បាងកកៈ នាយករដ្ឋមន្រ្តីស្រ្តី ដំបូងគេរបស់ រាជាណាចក្រថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានទទួលការកោតសសើរ អំពីការដឹកនាំរបស់លោកស្រី បើទោះបីក្រុមប្រឆាំង ធ្វើការរិះគន់ លោកស្រីជាញឹកញយ អំពីសមត្ថភាពដឹកនាំ ប្រទេសយ៉ាងណាក្តី។
ការស្ទាបស្ទង់មួយ ដែលធ្វើឡើងចន្លោះពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី ១០មីនា ឆ្នាំ២០១២ រៀបចំដោយសាកលវិទ្យាល Assumption នៃរាជាណាចក្រថៃ។ វាបានធ្វើឡើង ក្នុងចំណោមមនុស្ស ប្រមាណ២.១៨១នាក់ អាយុចាប់ពី១៨ឆ្នាំ ឡើងទៅ នៅក្នុងខេត្តចំនួន១៩ មាន ក្រុងបាងកក ផាធំថានី សាមុទ្រប្រាកាន នាខនផាធំ ស៊ូផានបុរី ឈៀងរ៉ៃ ឈៀងម៉ៃ នាខនសុវ៉ាន់ អំណត់ឆារៀន ស៊ីសាកេត ឡូអី សាខននាខន អ៊ូប៊ុនថានី នាខនរាជសីមា ស៊ូរ៉ាតថានី យ៉ាឡា និងស៊ុងក្លា ។
No comments:
Post a Comment