សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Wednesday, March 21, 2012

ស្លាប់២នាក់ របួសធ្ងន់១ ដោយសាររន្ទះបាញ់ ខណៈមេឃ ធ្លាក់ភ្លៀងកក់ខែ


ខេត្តកំពតៈ ស្រី្តនិងយុវតីម្នាក់បានស្លាប់ និងស្រី្តម្នាក់ទៀតរងរបួសរហូតសន្លប់ ដោយសារខណៈពួកគេ អង្គុយនៅលើគ្រែ រួមគ្នាទាំង៣នាក់ នៅក្រោម ផ្ទះពេល មេឃកំពុង ធ្លាក់ភ្លៀង ១មេយ៉ាងធំ ហើយមានធ្លាក់ខ្យល់ មួយយ៉ាងធំល្មមផង ដែរ។
ហេតុការណ៍គ្រោះថ្នាក់ ដោយសាររន្ទះ បាញ់នេះកើតឡើង កាលពីវេលាម៉ោង ជិត ៥ល្ងាច ថ្ងៃទី២០ ខែ៣ ឆ្នាំ ២០១២ នៅលើគ្រែខាង ក្រោមផ្ទះ របស់ម្ចាស់ ផ្ទះឈ្មោះ ម៉ប់ សារ៉េន ស្ថិត ក្នុងភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
នគរបាល ស្រុកអង្គរជ័យបាន ឲ្យមជ្ឃមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងតាមរយៈ ទូរស័ព្ទនៅ វេលា ព្រឹកថ្ងៃទី២១ខែមិនាឆ្នាំ២០១២ ថា មានករណីរន្ទះ បាញ់ស្លាប់២នាក់ របួសម្នាក់ខណៈ មេឃកំពុងធ្លាក់ភ្លៀង កក់ខែ១មេយ៉ាងធំ ហើយមនុស្សទាំង ៣នាក់នេះបានអង្គុយនៅលើរានខាងក្រោមផ្ទះ ក្នុងចំណោម ជនរងគ្រោះទាំង៣នាក់ នេះមាន២នាក់ ជាអ្នកជិតខាង ហើយបានជ្រកភ្លៀងរួមគ្នា ។

ក្រោយពីមេឃរាំងទើបអ្នកជិតខាងដឹងថា មាន២នាក់បានស្លាប់បាត់ទៅហើយ
រីឯម្នាក់ទៀតសន្លប់ ត្រូវបានក្រុមគ្រួសារ នាំយកទៅពេទ្យ សង្រ្គោះរួចផុតជីវិតផងដែរ ។ នគរបាលដដែលឲ្យដឹងទៀតថា អ្នកស្លាប់មានពីរនាក់ ទី១ឈ្មោះម៉ប សារ៉េន ភេទស្រី្តអាយុ៤១ឆ្នាំ មុរបរកសិករ ។ទី២ កុមារីឈ្មោះ យ៉ឺន ជា អាយុ១០ឆ្នាំ រស់នៅក្បែខាង ។
អ្នករងរបួសឈ្មោះ ម៉ប់ សារឿ ភេទស្រីអាយុ៣៧ឆ្នាំមុខរបរកសិករ រស់នៅជិតខាងហើយ ត្រូវជាប្អូន បង្កើតម្ចាស់ផ្ទះឈ្មោះ ម៉ប់ សារ៉េន អ្នកទាំង៣រស់នៅភូមិ ចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។
គួរបញ្ជាក់ផងដែរថា ក្រោយហេតុការណ៍កើតឡើង អាជ្ញធម៌ភូមិឃុំ និងកាកបាទក្រហម ស្រុកអង្គរជ័យ បាននាំអំណោយ ជួយដល់ក្រុមគ្រួសារសព ទាំងពីរនាក់ ផងដែរ ៕

No comments:

Post a Comment