សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Tuesday, March 20, 2012

ចិន ជម្លៀសពលរដ្ឋ ជាង២ពាន់នាក់ ពីតំបន់ភ្លើងឆេះព្រៃ នៅខេត្ដយូណាន

www.dap-news.com
www.dap-news.com
 គុនម៉ីងៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ថា ចិន ជន្លៀស ពលរដ្ឋជាង២ពាន់នាក់ ចេញពីតំបន់ ភ្លើងឆេះព្រៃ នៅខេត្ដយូណាន ប្រទេសចិន ។
នៅព្រឹកថ្ងៃអង្គារនេះ គេឃើញក្រុមពន្លត់ អគ្គីភ័យជួយអន្ដរាគមន៍ ពន្លត់ភ្លើងកំពុងឆេះព្រៃ នៅក្នុងខេត្ដ យូណាន។
គួរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងប្រទេសចិន បានកើតឡើងតាំងពីល្ងាចថ្ងៃអាទិត្យមកម្ល៉េះ ដោយ សារតែអាជ្ញាធរនៅក្នុងតំបន់ខាងលើខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យភ្លើងឆេះរាលដាលយ៉ាងខ្លាំងរហូតដល់ថ្ងៃ អង្គារនេះ ។ អាជ្ញាធរបានបញ្ជាក់ថា ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ តែមិនបានប៉ះពាល់ដល់តំបន់ទីក្រុងឡើយ ។

គេបានដឹងថា ខេត្ដមួយនេះជាតំបន់ងាយរងគ្រោះ ដោយនេះជារដូវក្ដៅហួតហែង ហេតុដូច្នេះករណីភ្លើងឆេះព្រៃ ងាយនឹងកើតឡើង ។
គេបានដឹងថា ខេត្ដ យូណាន ជាខេត្ដមួយដែលគ្របដណ្ដប់ដោយព្រៃក្រាស់ច្រើន ពោលមានព្រៃឈើ ប្រមាណ៤៧ ភាគរយធៀបនឹងព្រៃឈើដែលមាននៅក្នុងប្រទេសចិន និងត្រូវបានគេចាត់ទុកថា ជាតំបន់សម្បូរព្រៃឈើលំដាប់ទី ២នៅក្នុងប្រទេសចិន ៕

No comments:

Post a Comment