សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Friday, March 9, 2012

អតីតអភិបាល​ ក្រុងបាវិត លោក ឈូក បណ្ឌិត មិនបានចូលរួម ក្នុងពិធីផ្ទេរភារកិច្ចទេ


ស្វាយរៀងៈ នៅក្នុងពិធីប្រកាស ផ្ទេរភារកិច្ចលោក ឈូក បណ្ឌិត នៅព្រឹកថ្ងៃសុក្រ ទី ៩ ខែ មិនា ឆ្នាំ២០១២នេះ នៅសាលាក្រុង បាវិត ក្រោមអធិបតីភាព លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង លោក ឈូក បណ្ឌិត មិនបានចូលខ្លួនមកកាន់ ពិធីផ្ទេរ ភារ កិច្ចនោះទេ។
លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័តមានដើមអម្ពិលឲ្យដឹងថា បើទោះបីជាលោក ឈូក បណ្ឌិត មិនបានចូលរួមនៅក្នុងពិធីផ្ទេរភារកិច្ចនេះយ៉ាងណាក៏ដោយ ក៏ពិធីនេះនៅតែប្រព្រឹត្តទៅជាធម្មតា។
លោក ម៉ែន វិបុល បានថ្លែងថា« ខ្ញុំបានសួរបងប្អូននៅទីនោះដែរថា តើដែលឃើញលោក ឈូក បណ្ឌិត ដែរឬទេ? ពួកគេឆ្លើយថាមិនដែលឃើញទេចាប់តាំងពី ផ្ទុះបាតុកម្មនោះមក»។

លោកអភិបាលរងខេត្តបានប្រាប់ឲ្យដឹងថា ការតែងតាំងលោក ណេត សារ៉ុន ជាអភិបាលក្រុងស្ដីទីនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យសំរេចផ្ទេរភារកិច្ចលោក ឈូក បណ្ឌិត ពីអភិបាលក្រុងបាវិតឲ្យមកបំរើការនៅសាលាខេត្តស្វាយរៀង ដោយលោក ណេត សារ៉ុន ទទួលខុសត្រូវជាអភិបាលក្រុងបាវិតមួយរយៈសិន។
បើតាមលោក ម៉ែន វិបុល នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានផ្ទេរភារកិច្ចលោក ឈូក បណ្ឌិត ឲ្យមកបំរើការនៅសាលាខេត្តស្វាយរៀង គឺអនុក្រឹត្យនោះមិនបានបញ្ជាក់ពីតួនាទីរបស់លោក ឈូក បណ្ឌិត នៅក្នុងសាលាខេត្តនោះទេ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានក្លាយជាជនសង្ស័យ ក្នុងការបាញ់ប្រហារពលការិនី ៣នាក់ ឲ្យរង របួសធ្ងន់ នាអំឡុងការតវ៉ារបស់ពួកគេកាល ពីថ្ងៃ២០ខែកុម្ភៈ ឆ្នាំ២០១២ បន្ទាប់ពីការប្រកាសជាផ្លូវការពីលោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ៕

No comments:

Post a Comment