សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Thursday, March 8, 2012

ព្រូឡានម្នាក់លួច លុយតៃកុងឡាន​ ខ្លួន ១៦លានរៀល គេចខ្លួនបាន១ខែ ត្រឡប់មកវិញចាប់បាន

Photo by DAP-News 
ខេត្តបាត់ដំបងៈ ព្រូឡានម្នាក់ឃើញមានឪកាសល្អ លួចលុយតៃកុងឡានខ្លួន១៦លានរៀល ដែលភ្ញៀវផ្ញៀវ ទិញឥវ៉ាន់ឲ្យរួចគេចខ្លួន ទៅនៅប៉ោយប៉ែតបាន១ខែ ចាយលុយអស់ ត្រឡប់មកវិញ នគរបាលចាប់ខ្លួន បានកាលពីរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២ នៅភូមិវត្តរំដួល សង្កាត់ចម្ការ សំរោង ក្រុងបាត់ដំបង នាំយកមក សាកសួរ រួចកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បី ចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ត្រី មៀន ឡាយ នាយការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលខេត្ត បានឲ្យដឹងថាជន   សង្ស័យ មានឈ្មោះ សយ លីហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរព្រូឡានរស់នៅ ភូមិឃុំស៊ុង ស្រុកសំឡូត  ។ ចំណែកម្ចាស់លុយមាន ឈ្មោះ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរតៃកុងឡាន នីសាន់ រត់តាក់ស៊ីពីបាត់ដំបងទៅ សំឡូតទីលំនៅភូមិ ឃុំជាមួយគ្នា បាត់បង់លុយ១៦លានរៀល ដែលគែផ្ញើទៅទិញឥវ៉ាន់ ។

លោក មៀន ឡាយ បានបន្តថាកាលពី ថ្ងៃទី៧ ខែកុម្ភៈ ២០១២ មានបុរសម្នាក់បានមក ដាក់ពាក្យប្តឹងថា ព្រូឡានរបស់ខ្លួន ឈ្មោះ សយ លីហាក់ បានលួចយក លុយដែលគេផ្ញើ ទៅទិញឥវ៉ាន់ ចំនួន១៦លានរៀល ពីក្នុងកាប៊ីនរថយន្តហើយ រត់គេចខ្លួនបាត់ មិនដឹងទៅទីណា ។ ក្រោយពីបានទទួលពាក្យបណ្តឹង ហើយកម្លាំង នគរបាលជំនាញ បានធ្វើការស្រាវជ្រាវឈានដល់ ធ្វើការឃាត់ខ្លួន បាននាំយកមក ការិយាល័យជំនាញ ធ្វើការសាកសួរ។
ជនសង្ស័យបាននិយាយសារភាពថា ខ្លួនមានសង្សារម្នាក់ឈ្មោះ ង៉ែត អាយុ២៥ឆ្នាំ ជាស្រីខារ៉ាអូខេ មានផ្ទះនៅប៉ោយប៉ែត ហើយមកជួលផ្ទះគេស្នាក់នៅ ក្នុងភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ។ ខ្លួនបានលួចលុយក្នុងកាប៊ីនរថយន្ត ដែលគេផ្ញើតាមតៃកុង ទៅទិញឥវ៉ាន់ នៅបាត់ដំបង ចំនួន១៦លានរៀល រួចនាំស្រីស្នេហ៍ទៅតំបន់ ប៉ោយប៉ែតដើរស៊ីចាយ រយះពេលមួយខែ ដល់អស់លុយក៍ត្រឡប់ មកវិញ ក៍ត្រូវនគរបាលចាប់ខ្លួន កាលពីម៉ោង៤រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ ពេលដែលខ្លួនកំពុងអង្គុយលេង នៅផ្ទះជួលរបស់ស្រីស្នេហ៍ ក្នុងភូមិវត្តរំដួលសង្កាត់ចម្ការសំរោង ។
លោក មៀន ឡាយ បានបញ្ជាក់ថាយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ រួចមកសមត្ថកិច្ចជំនាញ បានរៀបចំ កសាងសំណុំ រឿង ដើម្បីបញ្ជូន ជនសង្ស័យ ទៅសាលាដំបូង នៅរសៀលថ្ងៃទី៨ ខែមីនា នេះដើម្បីចាត់ការតាមផ្លូវច្បាប់៕

No comments:

Post a Comment