ភ្នំពេញ៖ បន្ទាប់ពីមានអរិភាពជាមួយគ្នាមកនោះរវាងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើឲ្យ លោក ជា មុន្នីសម្រេចចិត្តឈប់ពីតំណែងអគ្គលេខាធិការសហភាព
សហជីពកម្ពុជា។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជា និងជាអគ្គលេខាធិការសហភាពសហជីពកម្ពុជា បានសុំឈប់ធ្វើជាអគ្គលេខាធិការសហភាពសហជីពហើយ កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជា និងជាអគ្គលេខាធិការសហភាពសហជីពកម្ពុជា បានសុំឈប់ធ្វើជាអគ្គលេខាធិការសហភាពសហជីពហើយ កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ។
យោងតាមលិខិតរបស់ លោក ជា មុន្នី ផ្ញើជូនប្រធានសហភាពសហជីពកម្ពុជានិងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានបង្ហាញថា លោក ជា មុន្នី បានលាឈប់ពីតួនាទីអគ្គលេខាធិការសហភាពសហជីពនេះ គឺដោយសារតែកន្លងមក សកម្មភាពរបស់សហភាពសហជីពកម្ពុជា ពុំមានតម្លាភាព ដែលមិនអាចធ្វើឲ្យរូបលោក និងសហជីព មិនអាចទទួលយកសកម្មភាពនេះបាន ពីព្រោះមិនទុកចិត្តគ្នា។
លិខិតបន្តថា ម្យ៉ាងទៀតដោយសារតែសហជីពសេរីកម្មករមានភាពចុះខ្សោយផង គឺលោកត្រូវសុំពេលវេលា ដើម្បីបំពេញការងារសហជីពសេរីកម្មករ កុំឲ្យមានសភាពទន់ខ្សោយតទៅទៀត ដោយលិខិត លោក ជា មុន្នី បញ្ជាក់ថា ពេលថ្មីៗនេះ មានបុគ្គលិកភាគច្រើនបានលាឈប់ពីសហជីពសេរីកម្មករ ដោយដាក់បន្ទុកថាចុះខ្សោយ ពុករលួយជាមួយរដ្ឋាភិបាល មេដឹកនាំតាមរោងចក្រ ត្រូវគ្នាជាមួយសមាគមកាត់ដេរ៕
No comments:
Post a Comment