ក្រចេះ៖ ការកាប់បំផ្លាញព្រៃឈើពីសំណាក់មន្រ្តីមានអំណាចខិលខូច និងក្រុមហ៊ុនក្នុងស្រុក
ទាំងក្រៅស្រុកដែលទទួលបានការសម្បទានដី ពីរដ្ឋាភិបាលគឺជាបញ្ហា រសើបមួយដ៏សំខាន់នៅក្នុង
ប្រទេសកម្ពុជា ដោយពុំមានការយកចិត្តទុកដាក់ទប់ស្កាត់ពីសំណាករដ្ឋាភិបាលរបស់លោកនាយក
រដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ ។
ដោយពុំអាចអត់ទ្រាំបានតទៅទៀតនោះបណា្តញសហគមន៏ព្រៃឈើស្រុកស្នូល ខេត្តក្រចេះ មានគា្នប្រមាណជា ២០០នាក់ ដែលមកពីឃុំចំនួន៥គឺឃុំស្រែចា ឃុំស្សឹម ឃុំ២ធ្នូ ឃុំសា្វយជ្រះ និងឃុំស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះពួកគាត់ទាំងអស់គា្ន បានធ្វើដំណើរតាមម៉ូតូចូលទៅក្នុងព្រៃជំរក
សត្វស្រុកស្នួលដោយខ្លួនឯង ក្នុងគោលបំណងដើម្បីបង្រាបការកាប់រុករានដីព្រៃដោយខុសច្បាប់ និងការកាប់ឈើអាណាធិបតេយ្យពីសំណាក់ក្រុមហ៊ុនយួន និងកងកម្លាំងប្រដាប់អាវុធ ដែលមិន
លោក ឈឹម សាវុធ អ្នកសំរបសំរួលគំរោងវេទិការសាធារណ និងបណ្តុះបណា្តល របស់អង្គ
ការ CDRI បានឲ្យដឹងថា ដីព្រៃជំរកសត្វស្រុកស្នួលដែលប្រជាពលរដ្ឋសហគមន៏កំពុងតែធ្វើការទប់
ស្កាត់ការកាប់បំផ្លាញព្រៃពីសំណាក់ក្រុមហ៊ុនយួន និងកងកម្លាំងប្រដាប់អាវុធនោះ គឺដីទាំងនេះប្រជា
សហគមន៏ទទួលបានការសម្បទានពីលោក ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង
នេសាទចំនួនជាង៦០០ពានហិតា ដើម្បីឲ្យប្រជាសហគមន៏គ្រប់គ្រងនិងថែរក្សាដើម្បីជាប្រយោជន៏
សាធារណៈ ក៏ប៉ុន្តែឥលូវនេះត្រូវបានក្រុមហ៊ុនយួននិងកងកម្លាំងប្រដាប់អាវុធកាប់យ៉ាងរង្គាល ដែលឈើទាំងនោះសុទ្ធតែឈើមានតម្លៃដូចជាធ្នុង បេង នាងនួនជាដើម ដើម្បីយកទៅលក់នៅយួន ដោយក្នុងមួយយប់ៗដឹកចេញពី៦ទៅ៧ឡានដែលជារបស់អគ្គបញ្ជាការរងប៉េអឹមលើផ្ទៃប្រទេស នេះបើតាមការអះអាងដាច់ដោយឡែកពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ។
លោក ឈឹម សាវុធ ក៏បានហៅទង្វើរបស់ក្រុមហ៊ុនយួន និងកងកម្លាំប្រដាប់អាវុធដែលមក
កាប់បំផ្លាញព្រៃសហគមន៏ជំរកសត្វស្រុកស្នួលនេះថា ជាអំពើដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ
ស្រុកខ្មែរ ដោយលោកបានបន្តទៀតថាបើយោងតាមច្បាប់សម្បទានសេដ្ឋកិច្ចគឺរដ្ឋាភិបាលមិន
ប្រគល់ដីព្រៃស្រោងទៅក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនោះទេ តែនេះបែជារដ្ឋាភិបាលសម្បទានដីព្រៃ
ស្រោងទៅឲ្យក្រុមហ៊ុនទៅវិញ ដែលនេះគឺផ្ទុយទៅនិងច្បាប់ទាំងស្រុង ។
ចំណែកឯលោក ឡុង រី តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលក្រចេះ បានលើកឡើង
ថា អាជ្ញាធរ គួរណាស់តែទប់ស្កាត់នូវបទល្មើសរបស់ក្រុមហ៊ុន ឬឈ្មួញខិលខូច ដែលកាប់បំផ្លាញព្រៃសហគមន៏របស់ប្រជាពលរដ្ឋ តែនេះអាជ្ញាធរ ជាអ្នកច្បាប់ បែជាយកច្បាប់ទៅធ្វើជាខែលដើម្បី
បិទបាំងនូវអំពើអាក្រក់របស់ខ្លួនក្នុងការកាប់បំផ្លាញព្រៃឈើ យកទៅលក់ដើម្បីផលប្រយោជន៏ផ្ទាល់
ខ្លួនទៅវិញ ។
សូមជំរាបផងដែរថា ប្រជាសហគមន៏ព្រៃជំរកសត្វស្រុកស្នួល ដែលមានគ្នាប្រមាណជា២០០នាក់ ដែលពួកគាត់ធ្វើដំណើរចូលព្រៃដើម្បីទប់ស្កាត់ការកាបបំផ្លាញព្រៃពីសំណាក់ក្រុមហ៊ុនយួន និងកងកម្លាំងប្រដាប់អាវុធគឺចាប់ពីថៃ្ងទី ២១ ខែកុម្ភះ ឆ្នាំ២០១២ រហូតដល់ថៃ្ងទី ២៥ ខែកុម្ភះ ឆ្នាំ២០១២ ហើយប្រសិនបើពុំទទួលបានលទ្ធផលឬពុំមានការទប់ស្កាត់ពីអាជ្ញាធរដល់ក្រុមហ៊ុនយួន កងកម្លាំងប្រដាប់អាវុធដែលកាប់បំផ្លាញព្រៃជំរកសត្វស្រុកស្នួលនោះ ពួកគាត់និងបន្តរធ្វើជាបន្តរ
ទៀតដោយពុំមានកំណត់ពេលរហូតទទួលបានជោគជ័យ ។ចំណែកឯនៅថ្ងៃទី៦ មីនា ២០១២ វិញ ប្រជាពលរដ្ឋសហគមន៏រាប់រយនាក់មកពីស្រុកថាឡាបរិវ័ត និងស្រុកសៀមបូក និងនាំគ្នាចូលទៅ
តំបន់ព្រៃឡង់ប៉ែកខាងកើតដើម្បីចូលទៅទប់ស្កាត់ក្រុមហ៊ុនយួន ដែលកាប់បំផ្លាញព្រៃស្រោង
សហគមន៏ដូចគ្នាខាងលើនេះផងដែរ។ គណបក្ស សម រង្ស៊ី នៅពេលគ្រប់គ្រងអំណាចគណបក្ស និងលប់ចោទទាំងអស់នូវការផ្តល់អាជ្ញាប័ណ្ណការផ្តល់ដីសម្បទានណាដែលធ្វើឲ្យប៉ះពាល់ដល់
ប្រយោជន៏របស់ប្រជាពលរដ្ឋ និងបំផ្លាញសម្បត្តិធម៌ជាតិរបស់កម្ពុជាដូចសពថ្ងៃនេះ ហើយនិង
ប្រគល់ដីព្រៃសហគមន៏ទាំងនោះជូនប្រជាពលរដ្ឋវិញ ។ ដូចនេះមានតែគណបក្ស សម រង្ស៊ី មួយគត់ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ៕
No comments:
Post a Comment