បាត់ដំបង៖ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងអ្នកមានប្រាក់ មានអំណាច កាន់តែរីករាលដាល
ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃពុំមានការស្រាកស្រាន្ត ជាមូយគ្នានោះរដ្ឋាភិបាលរបស់លោកនាយក
រដ្ឋមន្រ្តី ហ៊ុន សែន ក៏គ្មានចំណាត់ការដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាពផងដែរ ។
បើយោងងតាមសេចក្តីរាយកាណ៏ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឆករកាឃុំដូនបា ស្រុកគាស់
ក្រឡ ខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី ១៩ កុម្ភៈ ២០១២ ប្រជាពលរដ្ឋ ប្រមាណជា ៦០នាក់ បានប្រមូលផ្តុំគ្នា នៅចំណុច អណ្តូងកន្ទួត ភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់
ដំបង ដើម្បីការពារ ប្រជាពលរដ្ឋ ដែលកំពុងភ្ជួររាស់ដី ធ្វើចំការ ពីសំណាក់ ទាហាន ភូមិភាគ៥ ខេត្តបាត់ដំបង របស់លោក ទាត់ ធឿត ។
អ្នកស្រី ស្រួច ហៀក ដែលជាជនរងគ្រោះដោយសារការរំលោភយកដីពីសំណាក់លោក ទាត់ ធឿត បានឲ្យដឹងថា ប្រជាពលរដ្ឋបានមកធ្វើស្រែចំការលើដីនោះជាយូណាស់មកហើយ គឺអ្នក
ខ្លះតាំងពីឆ្នាំ១៩៩៦ អ្នកខ្លះទៀតតាំងពីឆ្នាំ២០០៧មក ប៉ុន្តែក្នុងកំឡុងឆ្នាំ២០០៨ស្រាប់តែមានទា
ហាន មកពីភូមិភាគ៥ ដឹកនាំដោយលោកទាត់ ធឿត អតីតមេបញ្ជាការរង ភូមិភាគ៥ ហើយបច្ចុប្បន្ន
ជាជំនួយការអគ្គមេបញ្ជាការ ក្រសួង ការពារជាតិ បានមកចាប់យកដីប្រមាណជា៥៧០ ហិកតា
ពីប្រជាពលរដ្ឋ ហើយចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះគឺមានចំនួនរហូតដល់ទៅជាង
អណ្តូងកន្ទួត ភូមិឆករកាតែប៉ុណ្ណោះ រីឯនៅតំបន់ដ៏ទៃទៀតដែលទទួលរងគ្រោះដោយសារការ
លំលោភយកដីពីសំណាក់លោក ទាត់ ធឿត គឺនៅមានជាច្រើនហិតាផ្សេងទៀត ។
ប្រជាពលរដ្ឋដ៏ដែលក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៏ដល់ពួកគាត់
ផងពីព្រោះឥលូវនេះដល់រដូវដែលពួកគាត់ត្រូវធ្វើស្រែចំការនិងផលដំណាំផ្សេងៗហើយ បើនៅតែ
ដូច្នេះទៀត តើឲ្យពួកគាត់មានអ្វីជាទីពឹង។ ហើយជាមួយគ្នានោះក្នុងការចុះចាប់យកដីរបស់ប្រជា
ពលរដ្ឋពីសំណាក់ទាហានភូមិភាគ៥ របស់លោក ទាត់ ធឿត គឺមានចំនួន៨នាក់ ដែលមានកំភ្លើង
អាកា២ដើម កាំភ្លើងខ្យល់១ដើម កាំបិតកែ៨ ត្រង់សានឺ១ និងរថយន្ត២គ្រឿង ។
បើតាមប្រភពព័ត៌មានចុងក្រោយពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ កុម្ភះ ២០១២ ប្រជាពលរដ្ឋរស់នៅក្នុងភូមិឆករកា បាននាំគ្នាឡោមព័ន្ធបិទច្រកមិនឲ្យទាហ៊ានទាំង៨នាក់នោះចេញពីតំបន់មានជម្លោះនោះទេ ដោយអោយអាជ្ញាធរជួយធ្វើអន្តរាគមន៏និងធ្វើ
កិច្ចសន្យាឲ្យទាហ៊ានទាំង៨នាក់ រួមជាមួយនិងលោក ទាត់ ធឿត បញ្ឈប់ការឈួសឆាយទន្ទ្រានយក
ដីប្រជាពលរដ្ឋស្រេចតែអំពើចិត្តបែបនោះតទៅទៀតទើបពួកគាត់ព្រមធ្វើការបើកច្រក ។បន្ទាប់មក
ទើបខាងអាជ្ញាធរស្រុកគាស់ក្រឡ បានហៅប្រជាពលរដ្ឋនិងទាហ៊ានទាំងនោះឲ្យទៅធ្វើកិច្ចសន្យា
តែនៅពេលដែលប្រជាពលរដ្ឋទៅដល់បែជាខាងអាជ្ញាធរស្រុកគាស់ក្រឡ ធ្វើការចាប់ប្រជាពលរដ្ឋ
ទៅវិញ ធ្វើឲ្យហេតុការណ៏នោះច្របូកប្របល់ ប្រជាពលរដ្ឋបាននាំគ្នារត់ប្រសេកប្រសាច យកតែរួច
ខ្លួនរៀងខ្លួនៗ មកកាន់ទីលំនៅនិងកន្លែងឈួសឆាយនោះវិញ ។ បន្ទាប់ពីមានបាតុភាពនោះហើយ
ទានហានទាំងនោះបានមកដល់កន្លែងមានជម្លោះនិងបានធ្វើការដុតបំផ្លាញផលដំណាំ ផ្ទះសម្បែង
របស់ប្រជាពលរដ្ឋអស់មួយចំនួននិងថែមទាំងគុំរាមរហូតដល់អាយុជីវិតប្រជាពលរដ្ឋ គុំមានចាប់
រំលោភកូនក្រមុំ រួមជាមួយនិងការបង្ករបាតុភាពរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន
ថែមទៀត ។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងជាប្រធានក្រុមប្រឹក្សាគណបក្ស
សម រង្ស៊ី ខេត្តបាត់ដំបង បានលើកឡើងថា នេះគឺជាអសមត្ថភាពរបស់អភិបាលខេត្ត ដែលមិនបាន
រកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គិតខំប្រឹងការពាតែមន្រ្តីពុករលួយឈ្មួញ
ខិលខូច ហើយបែជាមកធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយស្លូតត្រង់បែបនេះទៅវិញ ។
សូមជំរាបផងដែរថា ដីដែលលោក ទាត់ ធឿត រំលោភយកទាំងកំរោលពីប្រជាពលរដ្ឋរាប់រយហិតានោះគឺត្រូវបានលក់ទៅឲ្យឈ្មួញជាបន្តទៀតដោយសំអាងថារដ្ឋាភិបាល បានផ្តល់
ដីទាំងនោះ ឲ្យរូបលោកតាំងពីអំឡុងពេលធ្វើសមាហរណកម្ម ឆ្នាំ១៩៩៧ជាមួយគ្នានោះលោក
ទាត់ ធឿត បានដាក់ពាក្យបណ្តឹងប្តឹងប្រជាពលរដ្ឋជាបន្តបន្ទាប់ ទៅតុលាការខេត្តបាត់ដំបងថែម
ទៀតផង។ ដែលករណីនេះត្រូវបានអង្គការក្រៅរដ្ឋាភិបាលធ្វើការរិះគន់ថា គួរណាតែប្រជាពល
រដ្ឋប្តឹងលោក ទាត់ ធឿត និងកូនទាហ៊ានក្រោមឱវាទទាំងនោះទើបត្រូវ ព្រោះពួកគេទាំងនោះ
បានមករំលោភយកដីប្រជាពលរដ្ឋទាំងកំរោល ដោយគ្មានសំណងណាមួយជាថ្នូរដល់ពលរដ្ឋ
ទាល់តែសោះ នេះជាអំពើពុករលួយការិយាធិបតេយ្យដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន គួរតែចាត់វិធានការជាបន្ទាន់កុំឲ្យទង្វើបែបនេះ ចេះតែរាលដាលធំឡើងៗ ហើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែទទួលស្គាល់នូវភាពកុំសោយនៃការដឹកនាំរបស់ខ្លួនដែល
បណ្តោយឲ្យមានអំពើពុលរលួយបែបអាណាធិបតេយ្យដូចនេះ ដែលខ្លួនពុំមានសមត្ថភាពក្នុងការ
ទប់ស្កាត់។
No comments:
Post a Comment