សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Sunday, March 11, 2012

រដ្ឋសភា គ្រោងបោះឆ្នោត​​ តែងតាំង សមាជិក សម្រាប់សមាជិក ព្រឹទ្ធសភា


ភ្នំពេញ៖ តាមកម្មវិធីគ្រោងទុក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ នឹងបើកកិច្ចប្រជុំវិសាមញ្ញ  ដើម្បីអនុម័តទៅលើរបៀបវីរៈ សំខាន់ៗចំនួន២ ទី១ ការជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន២រូប និងទី២  ការពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសភា សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១០ ។
ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក ជាម យៀប បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី១១ ខែមីនានេះថា យ៉ាងណាក៏ដោយនៅក្នុង កិច្ចប្រជុំវិសាមញ្ញនេះ រដ្ឋសភាក៏ នឹងលើកយកនូវរបៀបវីរៈ សំខាន់មួយទៀតមកអនុម័ត ផងដែរ ក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន២រូប ដោយស្របតាមរដ្ឋធម្មនុញ្ញ។ បច្ចុប្បន្នមានសមាជិកព្រឹទ្ធសភា ដែលមកពីបណ្តា គណបក្ស នយោបាយចំនួន១៣រូបហើយ ដែលបានឈរឈ្នោះ ឲ្យសភាបោះឆ្នោត ដើម្បីក្លាយខ្លួនទៅជាសមាជិក ព្រឹទ្ធសភាព នីតិកាលទី៣នេះ។
លោក ជាម យៀប បានមានប្រសាសន៍ទៀតថា បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយ នាពេលកន្លងមក គឺមានសមាជិកព្រឹទ្ធសភា ចំនួន១៣ រូបហើយ ដែលបានចូលរួម ឈរឈ្មោះ ហើយក្នុងនោះមានមកពី គណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស “នៅក្នុងការបោះឆ្នោតនេះ គឺយើងយកតែពីររូប ហើយក្នុងការអនុម័តនេះ គឺយកតែ៥០ភាគរយ បូក១ ប៉ុណ្ណោះ ដោយមានចាប់ពី ៦២សំឡេងឡើងទៅ នឹងត្រូវជាប់ឆ្នោត ក្លាយជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣” ។

លោក បញ្ជាក់ថា នៅក្នុងអំឡុងខែកុម្ភៈ កន្លងទៅនេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន២រូបរួចរាល់ ហើយ ក្នុងនោះមាន លោក អ៊ុំ ម៉ាន្នូរីន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី២ និងលោក អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធសភានីតិកាលទី២ ។
ដោយឡែក លោក ជាម យៀប បន្តថា យោងតាមការស្នើសុំ រសប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យសភាកោះប្រជុំវិសាមញ្ញ បើទោះបីជាសភាស្ថិតនៅ ក្នុងវិស្សមកាល ប៉ុន្តែយើងត្រូវប្រជុំវិសាមញ្ញ ក្នុងការពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសភា សម្រាប់ការគ្រប់គ្រងឆ្នាំ២០១០ ។
លោកថា សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់បំផុត ដែលអនុញ្ញតឲ្យរាជរដ្ឋាភិបាល បានបន្តជំរុញ ការអនុវត្តកម្មវិធី សកម្មភាពការងារ អាទិភាព នៅក្នុងផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម ២០០៩-២០១៣ សំដៅសម្រេចឲ្យបាន តាមគោលដៅយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី២ ព្រមទំាង អនុញ្ញតឲ្យរាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តន៍គោលនយោបាយវិត្ថារកម្ម សំដៅទប់ស្កាត់ ការធ្លាក់ចុះ នៃសេដ្ឋកិច្ច រក្សាបាន និងពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងការពារបានអធិបតេយ្យ និងបូរណភាពទឹកដី ប្រកបដោយជោគជ័យថែមទៀត។ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសភា សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១០ នេះមាន៣ជំពូក និង១១មាតា្រ ៕

No comments:

Post a Comment