ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានឲ្យដឹងថាគណបក្សដាក់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣នៅគ្រប់មណ្ឌលខេត្តក្រុងទូទាំងប្រទេសកម្ពុជាដែលគ្រោងនិងបោះឆ្នោតនៅខែមិថុនាឆ្នាំ២០១២ខាងមុខ។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិ្តបត្តិនៃគណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានមានប្រសាសន៏ បញ្ជាក់ដឹងថា នៅក្នុងផែនការរបស់គណបក្សដាក់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ការបោះឆ្នោត
អាណត្តិទី៣នេះគឺគណបក្សដាក់បេក្ខភាព១៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេសពីព្រោះរចនាសម្ព័ន្ធ
លោក ញឹកប៊ុនឆៃ បានបញ្ជាក់ពីជំហររបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ថារហូតមកដល់ពេលនេះ
គណបក្សពុំមានកិច្ចសហការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិទី៣នៅខែមិថុនាខាងមុខនេះជាមួយនិងគណបក្សនរោត្តមរណឬទ្ធិឡើយគឺគណបក្សបោះឆ្នោតរៀងៗខ្លួន។កបាន
បន្តថា”ខ្ញុំមកដល់ពេលនេះគ្រាន់តែយល់ថាអសនះរបស់ខ្ញុំមានការកើនឡើងជាងអ្វីដែល យើងខ្ញុំ
មានបច្ចុប្បន្ននេះចំនួនប៉ុន្មានអសនៈនោះមិនទាន់អាចទស្សទាយបាន”ដែលមកដល់ពេលនេះ
គណបក្សកំពុងតែបូកសរុបសម្លេងតាមបណ្តាឃុំឮនីមួយៗនៅទូទាំងប្រទេសអាចទទួលបានសម្លេងឆ្នោតរបៀបម៉េចលទ្ធផលនិងដឹងនៅចុងខែកុម្ភៈនេះ។
លោក ញឹក ប៊ុនឆៃ បន្តថាបន្ទាប់ពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រួចហើយបានលទ្ធផលប៉ុន្មានគឺ
គណបក្សនិងដឹងពីលទ្ធផលនៃចំនួនអសនៈសមាជិកសភារបស់គណបក្សនៅក្នុងការបោះឆ្នោតអណត្តិក្រោយឆ្នាំ២០១៣។
ចំពោះការបង្រួបបង្រួមរវាងគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សនរោត្តមរណឬទ្ធិនៅគឺត្រូវបាន
លោកញឹកប៊ុនឆៃបញ្ជាក់ថាៈ”មកដល់ពេលនេះខាងគណបក្សហ្វ៊ុនស៊ិនប៉ិចយើងខ្ញុំមិនដែលបិទ
ទ្វារទេប៉ុន្តែកន្លងមកយើងបានដឹងទាំងអស់គ្នាហើយអ្នកដែលបិទទ្វារគឺគណបក្សនរោត្តមរណឬទ្ធិ”
លោកបានបញ្ជាក់ថាបើសិនជាមានការរួបរួមគ្នានៅពេលអនាគតគឺគណបក្សហ្វ៊ុនស៊ិនប៉ិចអត់មាន
គណបក្សហ្វ៊ុនស៊ិនប៉ិច៨១ទេ។
លោក កែ ពុទ្ធរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីពេលថ្មីៗនេះធ្លាប់បានមានប្រសាសន៍
បញ្ជាក់គណបក្សហ្វ៊ុនស៊ិនប៉ិចមិនដាក់បេក្ខជនឈរឈ្មោះនៅគ្រប់ទូទាំងប្រទេសទេគឺនៅ
មណ្ឌលខ្លះគណបក្សពុំដាក់បេក្ខភាពឈរឈ្មោះទេដោយសារតែមានបញ្ហាថវិកា៕
No comments:
Post a Comment