សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Wednesday, March 21, 2012

កំពូល​ធ្មប់​ប្ដី​ប្រពន្ធ រួមគ្នា​បង្កើត វិទ្យាល័យ​ វេទ​មន្ត គេ​នៅលើ ពិភពលោក​

Photo by Lookingtoday
ថ្មីៗ​នេះ​កំពូល​អ្នកចេះ​វេទមន្ដ ​ដែល​ល្បី​ស្គាល់​ថា ​មេ​ធ្មប់​ឈ្មោះ Oberon  Zell Ravenheart  បានសម្រេច បង្កើត​វិទ្យាល័យ​បង្រៀន ​វេទមន្ដ​ងងឹត​ដែល​មេរៀន​នេះ ​គឺ​មនុស្ស​ទូទាំង​ពិភព លោក​ត្រូវ​ការយល់​ដឹងថា តើ​ការប្រើ វេទមន្ដ​នេះ​ជា​រឿង​ពិត ឬក៏​ជាការ​បន្លំ​ភ្នែក​របស់​កំពូល អ្នកលេង​សៀក ក៏​ព្រោះតែ​ចង់ឱ្យ​ពិភពលោក​ យល់ដឹង​ថា មេរៀន និង​ការប្រើ​វេទមន្ដ​ងងឹត​ នេះ​វា​គឺជា​រឿង​ពិត មិនមែនជា​ការលេង សៀក​បន្លំ​ភ្នែក​គេ​ទេ ។ ហេតុដូច្នេះ​ហើយ ​ទើប​លោក Oberon បានសម្រេច​ចិ​ត្ដ​បង្កើត ​វិទ្យាល័យ​វេទមន្ដ​អាគម ​មួយ​នេះ​ដោយ​ដាក់ ឈ្មោះថា Grey School of Wizardry ដែល​វា​គឺជា​វិទ្យាល័យ​ ដំបូង​គេ​បង្អស់​នៅ លើ​ពិភពលោក ​ដែល​នឹង​បង្រៀន ពី​វេទមន្ដ​អាគម​ងងឹត​នោះ ដែល​ធម្មតា​មេរៀន​នេះ​ គេ​ទុក​បង្រៀន​តែ​សែ​ លោហិត​ខ្លួនឯង​ប៉ុណ្ណោះ ។ 


​យោងតាម សារព័ត៌​មានបាន​ផ្សាយ​ឱ្យដឹងថា លោក “Oberon” វ័យ​៦៨​ឆ្នាំ​រូបនេះ​ពី​ដើម​ឡើង​លោក​គឺជា​អតីត​សាស្ដ្រាចារ្យ ដែល​មកពី​ក្រុង កា​តូ​រី រដ្ឋ កាលីហ្វ័រ​នី ញ៉ា ។ លោក​បាន​បូជាជីវិត​របស់លោក​នៅ​ក្នុងការ​សិក្សា​ពី​វេទមន្ដ​ងងឹត​ដែល ទាក់ទង​ទៅនឹង​អ្វីដែល​មនុស្ស​មើលមិនឃើញ និង​មិនអាច​ធ្វើបាន ហើយ​លោក​ក៏បាន សច្ចា​ចំពោះ​ខ្លួនឯង​ផងដែរ​ថា លោក​នឹង​បង្កើត​វិទ្យាល័យ​នៅ​កន្លែង​ណាមួយ​ដែល​លោក​មាន​សមត្ថភាព​អាច​ចែករំលែក​ចំណេះដឹង​ដែល​លោក​មាន ឱ្យទៅ​បុគ្គល​ណា​ដែលមាន​ឆន្ទៈ​នៅក្នុង​ការសិក្សា​មេរៀន​វេទមន្ដ​នេះ ដោយមាន​ការបង់ថ្លៃ​ខ្លះ​សម្រាប់​សាលារៀន ផងដែរ​។​ដោយ​គ្រាន់តែ​ដឹងថា កំពូល​មេ​ធ្មប់ និង​ជា​គ្រូ​វេទមន្ដ​ល្បីឈ្មោះ​បង្កើត​សាលារៀន​នោះគេ​ឃើញ​មាន​មនុស្ស ជាច្រើន​បាន​ចាប់អារម្មណ៍   ។

​នៅក្នុង​សាលារៀន​គឺមាន​វិជ្ជា​វេទមន្ដ​ងងឹត​ទាំងអស់​១៦​យ៉ាង ដែល​ត្រូវបាន​បង្រៀន ហើយ​និស្សិត​ដែល​លោក​ជ្រើសរើស​ឱ្យចូល​សិក្សា​នេះ​គឺ​តម្រូវឱ្យ​ចូលទៅ​សិក្សា ដោយមាន​ល័​ក្ខ​ខណ្ឌ​ខ្លះ ហើយ​ជា ពិសេស​នោះ​គឺ​តម្រូវឱ្យ​ស្នាក់​នៅក្នុង​គេហដ្ឋាន​បុរាណ​បួន​កន្លែង  ដែលជា​កន្លែង​ស្ងប់ស្ងាត់ តែ​ពោរពេញ​ទៅដោយ អាថ៌កំបាំង ហើយ​នៅ​ក្នុងនោះ​គឺមាន​លោក ហារី ផត​ធើរ ដែលជា​មនុស្ស​កំពូល​ម​នុស្ស និង​មិ​ត្ដ​ភ័ក្ដិ​របស់គេ​ជា ច្រើន​នាក់​ទៀត​គឺ​តម្រូវ​ពួកគេ​ឱ្យ​ចេះ​ពី​វិជ្ជា​ចេះ​ការពារ​ខ្លួនឯង និង​មិ​ត្ដ​រួម​ក្រុម​ដើម្បី​ប្រឆាំងនឹង​វេទមន្ដ​អាក្រក់​ដែល ខ្លួន​ត្រូវ​ជួប​នៅក្នុងពេល​សិក្សា​នោះ ។

​សព្វថ្ងៃនេះ​សាលារៀន របស់លោក​បានទទួល​សិស្ស​ឱ្យចូល​សិក្សា​បាន​រហូត ដល់​ទៅ​៧៣៥​នាក់​ដោយនៅ​ក្នុងនោះ​គឺមាន​ប្រហែលជា​១០០​នាក់​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ ហើយ​ក្នុង​មួយឆ្នាំ គេ​ត្រូវ​បង់​៣០​ដុល្លារ ហើយ​ពួកគេ​អាច​បញ្ចប់​ការសិក្សា​គឺ​រយៈពេល​៧​ឆ្នាំ ដោយ​គេ​អាច​ចេញ​ធ្វើការ​បាន​ដោយ​ខ្លួន ឯង ។
​នៅក្នុងពេល​ផ្ដល់​បទសម្ភាសន៍​នេះ លោក “ Oberon ” បាន​ប្រាប់ឱ្យដឹង​ដែរ​ថា  លោក​សូម​និយាយ​ដោយ ស្មោះ​ទៅ​ចុះ​មាន​មនុស្ស​ជាច្រើន​ដែល​បាន​ហៅ​លោ​កថា Dumbledored កំពូល​មនុស្ស​ងងឹត ហើយ​លោក​ស្រលាញ់  ហារី​ផត​ធើរ ណាស់ ពីព្រោះ​គេ​គឺជា​មនុស្ស​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​ការរៀន​មេរៀន​វេទមន្ដ​នេះ ។  តាម​ការពិត​លោក​បាន អនុវត្ដ​សិក្សា​ពី​វេទមន្ដ​ងងឹត​នេះ គឺ​តាំងពី​យូរ ណាស់​មកហើយ​ដែរ នៅឯ​“J.K.” តែ​ក្រោយ មក​លោក​ក៏បាន​គេ​ទទួលស្គាល់​ពី​សមត្ថភាព​របស់លោក​បន្ទាប់ពី​លោក​បាន​សរសេរ​រឿង​ប្រលោមលោក​ទាក់ទិន នឹង រឿង​វេទមន្ដ​នេះ ។ លោក​បានចាប់ផ្ដើម​បង្ហាញ​សមត្ថភាព​ឱ្យ​មនុស្ស​បានដឹង​គឺ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៨០​ដោយ លោក បានបង្ហាញ​ឱ្យគេ​ឯង​បានឃើញ​ដោយផ្ទាល់​ភ្នែក​ដោយ​លោក​បានធ្វើឱ្យ​ផ្កាកូឡាប​មួយ​ដើម​ត្រូវ​ងាប់​ភ្លាមៗ ក្នុង​មួយ ព​ព្រិត​ភ្នែក ។ លោក​បាន​អះអាង​ឱ្យបាន​ដឹងថា លោក​និង​ប្រពន្ធ​របស់លោក​គឺ​ទាំងពី​នាក់​គឺ​សុទ្ធតែជា​មេ​ធ្មប់​ដែល មាន​ឈ្មោះថា Morning Glory ដែលជា​មេ​ធ្មប់​ដែល​ធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល នាពេល​កន្លងមកនេះ ៕  
Photo by Lookingtoday
Photo by Lookingtoday
Photo by Lookingtoday
Photo by Lookingtoday
Photo by Lookingtoday

No comments:

Post a Comment