ភ្នំពេញៈ យុវជនជាជនសង្ស័យ៣នាក់ ដែលបានធ្វើ សកម្មភាពសម្លាប់នារីខារ៉ាអូខេឡឺវ៉េសនៅក្នុងផ្ទះ សំណាក់រីករាយ បានសារភាពថា គ្រឿងញៀនជាដើមចមធ្វើឲ្យ ពួកគេឆ្កួត សហាវព្រៃផ្សៃ និងឈានដល់ការប្រព្រឹត្តបទល្មើស ដ៏ឃោរឃៅបែបនេះ។
បន្ទាប់ពីកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព រវាងកម្លាំងនគរបាលខណ្ឌ៧មករា និងកម្លាំងនគរ បាលខេត្តកណ្តាល ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់នារីខារ៉ាអូខេឡឺវ៉េសជាបន្តបន្ទាប់ កាលពីថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១២នោះ នៅថ្ងៃអាទិត្យ ទី១១ ខែមីនា កម្លាំងនគរបាលខណ្ឌ៧ មករា បាននាំខ្លួនជនសង្ស័យទាំង៣នាក់ ទៅធ្វើត្រាប់ពីសកម្មភាព ដែលពួកគេបានប្រព្រឹត្តនាពេល កន្លងទៅនោះ ។
នៅផ្ទះសំណាក់រីករាយ ទីដែលពួកគេប្រព្រឹត្តអំពើឃាតកម្មនោះ ជនសង្ស័យ សឿ ស៊ិនគង់នៅ អាយុ ២៦ឆ្នាំ ដែលអះអាងថា ជាកូនអភិបាលរងខេត្តកំពង់ស្ពឺ បានសារភាពថា រូបគេជាជនដៃ ដល់សម្លាប់ ស្រី វី អាយុ ២៤ឆ្នាំ បម្រើការនៅខារ៉ាអូខេឡឺវ៉េស ដែលជនរងគ្រោះនោះ។ ជាមួយគ្នាជន សង្ស័យរូបនេះ បានសារភាពទៀត មូលហេតុដែលឈានដល់ការប្រព្រឹត្តអំពើឃាតកម្ម គឺបណ្តាលមក ពីរូបគេ ត្រូវបក្ខពួកពីរនាក់ផ្សេងទៀតនាំរូបគេសេពគ្រឿងញៀនរហូតឆ្កួតលែងដឹងអី ហើយនៅថ្ងៃកើត ហេតុនោះ រូបគេ និងបក្ខពួក២នាក់ទៀត រួមជាមួយនារីរងគ្រោះ បាននាំគ្នាសេពថ្នាំញៀន ហើយរួមភេទ រួមគ្នានៅក្នុងផ្ទះសំណាក់ខាងលើ។ ក្រោយពេលរួមភេទហើយនោះ នារីរងគ្រោះបានទារលុយថ្លៃសេវា បម្រើផ្លូវភេទ រហូតទាស់សំដីគ្នា ទើបឈានដល់ច្របាច់កសម្លាប់នារីរងគ្រោះបំបិទមាត់តែម្តងទៅ។
ពាក់ព័ន្ធនឹងករណីឃាតកម្មនេះម្ចាស់ផ្ទះសំណាក់រីករាយ ដែលស្ថិតនៅម្ដុំសហគមន៍បុរីកីឡា តាម បណ្ដោយផ្លូវលេខ ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា បានរងការចោទប្រកាន់ថា មានចេតនាបំផ្លាញ វត្ថុតាងក្នុងអំពើឃាតកម្មកាលពីរសៀលថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១២ ។
ម្ចាស់ផ្ទះសំណាក់រីករាយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ ហើយដោះលែងទៅវិញ នា ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១២ ត្រូវបានមហាជនមួយចំនួនបានចោទថា លួចដឹកសពជនរងគ្រោះទៅ កាន់កន្លែងតម្កល់សព នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយមិនរាយការណ៍ជូនសមត្ថកិច្ច ហេតុដូច្នេះហើយ ទើបធ្វើឱ្យសមត្ថកិច្ចពិបាកនឹងស្រាវជ្រាវក្នុងករណីឃាតកម្មនេះ។
ប្រភពព័ត៌មានមួយ បានលួចបង្ហើបផងដែរថា អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏អាចជាប់ពាក់ព័ន្ធ នឹង ការឃុបឃិតជាមួយម្ចាស់ផ្ទះសំណាក់ផងដែរ ក្នុងការបំផ្លាញភស្ដុតាងក្នុងអំពើឃាតកម្មខាងលើនេះ។
ទាក់ទិនបញ្ហានេះ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ជួន ណារិន បានថ្លែងឱ្យ ដឹងថា សមត្ថកិច្ចរបស់លោកសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បាននិងកំពុង ធ្វើការស្រាវជ្រាវបន្ដក្នុងករណីនេះ ។
លោក ជួន ណារិន បានបន្ដថា សពជនរងគ្រោះពេលប្រទះឃើញមានបែកពពុះមាត់ ប៉ុន្ដែលោកក៏ ទទួល ស្គាល់ផងដែរថា ម្ចាស់ផ្ទះសំណាក់បានលួចដឹកសពជនរងគ្រោះ ទៅតម្កល់ទុកនៅមន្ទីរពេទ្យ ដោយមិនបានជូនដំណឹងឲ្យសមត្ថកិច្ច ។
យោងតាមមន្ដ្រីនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ដោយមានការចាប់បង្ខំពីសមត្ថកិច្ច ទើបម្ចាស់ ផ្ទះសំណាក់បានបង្ហាញរូបភាពនៅក្នុងកាមមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្នុងផ្ទះសំណាក់ ដែលជំរុញ ឱ្យសមត្ថកិច្ចអាចកំណត់អត្ដសញ្ញាណខ្លះរបស់ជនសង្ស័យនៅក្នុងអំពើឃាតកម្មនេះ ។
មន្ដ្រីនគរបាលខាងលើ បានបន្ដថា តាមការពិនិត្យរូបភាពវីដេអូកាមេរ៉ាបានបង្ហាញឱ្យឃើញ ពីជនសង្ស័យ ចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះ ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៣ ខែមីនា គេប្រទះឃើញ សពនារីបម្រើការនៅខារ៉ាអូខេឡឺវ៉េ ឈ្មោះ ស្រី វី អាយុ២៤ឆ្នាំ បានស្លាប់ ដោយក្រុមឃាតកបានវាយ និងរឹតកសម្លាប់ បន្ទាប់ពីពួកគេបាន យកជនរងគ្រោះទៅដេកជាមួយគ្នាក្នុងផ្ទះសំណាក់នោះ ។ ក្រោយកើតហេតុម្ចាស់ផ្ទះសំណាក់ មិនបាន រាយការណ៍ជូនសមត្ថកិច្ចឡើយ ពោលបានលួចដឹកសពជនរងគ្រោះទៅតម្កល់ទុកក្នុងមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់នោះ ពីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នោះ បានឈានដល់ការឃាត់ខ្លូនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់នៅថ្ងៃ ទី៩-១០ ខែមីនា ឆ្នាំ២០១២។
ជនសង្ស័យទាំង៣នាក់ត្រូវបានគេស្គាល់ថា ១. ឈ្មោះ សឿ ស៊ិនគង់នៅ ភេទប្រុស អាយុ២៦ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាជនដៃដល់ ហើយជនសង្ស័យរូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបគេជាកូនអភិបាលរងខេត្តកំពង់ស្ពឺ, ២. ឈ្មោះ សុខ សុភក្រ្ត អាយុ ២៤ឆ្នាំ ជានាយទាហានសកម្មត្មាតពង, ៣. ឈ្មោះ លន យន់ អាយុ ៣១ឆ្នាំ រស់នៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល៕
No comments:
Post a Comment