សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Wednesday, March 21, 2012

ពលរដ្ឋ​​ ប្រហែល៤០០នាក់ បិទផ្លូវ ជាតិលេខ៧៦ តវ៉ារឿងដីធ្លី ទៀតហើយ

www.dap-news.com
ក្រចេះ ៖ រថយន្ដជាច្រើន គ្រឿងមិនអាច ធ្វើដំណើរឆ្លងកាត់តាម ផ្លូវជាតិលេខ៧៦ ពី ស្រុកស្នួល ខេត្ដក្រចេះ ឆ្ពោះទៅខេត្ដ មណ្ឌលគិរី ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១០៣ បាន នោះឡើយ ដោយសារតែប្រជាពលរដ្ឋនៅ តំបន់នោះ ប្រមាណ៤០០នាក់ បានតវ៉ាបិទ ផ្លូវជាតិមួយនេះ ក្នុងគោលបំណងទាម ទារឱ្យអាជ្ញាធរ ខេត្ដ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជួយរកដំណោះស្រាយនិងផ្ដល់កម្មសិទ្ធដីធ្លី ជូនពួកគាត់ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានចូលរួមការតវ៉ាបិទផ្លូវជាតិខាងលើ នេះ នាព្រឹកថ្ងៃទី២១ ខែមីនា រហូតដល់ រសៀលថ្ងៃដដែលបានឱ្យដឹងថា មូលហេតុ ដែលពួកគាត់បានបិទផ្លូវជាតិធ្វើឱ្យកកស្ទះ ចរាចរណ៍បែបនេះ ដោយសារតែចង់ទាមទារ ឱ្យអាជ្ញាធរខេត្ដប្រគល់ដីដល់ពួកគាត់ ដែល មិនទាន់មានឈ្មោះថា ត្រូវបានធ្វើជាម្ចាស់ កម្មសិទ្ធដីធ្លី ។

ការតវ៉ាខាងលើនេះ ក៏បាន ធ្វើឡើង បន្ទាប់ពីតំណាងរបស់ពួកគាត់ចំនួន ពីរនាក់ ក្នុងចំណោម ៣នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្ដក្រចេះ ឃាត់ខ្លួនដើម្បី សួរនាំ ខណៈកំពុងចែកលិខិត ដែលជាសេចក្ដី ប្រកាសរបស់ស្ថាប័នពាក់ព័ន្ធ ហើយរហូត មកដល់ថ្ងៃទី២១ ខែមីនានេះ តំណាងរបស់ ពួកគាត់ មិនទាន់ត្រូវបានដោះ លែងនៅឡើយ ទេ ពីសំណាក់សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ដ ដូច្នេះហើយបានជាពួកគាត់សម្រេចបិទ ផ្លូវជាតិនេះតែម្ដង ។
ទាក់ទិនការតវ៉ាបិទកំណាត់ផ្លូវជាតិ ដែល ជាទម្លាប់សម្រាប់អ្នកតវ៉ាទៅហើយនោះ ស្នងការនគរបាលខេត្ដក្រចេះ លោកឧត្ដម សេនីយ៍ត្រី ជួង ស៊ាងហាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា ដំបូងឡើយប្រជាពលរដ្ឋប្រមាណ៤០នាក់ ប៉ុណ្ណោះ បានតវ៉ាបិទកំណាត់ផ្លូវជាតិចន្លោះ គីឡូម៉ែត្រលេខ១០៩ ដែលមិនបណ្ដាលឱ្យ កកស្ទះចរាចរណ៍ខ្លាំងក្លានោះទេ ភ្លាមនោះ លោកបានទាក់ទងនិងចរចាជាមួយតំណាង ប្រជាពលរដ្ឋពីការតវ៉ាបិទផ្លូវជាតិនេះ ធ្វើឱ្យ មានបញ្ហាកាន់តែចោទនោះ ទើបប្រជាពល រដ្ឋបានរំសាយ ។
ផ្ទុយទៅវិញ ពួកគាត់មិន បានបញ្ឈប់ការតវ៉ាត្រឹមប៉ុណ្ណឹងទេ ថែមទាំង ទៅបិទផ្លូវជាតិដដែល ត្រង់គីឡូម៉ែត្រលេខ ១០៣ ធ្វើឱ្យការកកស្ទះចរាចរណ៍កាន់តែ ខ្លាំងឡើង ហើយអ្នកដែលចូលរួមការតវ៉ាក៏ កាន់តែច្រើនឡើងផងដែរ ។
ស្នងការនគរបាលរូបនេះ បានឱ្យដឹងទៀត ថា ពួកគាត់តវ៉ា ក្នុងគោលបំណងសុំឱ្យ ដោះលែងតំណាងរបស់ពួកគាត់ ដែលត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងចែក សេចក្ដីប្រកាសរបស់ក្រសួង ។ បើយោងតាម ស្នងការនគរបាលរូបនេះ បានបន្ដថា ប្រជាពល រដ្ឋខ្លះ មិនទាន់មានដី ដែលជាកម្មសិទ្ធត្រឹម ត្រូវ ហេតុដូច្នេះហើយ ទើបជាពួកគាត់ សម្រេចតវ៉ាបិទផ្លូវជាតិតែម្ដង ។
តែទោះជាយ៉ាងណា លោកជួង ស៊ាងហាក់ បានខិតខំនិយាយពន្យល់ ហេតុផលយ៉ាងច្រើន ជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណា ឱ្យពួកគាត់បំបែកជួរ ដោយ ឈប់ តវ៉ាយកផ្លូវ ជាតិធ្វើជាចំណាប់ខ្មាំង ពីព្រោះថា ការតវ៉ា ក្នុងរូបភាពបែបនេះ រឹតតែធ្វើឱ្យកេរ្ដិ៍ឈ្មោះ របស់ ប្រទេសជាតិ ធ្លាក់ចុះ ហើយម្យ៉ាងវិញទៀត កម្ពុជា នឹងត្រៀមខ្លួនធ្វើ ជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំកំពូលអាស៊ាន នាពេលខាងមុខដ៏ខ្លីនេះ ទៀតផង ។
លោកឧត្ដមសេនីយ៍ តាមរយៈការចរចា តាមទូរស័ព្ទ បានប្រាប់ទៅកាន់ប្រជាពលរដ្ឋ ថា រាជរដ្ឋាភិបាល ដែលមានសម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ជាប្រមុខ តាមរយៈអាជ្ញា ធរខេត្ដក្រចេះនិងក្រសួងពាក់ព័ន្ធមួយចំនួន នឹងព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋ ជាក់ជាមិនខាន ប៉ុន្ដែការដោះស្រាយទាំង អម្បាលមាណ ធ្វើឡើង ជាដំណាក់កាល មិនធ្វើឱ្យ ប្រជាពលរដ្ឋណាម្នាក់ មិនមានកម្មសិទ្ធដីនោះ ឡើយ ។
រីឯតំណាងប្រជាពលរដ្ឋ ក្រោយពី បានស្ដាប់ការពន្យល់ របស់លោកស្នងការ ពួកគាត់បានទទួលយក ប៉ុន្ដែពួកគាត់ចង់បាន តំណាងរបស់ពួកគាត់មកវិញ ដែលបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងកងរាជ អាវុធហត្ថខេត្ដ ។
យោងតាមមន្ដ្រីអ.ហ ខេត្ដក្រចេះ បាន ឱ្យដឹងថា ក្រោយពីមានការឃាត់ខ្លួនតំណាង ប្រជាពលរដ្ឋខាងលើនេះ ថ្នាក់ដឹកនាំអ.ហ ខេត្ដ បានរាយការណ៍ជូននាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដើម្បីសុំគោលការណ៍ ហើយ ពេលនោះ នាយឧត្ដមសេនីយ៍ បានបន្ដឱ្យមេ បញ្ជាការអ.ហខេត្ដ លោកកែវ ជា បន្ដសាក សួរ ទៅលើតំណាងប្រជាពលរដ្ឋបន្ថែមទៀត។
តែទោះជាយ៉ាងណា មជ្ឈដ្ឋានខ្លះសូម អំពាវនាវឱ្យមានការដោះលែងតំណាងប្រជា ពលរដ្ឋខាងលើនេះសិនទៅ ដើម្បីឱ្យពួកគាត់ បំបែកជួរការ តវ៉ាបិទកំណាត់ ផ្លូវជាតិពីស្នួល ទៅមណ្ឌលគិរី ពីព្រោះសកម្មភាពរបស់ពួក គាត់ធ្វើនោះ វាក៏មិនមែនជាសកម្មភាពឧក្រិដ្ឋ កម្ម ឬក៏ភេរវកម្មអ្វីនោះឡើយ ។
យោងតាមប្រជាពលរដ្ឋ បាននិយាយថា ដីរបស់ពួកគាត់ តែងតែប៉ះតំបន់អភិរក្សនិង ដីរបស់ក្រុមហ៊ុន ដូច្នេះហើយទើបពួកគាត់សុំ ទទូចឱ្យអាជ្ញាធរខេត្ដ រួមទាំងក្រសួង និង ស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់ដំណោះស្រាយជា បន្ទាន់តាមរយៈការប្រគល់ដីកម្មសិទ្ធច្បាស់ លាស់ ពីព្រោះអ្នកខ្លះ មានឈ្មោះកាន់កាប់ដី ប៉ុន្ដែមិនមានវត្ដមាននៅក្នុងភូមិនោះឡើយ ពោលខ្លះទៅរស់នៅបរទេស ៕

No comments:

Post a Comment