យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃ ទី០២ ខែមីនា ឆ្នាំ២០១២នេះ បានឲ្យដឹងថា តាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត រ.ម. ម៉ាទី ម. ណាតាឡេហ្គាវ៉ា ( R. M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងញ្ជើញ
មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២។
សេចក្តីប្រកាសដដែលបានបន្តទៀតថា អំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត រ.ម ម៉ាទី ម. ណាតាឡេហ្គាវ៉ា នឹងជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ៕
No comments:
Post a Comment