សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Sunday, March 11, 2012

មនុស្ស ៣៦នាក់ស្លាប់ ក្នុងហេតុការណ៍ វាយប្រហារជំរុំ សកម្មប្រយុទ្ធ នៅយេម៉ែន

www.dap-news.com
 កងកម្លាំងជើងអាកាសប្រទេស យេម៉ែន បានវាយប្រហារ ទៅលើក្រុមសកម្មជន ដោយដាក់គោលដៅ វាយប្រហារទៅលើជំរុំ សកម្មប្រយុទ្ធភាគខាងត្បូង សម្លាប់មនុស្ស ៣៦នាក់ ក្នុងនោះរួមមានក្រុម ភេវរករ អាល់កៃដា យ៉ាងហោចណាស់១៨នាក់ ផងដែរ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីសន្តិសុខ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១២ កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារ សារព័ត៌មាន CNN ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នេះ បានឲ្យដឹងដោយយោងតាម ការលើកឡើងរបស់មន្រ្តី សន្តិសុខថា មានសកម្មជន ប្រមាណជា ៣៦នាក់ ដែលត្រូវបានសម្លាប់ ក្នុងហេតុការណ៍ វាយប្រហារនៅកន្លែងផ្សេងៗគ្នា។

មន្ត្រីរូបនេះ បានបន្តដោយសុំ មិនបញ្ចេញឈ្មោះថា ការវាយប្រហារនេះ បានកើតឡើងក្នុងខេត្ត Al-Baitha ប្រទេស យេម៉ែន ដែលតំបន់នេះពីមុនមកធ្លាប់ បានប្រើប្រាស់ ជាតំបន់ទ្រនាប់ ក្នុងការវាយប្រហារក្រុមសកម្មប្រយុទ្ធ។ ដោយឡែក មន្ត្រីម្នាក់ទៀតបានលើកឡើងថា ក្រុមភេវរកម្មអាល់កៃដា កំពុងព្យាយាម កសាងតំបន់នេះ ធ្វើជាជំរុំដ៏រឹងមាំរបស់ខ្លួន តែទើបតែស្ថិតក្នុង ជំហានដំបូងនៅឡើយ។ ក្រុមមន្ត្រីសន្តិសុខ ព្យាយាមកម្ចាត់ជំរុំនេះ ខណៈដែលវាស្ថិតក្នុង លក្ខណៈងាយស្រួល ក្នុងការវាយប្រហារនៅឡើយ។
ផ្សែងខ្មៅបានអណ្តែត ចេញពីតំបន់ដែលរង ការវាយប្រហារ អស់ជាច្រើនម៉ោង ជាមួយគ្នានេះដែរ កម្លាំងសន្តិសុខបានកសាងស្ថានីយ៍ត្រួតពិនិត្យថ្មីមួយ ក្នុងតំបន់ក្បែរ ទីនោះផងដែរ។ សាក្សីជាប្រជាជនក្នុងតំបន់ បានឲ្យដឹងថា យន្តហោះរបស់ក្រុម សកម្មប្រយុទ្ធ តែងតែហោះហើរក្រវែលខេត្ត ដែលជាកន្លែងកើតហេតុនេះ ជារៀងរាល់មួយម៉ោងម្តង ក្នុងមួយថ្ងៃ ។
ដោយឡែកក្នុង ការវាយប្រហារមួយកន្លែង ផ្សេងទៀតកើតមានក្នុងក្រុង Jaar និងក្រុង Zinjibar នៃខេត្ត Abyan បានបណ្តាលឲ្យ ក្រុមសកម្មជន ១៨នាក់ផ្សេងទៀត ត្រូវសម្លាប់ផងដែរ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីសន្តិសុខប្រចាំប្រទេស យេម៉ែន ប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ៕

No comments:

Post a Comment