កំពង់ធំ៖ ព្រះសង្ឃមានព្រះជន្ម ជាង ៧០វង្សា មួយអង្គ ក្នុងវត្តសាលាវិស័យ ក្នុងឃុំសាលាវិស័យ ត្រូវបានចាប់ផ្សឹក បន្ទាប់ពីបានដឹងថា លួចមានទំនាក់ទំនង ស្នេហាជាមួយស្ត្រីម្នាក់ ដែលមានអាយុជាង ៤០ឆ្នាំ ។
ព្រះចៅអធិការវត្ត សាលាវិស័យ មានសង្ឃដីកា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នេះថា ព្រះសង្ឃព្រះនាម ហ៊ឹប ឡាយ ព្រះជន្មជាង៧០ វង្សា ត្រូវបាន ព្រះអនុគណស្រុក ផ្សឹក បន្ទាប់ពីសង្ឃអង្គនេះ មានទំនាក់ទំនងស្នេហា ជាមួយនារី ផល ជាពុទ្ធបរិស័ទ នៅភូមិសាលាវិស័យ។
គណៈកម្មការវត្តម្នាក់ ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងតាមទូរស័ព្ទថា សង្ឃចំណាស់អង្គនេះ គេបានតាមដានឃើញថា ពេលយប់ជាញឹកញាប់ ចេញពីកុដិ ដោយស្លៀកពាក់ខោ អាវ និងពាក់មួក ទៅផ្ទះស្រីស្នេហ៍អាយុ៤០ឆ្នាំ ម្នាក់។
គណៈកម្មការនោះ បានឲ្យដឹងទៀតថា នៅយប់ម៉ោង៧ ដល់ម៉ោង១ រំលងអធ្រាត្រ ថ្ងៃទី១០ មីនា នេះ សង្ឃកំហូច បានស្លៀកពាក់អាវពណ៌ប្រផេះ ចេញពីកុដិ ពេលនោះត្រូវបានអ្នកភូមិ រាយការណ៍ ទៅអាជ្ញាធរ ហើយត្រូវបានតាមទាន់ទាំងយប់ ។
ក្នុងការចាប់ផ្សឹកនេះដែរ សង្ឃចាស់កំហូចអង្គនេះ បានសារភាពថា រឿងស្នេហា ជាមួយនារីនោះយូរហើយ ។
ជុំវិញនិងរឿងនេះ សាមណេមួយអង្គ បានប្រាប់ថា សង្ឃអង្គនេះ បានខិតខំចាក់ជើងសរសរបានចំនួន ៩ ហើយបានដឹកចេញពីវត្ត នៅព្រឹកថ្ងៃទី១០ ខែមីនា ទៅទុកដាក់នៅផ្ទះស្រីឈ្មោះ ផល ។ អង្គសាមណេ នេះ ក៏បានឮថា សង្ឃចំណាស់ និងស្រីស្នេហ៏គាត់សុទ្ធតែ ប្រើពាក្យអូនបងផ្អែមល្ហែម និងគ្នាទៀតផង ៕
No comments:
Post a Comment