សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Friday, March 9, 2012

គ្រាន់តែបីខែ ដើមឆ្នាំ២០១២ រន្ទះបាញ់ សម្លាប់ ២នាក់ និងរបួស ២នាក់ ដោយសារតែ ភ្លៀងខុសរដូវ


ភ្នំពេញ៖ ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០១២ រន្ទះបាញ់បានកើតពីរករណី ដែលបង្កឲ្យមានមនុស្សស្លាប់ ២នាក់ និងអ្នករងរបួសចំនួន២នាក់ នៅពេលមានភ្លៀងធ្លាក់ កណ្តាលខែប្រាំង។
លោក កែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាន នាយកដ្ឋានព័ត៌មាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១២ថា ភ្លៀងកក់ខែនៅដើមឆ្នាំ២០១២ បង្កឲ្យមានរន្ទះបាញ់ ចំនួន ២ករណី ក្នុងខេត្តចំនួន២ នៅកម្ពុជា ដែលធ្វើឲ្យមានមនុស្ស ២នាក់ស្លាប់ និង២ផ្សេងទៀត រង របួសខណៈ មានភ្លៀងធ្លាក់ខុសរដូវ។ រន្ទះបាញ់បានកើតឡើង នៅខេត្តបាត់ដំបង មានអ្នកស្លាប់ម្នាក់ និងអ្នករររបួសម្នាក់ ហើយខេត្តបន្ទាយមានជ័យ អ្នកស្លាប់ម្នាក់ និងអ្នករងរបួសម្នាក់ដូចគ្នា។

កាលពីថ្ងៃទី៨ ខែមីនា មានហេតុការណ៍ រន្ទះបាញ់កើតមានឡើង បានបាញ់ក្របីមួយក្បាល ងាប់ដោយសារភ្លៀងកក់ខែ នៅ ចំណុចវាលស្រែក្នុងភូមិ អូស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ នៅពេលដែលក្របី វាកំពុងស៊ីស្មៅនៅឯវាលស្រែ៕

No comments:

Post a Comment