សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Friday, March 9, 2012

ក្បួនឃោសនា ការបោះឆ្នោត បក្សរបស់ អ៊ុងសាន ស៊ូជី ត្រូវគេលប វាយប្រហារ

Photo by DAP-News

 ណៃពីឌ័រ៖ ក្បួនដង្ហែរ យុទ្ធនាការឃោសនាបោះឆ្នោត របស់បក្សសម្ព័ន្ធភាព ប្រជាធិបតេយ្យ NLD របស់ លោកស្រី អ៊ុង សានស៊ូជី ត្រូវជនមិនស្គាល់ មុខវាយប្រហារ ដោយដុំថ្ម បណ្តាលឲ្យសមាជិក សមាជិកា រងរបួស ២នាក់។
យោងតាមសារព័ត៌មាន ណៃពីឌ័រ ញូវស៍ នៅថ្ងៃ សុក្រ ទី ៩ ខែ មីនា នេះបានឲ្យដឹងថា បក្ស NLD បានធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ពី ក្បូនរថយន្តយុទ្ធ នាឃោសនាការ បោះឆ្នោតរបស់ អ៊ុងសាន ស៊ូជី ដែលត្រូវសំណាក់ជន មិនស្គាល់មុខបានវាយប្រហារ ដោយដុំថ្មី កាលពីថ្ងៃ អង្គារ កន្លងទៅនេះ ខណៈកំពុងរកសម្លេងឆ្នោត ចាប់ផ្តើមទីតាំងរដ្ឋធានី ណៃពីឌ័រ រហូត ទីក្រុង យ៉ាងហ្គន។
ហេតុការណ៍វាយប្រហារនេះ បានបណ្តាល កញ្ជក់រថយន្តបែក និង បង្កគ្រោះថ្នាក់ដល់សមាជិក សមាជិកា បក្សNLD ២ នាក់ ដោយនៅក្នុងក្បូន ដង្ហែរបក្សនេះដែរ មានវត្តមាន លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ មិនបានបណ្តាល ឲ្យមានគ្រោះថ្នាក់នោះទេ។

គួរបញ្ជាក់ផងដែរថា ទោះបីជា លោកស្រី អ៊ុងសាន ស៊ូជី មានការគាំទ្រពីសំណាក់ ប្រជាជនភូមាជា ច្រើនយ៉ាងណាក្តី ក្នុងការឈរឈ្មោះ ការបោះបំពេញ តំណែងតំណាង រាស្រ្តចំនូន ៤៨ កៅអីនៅក្នុងសភា នាថ្ងៃទី ១ ខែ មេសា ខាងមុខនេះ ក៏អ្នកស្រី អ៊ុងសាន ស៊ូជី មានការប្រឈមមុខ នឹងការបំផ្លាញ បដាឃោសនា បោះឆ្នោតរបស់ បក្សលោកស្រី នៅតាមតំបន់មួយចំនួន នៅក្នុងប្រទេសភូមា។

No comments:

Post a Comment