សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Friday, March 9, 2012

ស្លាប់ម្នាក់ និង របួសពីរនាក់ ក្នុងថ្ងៃសិទ្ធិនារី នៅស្រុកកៀនស្វាយ

Photo by DAP-NEWS
  កណ្តាលៈ យោងតាមសេចក្តី រាយការណ៍ ពីស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១២ បាន ឲ្យដឹងថា យុវជនម្នាក់ បានដួលបាក់កស្លាប់ រឺឯគូសង្សារ ពីរនាក់ទៀត រងរបួសបែកមុខ បែក មាត់ ដោយសារគ្រោះថ្នាក់ចរាចរពីរផ្សេងគ្នា។
សេចក្តីរាយការណ៍ទី១ បានឲ្យដឹងថា បុរស នារី ជាសង្សា បានរងរបួសបែកមុខ បែកមាត់ បន្ទាប់ពីជ្រុលចង្កូតបុករ៉ឺម៉ក និង បង្គោលភ្លើង នៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅម៉ោង៨ យប់ ថ្ងៃទី៨ ខែមីនា ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីការធ្វេសប្រហែស របស់សង្សាវ័យក្មេងមួយគូរ នេះ ក៏ព្រោះតែពួកគេបានប្រលែងគ្នាក្នុងពេលបើកបរ ។
សាក្សីបានឲ្យដឹងថា ពួកគេបានធ្វើដំណើរមកពីស្រុកកៀនស្វាយ បន្ទាប់ពីបានបញ្ចប់ពីធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ លុះដល់ភូមិដីឥដ្ឋកោះផុស រថយន្តក៏រ៉េចង្កូតទៅបុកនិងរ៉ឺម៉ក ដែលកំពុង ចតនៅលើផ្លូវ រួចក៏ជ្រុល ទៅបុក និងបង្គោលភ្លើង ។
នគរបាលមូលដ្ឋាន នៅមិនទាន់ប្រាប់ពីអត្តសញ្ញាណបុរស នារី ពីរនាក់ នោះទេ ប៉ុន្តែបានប្រាប់ ថា ទាំងពីរនាក់នេះ រង របួសបែកមុខបែកមាត់ ហើយបានលូនចេញពីរថយន្ត នាំគ្នាគេចខ្លួន ពីកន្លែងកើតហេតុ។ នគរបាលបានឲ្យដឹងថា រថយន្ត បង្កម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2H-3499 ត្រូវបានសមត្ថកិច្ចស្ទូចយកទៅ រក្សាទុកនៅអធិការ ដ្ឋាននគរបាល ស្រុកកៀន ស្វាយ។
សេចក្តីរាយការណ៍ទី២ បានឲ្យដឹងថា យុវជនម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ នៅលើផ្លូវជាតិ លេខ១ ភូមិស្លាបតាអោន ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈធ្វើ ដំណើរពីស្រុកកំណើត មកភ្នំពេញដើម្បីបន្តការសិក្សា។
នគរបាលបានឲ្យដឹងថា លោក ជុំ ពន្លក អាយុ២៣ ឆ្នាំ បានដួលបោកក្បាលនិង កំណាត់ថ្ម តាម បណ្តោយផ្លូវជាតិលេខ១ ស្លាប់ មួយរំពេច។ នគរបាលបានឲ្យដឹងទៀតថា លោក ជុំ ពន្លក មាន ស្រុកកំណើតនៅ ភូមិជ្រោយឫស្សី ឃុំទឹកធ្លាក់ ស្រុកល្វាឯម ខេត្តកណ្តាល។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយការធ្វេសប្រហែសខ្លួនឯង ។ សាក្សីបានឲ្យដឹងទៀតថា ជន រងគ្រោះ បានដឹកកន្ត្រកដាក់ស្វាយមួយ នៅពីខាងក្រោយម៉ូតូ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1M-7053 ខណៈ ធ្វើដំណើរមកដល់ភូមិតាអោន កន្ត្រកនោះ ក៏ផ្អៀង រួចគាត់បានងាកក្រោយយកដៃទៅទប់ ប៉ុន្តែក៏បានជ្រុលចង្កូតទៅបុក និងកំណាត់ថ្ម នៅតាមបណ្តោយផ្លូវជាតិលេខ១ បណ្តាលឲ្យបាក់កខ្លួនឯងស្លាប់តែម្តង៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment