ភ្នំពេញៈ គណបក្សនយោបាយធំៗពីរ ដែលមានអាសនៈ ក្នុងឃុំ-សង្កាត់ មានទស្សនៈខុសគ្នា លើនីតិវិធីរបស់ គ.ជ.ប ក្នុងការជ្រើសរើស បេក្ខជនបម្រុង សម្រាប់ការ បោះ ឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ។
លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការជ្រើសបេក្ខជនបម្រុង គឺជានីតិវិធីមួយ ក្នុងការជ្រើសតំណាងគណបក្ស ត្រៀម ទុករបស់ គណបក្ស នយោបាយនីមួយៗ ខ្លាចក្រែងគណបក្សខ្លះ មិនមានបេក្ខជន ដាក់បំពេញពេល មានករណីស្លាប់ ឬ លាលែងពីបក្ស ។
លោកបន្តថា «គ.ជ.ប មិនចង់ឱ្យគេបន្ទោសថា រឿងកើតហើយ ទើបរៀបចំច្បាប់ការពារនោះទេ »។ តំណាងគណបក្ស ប្រជាជនកម្ពុជា ប្រចាំ គ.ជ.ប លោក អ៊ុក គឹមហាន បានយល់ឃើញថា នីតិវិធីរបស់ គ.ជ.ប ជាការខុសទៅនឹង ប្រជាធិបតេយ្យ ព្រោះការរើសបេក្ខជន ទុកមុននេះ មិនបានបោះឆ្នោតត្រឹមត្រួវ ស្របតាម គោលការណ៍ ប្រជាធិបតេយ្យ ។
លោកថ្លែងបន្តថា អាណត្តិនេះចម្លែក ខុសពីអាណត្តិមុន ព្រោះការរើសបេក្ខជនបម្រុង ធ្វើក្រោយការបោះឆ្នោត ទើបតែមានអាណត្តិនេះ ធ្វើតាំងពីដើមទីនៃការ បោះឆ្នោត ។ ចំណែកតំណាងគណបក្ស សម រង្ស៊ី លោក គួយ ប៊ុនរឿន បានគាំទ្រ លើនីតិវិធីរបស់ គ.ជ.ប ដោយ លោកលើកឡើងថា ការជ្រើសរើសបេក្ខជន ត្រៀមទុកមុន ដែលគ.ជ.ប ធ្វើឡើងពេលនេះ ជារឿងត្រឹមត្រូវ ព្រោះអាចផ្លាស់ប្តូរ សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ បានទាន់ពេលវេលា ប្រសិនបើបេក្ខជន នៃគណបក្សណាមួយ លាលែង ឬស្លាប់ ។
លោកបន្តថា នីតិវិធីនេះ ក៏ផ្តល់ភាពងាយស្រួល មិនពិបាករុះរើ បញ្ជីច្រើនលើកច្រើនសារទៀតផង លើសពីនេះទៀត បញ្ជីឈ្មោះបេក្ខជន មានសុពលភាពល្អ ។ ទោះយ៉ាងណា ក្នុងការពិភាក្សា លើនីតិជ្រើសបេក្ខជនបន្ថែម លើកនេះ ត្រូវបានគេមើលឃើញថា គ.ជ.ប និង គណបក្ស នយោបាយ មានការយោគយល់គ្នាច្រើន ៕
No comments:
Post a Comment