បាត់ដំបងៈ សមត្ថកិច្ចចាប់ ប្រពន្ធសពបុរសម្នាក់ ដែលពាក់ព័ន្ធ សមគំនិតឲ្យ សហាយសម្លាប់ប្តីឯង ហើយ បញ្ជូនទៅ តុលាការនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១២ ដើម្បីចាត់ការតាមច្បាប់ ដែលជនដៃ ដល់បានប្រព្រឹត្ត កាប់២ពូថៅ បណ្តាលឲ្យជនរងគ្រោះស្លាប់ កាលពីចន្លោះម៉ោង២៣ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ នៅចំណុចក្រុម ទី១៤ ភូមិស្លខ្លាញ់ ឃុំ.ស្រុកបវេល។ លុះស្អែកឡើង ទើបកូនប្រទះ ឃើញស្លាប់នៅក្រោម សំយាបផ្ទះលើ គោយន្ត កាលពីវេលាម៉ោង១៥ រសៀល ថ្ងៃទី៦ ខែមិនាឆ្នាំ២០១២ នៅចំណុចក្រុមទី១៤ ភូមិស្លខ្លាញ់ឃុំ-ស្រុក បវេល។
លោក អនុសេនីយ៍ឯកឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវ បទល្មើស ព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានឲ្យ ដឹងថា ក្រោយជនរងគ្រោះ ត្រូវគេសម្លាប់ហើយ (ឡក់ណុន) កម្លាំងអាវុធហត្ថស្រុក និងខេត្តបានស្រាវជ្រាវ និងកំណត់មុខសញ្ញា ចាប់ខ្លួនជនសង្ស័យ ឈ្មោះរឹតម៉ៅហៅ សារ៉ាន់ អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅ ភូមិ-ស្រុកកើតហេតុខាងលើ (ប្រពន្ធជនរងគ្រោះ)នាំយកមកសាកសួរ ចម្លើយនៅទីបញ្ជាការអាវុធ ហត្ថខេត្តនិង យោងតាមសម្តីរបស់ សាក្សីជាច្រើននាក់បានបំភ្លឺប្រាប់សមត្ថកិច្ច គ្រប់ គ្រាន់ទើបកម្លាំង ជំនាញធ្វើការសន្និដ្ឋាន ថា ជនសង្ស័យនេះ ពិតជាបានសមគំនិត ជាមួយ សហាយ ឲ្យមកសម្លាប់ប្តីខ្លួនឯង ពិតប្រាកដមែន។
ប្រជាពលរដ្ឋ ក្នុងភូមិបាននិយាយថា ជនសង្ស័យធ្លាប់បានជួល គេឲ្យមកសម្លាប់ប្តីខ្លួន ឯង ក្នុងតម្លៃ៧០០០បាត ជាច្រើនលើកមកហើយ តែអ្នកដែលត្រូវគេជួល នោះបាន បដិសេធរហូត។ មិនតែប៉ុណ្ណោះ ជនសង្ស័យធ្លាប់មាន សហាយជាមួយបងថ្លៃ ខ្លួន ឯងទៀតផង។ ក្រោយពីកម្លាំងជំនាញ បានសាកសួរចម្លើយជនសង្ស័យ មិនព្រម ឆ្លើយ សារភាពថា ខ្លួនមានការពាក់ព័ន្ធជួល គេធ្វើឃាតប្តីឯងនោះទេ។
គួរបញ្ជាក់ថា ហេតុការណ៍ អំពើឃាតកម្មនេះ បានកើតឡើង កាលនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ តាំងពីក្បាលល្ងាច ផ្ទះកើតហេតុមានការផឹកស៊ីស្រាស មានគ្នា៤ទៅ៥ នាក់ រហូតដល់ម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ ទើបឈប់បែក គ្នាអស់ទៅ។ លុះដល់វេលាម៉ោងប្រហែល១៥ រសៀល ថ្ងៃដដែលកូនប្រុស របស់ជន រងគ្រោះបានដើរ ទៅផ្ទះរកទឹកផឹកស្រាប់តែប្រទះ ឃើញសាកសពឪពុក ដេកស្លាប់ នៅក្រោមសំយាបផ្ទះភ្លាមៗ នោះក៏មានការផ្អើលឆោឡោដល់ អ្នកភូមិរួចអ្នក ភូមិបាន ជួយប្តឹងទៅ សមត្ថកិច្ចឲ្យចុះមកពិនិត្យមើល ។ ក្រោយពីសមត្ថកិច្ច បានចុះមកពិនិត្យ មើល កន្លែងកើតហេតុហើយបាន សង្កេតឃើញថា ជនរងគ្រោះឃើញមាន ស្នាម កាប់ចំនួន២ពូថៅចំត្រង់ក.ខាងឆ្វេង១ពូថៅ និងដាច់បំពង់ ខ្យល់១ពូថៅ ទើបបណ្តាលឲ្យស្លាប់ហើយឃើញមានកាប់គោយន្ត១ពូថៅ ទៀតផង។
ទោះជាជនសង្ស័យមិនព្រមសារភាពយ៉ាងណាក៏ដោយ តែមានសាក្សីនៅក្នុង ភូមិជា ច្រើននាក់ បានបំភ្លឺប្រាប់ សមត្ថកិច្ចអស់ហើយ និងគ្រប់គ្រាន់សម្រាប់ ធ្វើការចោទ ប្រកាន់បានតាមច្បាប់ ។ ចំណែកសហាយជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ទៀត។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ បន្តទៀតនឹងកសាង សំណុំរឿងបញ្ជូន ខ្លួន ជនសង្ស័យ ទៅតុលាការ ខេត្ត ដើម្បីចាតការបន្តតាមច្បាប់៕
No comments:
Post a Comment