ផ្ទះហើយមិនព្រមចាកចេញពីតំ បន់បូរីកីឡា។ដោយសំអាងថាមាន ឯកសារត្រឹមត្រូវអ្នកភូមិបូរីកីឡា ដែលអង្គុយ កណ្តាលផ្លូវបានទាមទារបអោយប្រធាន ក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន ផ្តល់ដំណោះស្រាយដូចមានចែងក្នុងក ិច្ចសន្យា។
ក្រៅពីអ្នកភូមិដែលមានវ័យចំណាស់ នៅក្នុងការតវ៉ានោះគេក៏ឃើញមានកុមារប្រមាណជិត១០នាក់បានទៅតាម។ ពួកគេបានកាន់បដា និងរូបថតលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។
កុមារី វ៉ាន់ ស្រីលីស អាយុ ៨ ឆ្នាំ បាននិយាយថា គ្រួសាររបស់គេជួបការលំបាកកាន់តែ ខ្លាំងនៅក្រោយពេលផ្ទះសម្បែងត្រូ វឈូសឆាយបំផ្លាញ។ ដោយសារជីវភាពគ្រួសារដុនដាបស្រីល ីស មិនបានទៅរៀនជិតមួយឆ្នាំហើយ។ នៅពេលនេះគេអំពាវនាវអោយអាជ្ញាធរពាក់ព័ន្ធ ផ្តល់ដំណោះស្រាយអោយបានឆាប់។
អ្នកភូមិដែលតវ៉ា ក៏បានទាមទារអោយក្រុមហ៊ុនផានអ៊ីម៉ិច ផ្អាកការសាងសង់អាគារ ទី៩ និងទី១០ ហើយងាកមកផ្តល់ដំណោះស្រាយដល់ពលរដ្ឋ។
ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិចអ្នកស្រី ស៊ុយ សុផាន មានប្រសាសន៍តាមទូរស័ព្ទថា ប្រសិនបើពលរដ្ឋមានឯកសារត្រឹមត្រូវក្រុមហ៊ុន នៅតែមានគោលនយោបាយផ្តល់ផ្ទះសម្រា
អ្នកភូមិបូរីកីឡា បានបញ្ចប់ការតវ៉ាដោយបិទផ្លូវលេខ ២១១ នៅពេលថ្ងៃត្រង់ ថ្ងៃច័ន្ទ ទី ២៧ ខែកុម្ភៈ ដោយពុំបានទួលបានដំណោះស្រាយ។ ពួកគេបញ្ជាក់ថា នឹងបន្តការតវ៉ា នៅថ្ងៃបន្តបន្ទាប់ទៀត រហូតទទួលបានដំណោះស្រាយ
No comments:
Post a Comment